ក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ​សហការជាមួយរដ្ឋបាលខេត្តបើក​កិច្ចប្រជុំ ស្តីពីវិធានការទប់ស្កាត់ និងកាត់បន្ថយកូដកម្មបាតុកម្ម​ខុសច្បាប់​

ដោយ:វណ្ណៈ/ព្រះសីហនុ ៖ ក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីវិធានការក្នុងការទប់ស្កាត់ និងការកាត់បន្ថយការធ្វើកូដកម្ម បាតុកម្មខុសច្បាប់ ។

កិច្ចប្រជុំផ្សព្វផ្សាយនេះធ្វើឡើងនៅសាលាខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី៣០ ខែមករាឆ្នាំ២០២០ ដែលគ្រោងប្រព្រឹត្តទៅ រយៈពេលពេញមួយថ្ងៃ ក្រោមវត្តមានថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ តំណាងកងកម្លាំងប្រដាប់អាវុធ តំណាងរោងចក្រសហគ្រាស អាជ្ញាធរមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ និងបណ្តាញផ្សព្វផ្សាយទាំងអស់ក្នុងខេត្តព្រះសីហនុ។

ឯកឧត្តមគួច ចំរើន អភិបាលខេត្តព្រះសីហនុមានប្រសាសន៍ក្នុងកិច្ចប្រជុំផ្សព្វផ្សាយនេះ ដោយបង្ហាញពីគោលបំណងសំខាន់ ដើម្បីរួមគ្នាដោះស្រាយបញ្ហាកូដកម្ម និងបាតុកម្មខុសច្បាប់ ដោយតម្រូវអោយពលរដ្ឋឬសហគមន៍ដែលមានបញ្ហាវិបត្តិផ្សេងៗ សហការស្វែងរកដំណោះស្រាយដោយសន្តិវិធីនិងយកច្បាប់ជាធំ។

បើតាមឯកឧត្តមអភិបាលខេត្តមានប្រសាសន៍ថា ការចូលរួមសហការពីគ្រប់ផ្នែកពាក់ពន្ធ័ រួមទាំងប្រពន្ធ័ផ្សព្វផ្សាយផងនោះ និងបង្កើនបាននូវប្រសិទ្ធិភាពក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី កាត់បន្ថយការប៉ះពាល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នាំមកនូវសេចក្តីសុខជូនប្រជាពលរដ្ឋនិងសង្គមជាតិ។

សូមបញ្ជាក់ថា តាមគម្រោងបើពុំមានការកែប្រែទេ ឯកឧត្តមអុិត សំហេងរដ្ឋមន្ត្រីក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈនឹងអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំផ្សព្វផ្សាយនេះនៅល្ងាចថ្ងៃដដែលផងដែរ៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត...

​ដោយៈ​តារា​រិ​ទ្ធ​,​មុនី​...

ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ច...

ដោយ​: ទេ​ពក​ង្រី / កំពង់ឆ...

រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័...

ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖...

បុរស​ម្នាក់​ចាប់រំលោភ​កូន...

​ដោយ​: សម្បត្តិ / ភ្នំពេញ...