ប្រទេសនូវែលសេឡង់បានប្រកាសនៅថ្ងៃព្រហស្បតិ៍ទី៣០ខែមករានេះថាខ្លួននឹងជួលយន្តហោះធំមួយគ្រឿងដែលមាន៣០០កៅអីដើម្បីជម្លៀសពលរដ្ឋរបស់ខ្លួនជាច្រើននាក់ពីទីក្រុងវូហានដែលជាប្រភពដើមនៃការផ្ទុះឡើងនៃវីរុសផ្លូវដង្ហើមនេះ។
មានជនជាតិនូវែលសេឡង់ចំនួន៥៣នាក់នៅទីក្រុងវូហានប៉ុន្តែចំនួនពិតប្រាកដត្រូវបានគេជឿថាមានច្រើនជាង២ដងនៃចំនួននេះ។
លោកសីនស្តុន ផេធឺស រដ្ឋមន្ត្រីក្រសួងការបរទេសនូវែលសេឡង់ បាននិយាយថា ក្នុងការជម្លៀសនេះ នូវែលសេឡង់នឹងផ្តល់កន្លែងអង្គុយដែលនៅសល់នៃយន្តហោះនេះដល់ពលរដ្ឋនៅកោះប៉ាស៊ីហ្វិកនិងពលរដ្ឋអូស្ត្រាលី ដែលជាបញ្ហាអាទិភាពក្នុងការជម្លៀស។
ប៉ុន្តែ លោកបាននិយាយថា ការជម្លៀសតាមយន្តហោះនេះ បានកំពុងរង់ចំការយល់ព្រមពីចិន។
លោក បាននបន្ថែមថា នេះគឺជាប្រតិបត្ដិការដ៏ស្មុគស្មាញមួយនៅពេលដែលយើងបំពេញរាល់តម្រូវការចាំបាច់ ប៉ុន្តែយើងកំពុងធ្វើការដើម្បីឱ្យយន្ដហោះនេះចេញដំណើរបានឆាប់បំផុតតាមតែអាចធ្វើបាន។
ចំនួនអ្នកស្លាប់នៅប្រទេសចិនដោយសារវីរុសនេះ រហូតដល់ពេលនេះ បានកើនឡើងដល់ដល់១៧០នាក់ ហើយមនុស្សចំនួន៧.៧១១នាក់បានឆ្លងវីរុសនេះ៕ដោយ៖សុខា/sn
នូវែលសេឡង់បានប្រកាសនៅថ្ងៃព្រហស្បតិ៍ទី៣០ខែមករានេះថាខ្លួននឹងបញ្ជូនយន្តហោះធំមួយគ្រឿងដើម្បីជម្លៀសពលរដ្ឋរបស់ខ្លួនពីទីក្រុងវូហាន