កំណាត់ផ្លូវជាតិលេខ៤ កន្លែងខ្លះ​មាន​ដីហុយនិងល្បាប់ភក់ ដែលបង្ក​ឡើងដោយរថយន្តដឹកដី​

ដោយ:វណ្ណៈ/ព្រះសីហនុ ៖ កំណាត់ផ្លូវជាតិលេខ៤ កន្លែងខ្លះក្លាយជា ផ្លូវ ដីហុយ និងល្បាប់ភក់ ពេលភ្លៀងកក់ខែម្តងម្កាល ប្រការនេះបានធ្វើឲ្យពលរដ្ឋបារម្ភពីគ្រោះថ្នាក់ចរាចរណ៍ ដោយសារ តែរអិល ឬហុយមើលមិនឃើញ។

ពលរដ្ឋផ្ញើរូបភាពមក បង្ហាញពីកំណាត់ផ្លូវជាតិលេខ៤ម្តុំឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុជាប់ប្រឡាក់ដីនិងល្បាប់ភក់ ដោយសាររថយន្តដឹកដីមួយចំនួន ដឹកជញ្ជូនដីមិនគ្រប់គ្រងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដែលអជ្ញាធរបានណែនាំ។

ពលរដ្ឋដដែលជូនជាដំណឹងថា សម្រាប់អ្នកបើកបរម៉ូតូសូមប្រុងប្រយត្ន័ត្រង់កន្លែងនេះ ព្រោះអាចរអិលដួលប្រសិនបើ បើកបរលឿន។

ជាមួយគ្នានេះពលរដ្ឋក៏សំណូមពរ ដល់សមត្ថកិច្ចមូលដ្ឋាននិងជំនាញចរាចរណ៍ មេត្តាចុះមកពិនិត្យនិងជួយចាត់ការចំពោះរថយន្តដឹកដីទាំងឡាយណា មិនគោរពតាមការណែនាំរបស់ រដ្ឋបាលខេត្តផងដែរ៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular