Home ព័ត៌មានជាតិ នយោបាយ ​សម្តេច​តេ​ជោ...

​សម្តេច​តេ​ជោ ហ៊ុន សែន ជំងឺ​ពិតប្រាកដ​ដែល​បានកើត​កន្លងមក​នៅ​កម្ពុជា​គឺ​ជំងឺ​ភ័យខ្លាច​ហួសហេតុ មិនមែន​មេរោគ​កូ​រ៉ូ​ណា​នោះទេ​

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​នៅក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ព្រឹក​ថ្ងៃទី ៣០​ខែមករា នេះ​បាន​លើក ឡើង​ថា​ជំងឺ​ពិតប្រាកដ​ដែល​បានកើត​ក្នុង​រយៈពេល​កន្លងមក​នៅ​កម្ពុជា​គឺ​ជំងឺ​ភ័យខ្លាច​ហួសហេតុ បន្ថែម​ដោយ​ការផ្សាយ​ព័ត៌មាន​បំភ្លៃ​ការពិត​មួយចំនួន​ដែល​គ្មាន​វិជ្ជា ជីវៈ​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​៖«​បញ្ហា​ដែល​ចោទឡើង​ប៉ុន្មាន​ថ្ងៃនេះ​តើ​អ្វី​ទៅ​ដែលជា​បញ្ហា​ពិតប្រាកដ តើ​ប្រទេស​យើង​កំពុងមាន​ជំងឺ​អ្វី​ទៅ​ខ្ញុំ​ព្រះ ករុណា​ខ្ញុំ​គួរតែ​យក​ឱកាស​នេះ​បញ្ជាក់ថា​ជំងឺ​ពិតប្រាកដ​ដែល​បាននិងកំពុង​កើត​នៅក្នុង​ប្រទេស​របស់​យើង​គឺ​ជំងឺ​ភ័យខ្លាច​មិនមែនជា​ជំងឺ​ចេញពី​វីរុស​កូ​រ៉ូ​ណា​ថ្មី​ដែល បានកើត​ចេញពី​ប្រទេស​ចិន ចេញពី​ទីក្រុង​វូ​ហាន នៃ​ប្រទេស​ចិន​នោះទេ​, នេះ​ជាការ​ជាក់ស្ដែង​យើង​អាច​ចោទ​ចេញ​ជា​សំណួរ​ថា​តើ​មកដល់ពេលនេះ​មាន​ជនជាតិ កម្ពុជា​ណា​ម្នាក់​ឬ​ជនជាតិ​បរទេស​ណា​ម្នាក់​ដែល​នៅលើ​ទឹកដី​កម្ពុជា​បាន​ស្លាប់​ដោយសារ​ជំងឺ​នេះហើយ​ឬ​នៅ​? វា​មិនទាន់មាន​ទាល់តែសោះ​ក្រៅតែពី​មួយ​ករណី​ដែល បានកើត​ឡើង​នៅ​ខេត្ត​ព្រះសីហនុ »​។

​សម្តេច​តេ​ជោ​បាន​បន្តទៀតថា​៖ មូលហេតុ​អ្វី​បានជា​សម្ពាធ​ផ្លូវ​អារម្មណ៍​សម្រាប់​ប្រជាជន​យើង​ខ្លាំង​ម្ល៉េះ ដូច្នេះ​ជំងឺ​ពិតប្រាកដ​ដែល​បានកើត​ក្នុង​រយៈពេល​កន្លងទៅ រហូតមកដល់​ពេលនេះ​គឺ​ជំងឺ​ភ័យខ្លាច​ហួសហេតុ ដែល​វា​ហួស​ពី​ការពិត បន្ថែម​ទៅដោយ​ការបំពុល​ដោយ​ព័ត៌មាន​មួយចំនួន​ដែល​ខ្វះ​ការទទួលខុសត្រូវ​និង​ជា​ប្រភេទ នៃ​ការ​បំពុលសង្គម​។​

​សម្ដេច​តេ​ជោ​បានស្នើ​ឲ្យ​អ្នក​សារពត៌មាន​មួយចំនួន​ពិនិត្យឡើងវិញ​នូវ​ឥរិយាបថ​របស់ខ្លួន​នៅក្នុងពេល​ផ្សព្វផ្សាយ ។ ដោយ​ថ្លែង​សំដៅទៅ​អ្នកយកព័ត៌មាន​ដែលមាន រហ័ស​នាម KO1 សម្តេច​តេ​ជោ​បាន​ថ្លែងថា​កុំ​ធ្វើ​បែប​ដូច​គ្រាប់បែក​ប៉ារ​ម៉ា​ណូ​ធ្លាក់​ត្រូវ​ក្បាល​របស់ខ្លួន​នៅក្នុង​មន្ទីរពេទ្យ​រុស្ស៊ី ចឹ​ង​ស្ថានភាព​អស់ទាំង​នេះ​វា​បង្កឱ្យមាន​ការ ភ័យខ្លាច​សម្រាប់​ប្រជាពលរដ្ឋ​របស់​យើង​ក្នុងពេលដែល​គាត់​មិន​យល់ ប៉ុន្តែ​អ្វីដែល​សំខាន់​ខ្ញុំ​គួរតែ​និយាយថា​ការភ័យខ្លាច​ដែល​បណ្ដាលមកពី​ការបំពុល​ជំនឿ​ទៅលើ ការមិន​ទទួលខុសត្រូវ​របស់​ផ្នែក​ព័ត៌មាន​មួយចំនួន …៕BR​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

លោកស្រី អោ​ង សាន ស៊ូ​ជី​៖...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

ចាប់ផ្ដើម​សាងសង់​អគារ​សាល...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រាវ​រកឃើញ​គ្រាប់​យុទ្ធ​ភ័...

ដោយ​: ប​.​ជ័យ / បន្ទាយមាន...

លោកនាយ​ឧត្ដមសេនីយ៍ ម៉ឹង ស...

ដោយ​: វ៉ៃ​កូ / ខេត្តស្វាយ...