Home ព័ត៌មានជាតិ ម​ន្ត្រីៈ ច្ប...

ម​ន្ត្រីៈ ច្បាប់​ស្តីពី​កិច្ចការពារ​កុមារ​ក្នុង​ប្រព័ន្ធយុត្តិធម៌ ពិត​ជាមាន​សារសំខាន់​ណាស់​

ដោយៈ មេសា​/ភ្នំពេញៈ លោកស្រី ញ៉េប សុភាព អគ្គលេខាធិការ នៃ អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី កុមារ បានលើកឡើង​អំពី​ភាពចាំបាច់ នៃ ច្បាប់​ស្តីពី​កិច្ចការពារ​កុមារ​ក្នុង​ប្រព័ន្ធយុត្តិធម៌ ថា កន្លង​ម​កម្ពុជា មានច្បាប់​លិខិតបទដ្ឋាន​គតិយុត្តិ​ជាច្រើន​ពាក់ព័ន្ធ​នឹង​កិច្ចការពារ​កុមារ ដូចជា​អនុសញ្ញា​សិទ្ធិ​កុមារ និង ច្បាប់​ស្តីពី​កិច្ចការពារ​អនីតិជន​ជាដើម ប៉ុន្តែ​រាល់​ច្បាប់ និង អនុសញ្ញា​ទាំងនោះ មាន​លក្ខណៈ​ទូទៅ មិនទាន់មាន​ភាពជាក់លាក់​ការពារ​ចំពោះ​កុមារ​រងគ្រោះ និង កុមារ​ជា​សាក្សី ដែល​ប្រការនេះ​បានសេចក្តីថា នៅមាន​ភាព​ចន្លោះប្រហោង​ចំពោះ​កិច្ចការពារ​កុមារ​ក្នុង​ប្រព័ន្ធយុត្តិធម៌ ហេតុនេះ​កម្ពុជា ពិតជា​ត្រូវការ​ច្បាប់​នេះ ដើម្បី ជា​ឧ​ត្ត​ម​ប្រយោជន៍​សម្រាប់​កុមារ​របស់ខ្លួន


​លោកស្រី ញ៉េប សុភាព ថ្លែង​យ៉ាង​ដូច្នេះ​នៅក្នុង​សិក្ខាសាលា​ថ្នាក់ជាតិ ស្តីពី​កិច្ចការពារ​កុមារ​ក្នុង​ប្រព័ន្ធយុត្តិធម៌​កម្ពុជា រៀបចំ​នៅឯ​សណ្ឋាគារ​ភ្នំពេញ នា​ថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០២០ នេះ ដែលមាន​ការចូលរួម​ពី​តំណាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ជាតិ អន្តរជាតិ​ប្រមាណ​ជា ៣០០ នាក់ ។​


​ចំណែក​លោក វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា មានប្រសាសន៍ថា កម្ពុជា បានចាត់ទុក កិច្ចការពារ និង លើកកម្ពស់​សិទ្ធិ​កុមារ គឺជា​អាទិភាព​មួយ​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៦ ដោយបាន​ដាក់បញ្ចូល​ទៅក្នុង​យុទ្ធសាស្ត្រ​ថា “ ការអភិវឌ្ឍ​ធនធានមនុស្ស “ ដែលជា​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ​សម្រាប់​កសាង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ២០១៩-២០២៣ ហើយ​ការកសាង​ច្បាប់​ស្តីពី​កិច្ចការពារ​កុមារ​ក្នុង​ប្រព័ន្ធយុត្តិធម៌​កម្ពុជា នេះ មិន​គ្រាន់តែ​ជា​លិខិតបទដ្ឋាន​គតិយុត្តិ​ដ៏​មាន​សារសំខាន់​មួយ​សម្រាប់​ឱ្យ​ប្រាកដថា​សម្រាប់​កុមារ​នៅ​កម្ពុជា ត្រូវបាន​ការពារ​យ៉ាង​ពេញលេញ​ជ្រោយ​ដោយ​ច្បាប់ ប៉ុណ្ណោះ​ទេ វា​ថែមទាំង​ជាការ​បង្ហាញ​អំពី​ការប្តេជ្ញាចិត្ត​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការពារ និង​លើកកម្ពស់​សិទ្ធិ​កុមារ ហេតុនេះ​លោក វង សូត បានផ្តល់​អនុសាសន៍​ដ​ល់​អង្គសិក្ខាសាលា​មេត្តា​យកចិត្តទុកដាក់​ជជែក​ដេញដោល ប្រមូល​ធាតុ​ចូល​ឱ្យ​បានជា​ប្រយោជន៍​ដល់​កុមារ​កម្ពុជា​កាន់តែ​ប្រសើរឡើង​ថែមទៀត ។​


​ជាការ​កត់សម្គាល់​រហូត​មកដល់ពេលនេះ​បណ្តា​ប្រទេស​នៅក្នុង​តំបន់ អាស៊ាន ទាំងអស់ មានច្បាប់​ស្តីពី​កិច្ចការពារ​កុមារ​ក្នុង​ប្រព័ន្ធយុត្តិធម៌ របស់​ពួកគេ​រៀងៗ​ខ្លួន​អស់ហើយ ដូច្នេះ គឺ​នៅឡើយ​តែ កម្ពុជា ទេ​ដែល​មិនទាន់មាន​ច្បាប់​នេះ ហើយ​បើតាម​ការប៉ាន់ស្មាន​រប​ស់លោក​ស្រី ញ៉េប សុភាព ច្បាប់​នេះ​ត្រូវការ​ពេលវេលា​ប្រមាណ​ជា ៣ ឆ្នាំ ហើយ​លោកស្រី អគ្គលេខាធិការ​បានលើកឡើង​ថា ច្បាប់​នេះ​ផ្តោតជាសំខាន់​ទៅលើ​កិច្ចការពារ​ឧ​ត្ត​ម​ប្រយោជន៍​របស់​កុមារ ហើយក៏​នឹង​ត្រូវតែ​ជា​ច្បាប់​ដែល​ស្របទៅតាម​ស្មារតី នៃ អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តីពី​សិទ្ធិ​របស់​កុមារ​ផងដែរ ៕ Kh

លោកស្រី ញ៉េប សុភាព អគ្គលេខាធិការ​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី កុមារ ( រូបៈ មេសា )
​លោក វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច ( រូបៈ មេសា )
​អ្នកចូលរួម​ក្នុង​សិក្ខាសាលា​ថ្នាក់ជាតិ​ស្តីពី​កិច្ចការពារ​កុមារ​ក្នុង​ប្រព័ន្ធយុត្តិធម៌​កម្ពុជា ( រូបៈ​មេសា )

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អធិការនគរបាល​ខ​ណ្ឌ​ពោធិ៍​...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

ក្មេងៗ ៩ នាក់ ព្រួត​វាយ​ប...

​ដោយៈ ស​រិ​ទ្ធ / កណ្តាលៈ ...

​យុវជន​បីនាក់ ត្រូវបាន​ឃា...

ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​...

ពិធី​ចាក់​បេតុង​ត​ភ្ជាប់​...

​ដោយៈ​សុផល​/​ភ្នំពេញ​: ពិ...