ដោយ៖តារារិទ្ធ(ភ្នំពេញ)៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានលើកឡើងថាការបិទជើងហោះហើរពីចិនមកកម្ពុជាទាំងអស់គឺជា ផ្នែកមួយសម្លាប់សេដ្ឋកិច្ចរបស់កម្ពុជានិងជាផ្នែកមួយនៃការកាត់បន្ថយទំនាក់ទំនងរវាងកម្ពុជា ចិន។
នៅក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី ៣០ខែមករា ២០២០ នៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្ត្រីសម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ការបំផុស នូវការភ័យខ្លាចរបស់ប្រជាជនចំពោះជំងឺកូរ៉ូណាវីរុស ធ្វើឲ្យមានសំណូមពរចំនួន២បានបញ្ជូនមកសម្តេចដែលក្នុងនោះសំណូមពរទីមួយ.គឺបិទជើងហោះហើរពីចិន មកកម្ពុជាទាំងអស់ដែលជាផ្នែកមួយសម្លាប់សេដ្ឋកិច្ចរបស់កម្ពុជានិងជាផ្នែកមួយនៃការកាត់បន្ថយទំនាក់ទំនងរវាងកម្ពុជាចិន ។
សម្តេចបានមានប្រសាសន៍ថា៖ «កម្ពុជាបើមានវិធានការបែបនេះគឺជាផ្នែកមួយនៃការសម្លាប់សេដ្ឋកិច្ចកម្ពុជា ហើយក៏ជាផ្នែកមួយនៃការកាត់បន្ថយទំនាក់ទំនងរវាង កម្ពុជាចិនផងដែរ ។ …ប្រទេសចិនធំណាស់ប្រជាជនរបស់ដល់ពេលនេះជិត១ពាន់៤រយនាក់,ទីក្រុងវូហានដូចជាប្រជាជនតែជាង ១០លាននាក់ទេ ។ ខេត្តហូប៉េ មានប្រជាជនប្រហែលជា ៣0 លាននាក់ប៉ុណ្ណឹងទេដូច្នេះគិតពីចំនួនប្រជាជនដែលទទួលការឆ្លងនិងការស្លាប់គឺថាមានចំនួនច្រើនប៉ុន្តែបើគិតពីចំនួនសមាមាត្រប្រជា ជនគឺតូចណាស់វាមិនបានស្មើនឹងគ្រោះរញ្ជួយផែនដីនៅកន្លែងណាមួយផងទេ ដែលរីករាលដាលដែលមានមានការចាំបាច់ត្រូវទទួលខុសត្រូវ។រដ្ឋាភិបាលចិនមានការ ទទួលខុសត្រូវខ្ពស់ណាស់ចំពោះប្រជាជនខ្លួនឯងផងនិងទៅលើប្រទេសនានាផងដែរ»។
សម្តេចតេជោបន្តថាការទទួលខុសត្រូវរបស់រដ្ឋាភិបាលចិនទៅលើប្រជាជនខ្លួនឯងនៅត្រង់ថាឥឡូវនៅទីក្រុងវូហានក៏ដូចជាតំបន់ជិតខាងនៅទីក្រុងវូហានក៏ត្រូវបានដាក់មិនឱ្យមានការហោះហើរចេញពីទីក្រុងវូហានទៅកាន់ក្នុងប្រទេសចិនខ្លួនឯងនិងក៏មិនឲ្យហោះទៅកាន់ប្រទេសក្រៅក៏មិនឲ្យហោះមិនត្រឹមបិទជើងហោះហើរទេ បិទទាំងផ្លូវរថភ្លើង បិទទាំងការធ្វើដំណើរទាំងអស់ ដើម្បីទុកឲ្យប្រជាជននៅក្រុងវូហានកុំឱ្យមានការចម្លងទៅកន្លែងផ្សេងៗ ហើយអ្នកដែលទៅកាន់ទីក្រុងវូហាន ចេញទៅកន្លែងផ្សេងក៏ត្រូវឲ្យនៅក្នុងផ្ទះយ៉ាងតិច ១៤ ថ្ងៃ ។ នេះជាការប្រកាន់យករបស់ចិនចំពោះប្រជាពលរដ្ឋរបស់ខ្លួន ។ ក្រៅពីនោះយើងមិនចាំបាច់ប្រកាស បិទទេចិនគេបិទពីប្រទេសគេរួចស្រេចទៅហើយមិនត្រឹមបិទជើងហោះហើរពីក្រុងវូហាន មកកាន់កម្ពុជានិងប្រទេសដទៃទេ។
សម្តេចតេជោបន្តថាសម្តេចមិនដឹងថាប្រទេសដទៃគិតយ៉ាងម៉េចទេគឺនៅត្រង់ថាប្រទេសខ្លះគេបានជម្លៀសប្រជាជនចេញពីទីក្រុងវូហានប៉ុន្តែរដ្ឋាភិបាលកម្ពុជាមិនប្រកាន់យកនយោបាយបែបនេះទេ ៕