ដោយ៖តារារិទ្ធ(ភ្នំពេញ)៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី៣០មករានេះ នៅវិមានសន្តិ ភាព បានអំពាវនាវទៅកាន់ជនរួមជាតិ ទៅកាន់ជនរួមជាតិអំពីជំងឺរលាកផ្លូវដង្ហើមថ្មីកូរ៉ូណា (Coronavirus) ដែលកន្លងទៅថ្មីៗនេះមានព័ត៌មានជាច្រើនបានផ្សព្វ ផ្សាយមានទាំងព័ត៌មានបំភ្លៃដែលបានបង្កឲ្យមានការភ័យខ្លាចនៅក្នុងចំណោមជនរួមជាតិ ជាពិសេសចំពោះបងប្អូនប្រជាពលរដ្ឋដែលមិនបានពិចារណាថាព័ត៌មាន ពិត ឬមិនពិត ។
ជាសារទៅកាន់ជនរួមជាតិសម្តេចនាយករដ្ឋមន្ត្រីបានធ្វើការអំពាវនាវចំនួន៨ចំណុចរួមមាន៖
១. កុំភ័យខ្លាចហួសពីអ្វីដែលជារឿងពិត ដែលធ្វើឲ្យយើងខាតបង់ពេលវេលាបំពេញការងារ។ យើងអាចបញ្ចៀសបាននូវការឆ្លងមេរោគគ្រប់ប្រភេទ តាមរយៈអនាម័យ ការរស់នៅការទទួលទានអនុវត្តន៍អនាម័យ។ គ្រួសារនិងមនុស្សម្នាក់ៗត្រូវម្ចាស់ការយល់ដឹងពីការការពារសុខភាព។
២.ផ្សព្វផ្សាយព័ត៌មានពិតជូនប្រជាពលរដ្ឋផ្សព្វផ្សាយព័ត៌មានពិតប្រឆាំងព័ត៌មានមិនពិត។ ជាមួយគ្នានេះក្រសួងព័ត៌មានត្រូវចាត់វិធានការចាំបាច់ចំពោះព័ត៌មានក្លែង ក្លាយ។ចំពោះប្រភពយកជាការបានគឺចេញពីក្រសួងសុខាភិបាលមិនមែនប្រតិកម្មរហ័សឬក្រសួងព័ត៌មានឬក្រសួងណាផ្សេងដែលច្បាប់បានប្រគល់ឲ្យស្ថានប័ននោះទទួលបន្ទុក។
៣.ដំណើរជាធម្មតានៅតាមស្ថាប័នរដ្ឋ ឯកជន រោងចក្រសហគ្រាស ផ្សារលក់ដូរ វត្តអារាមទាំងពុទ្ធសាសនា អ៊ិស្លាម គ្រីស្ទ ។ កម្ពុជារក្សាគោលការណ៍ដែលអាស៊ាន ប្រកាន់ខ្ជាប់គឺត្រូវព្យាបាលឲ្យជាមុននឹងអនុញ្ញាតឲ្យធ្វើដំណើរបន្ត។
៤.សាលារៀនជាគោលដៅត្រូវយកចិត្តទុកដាក់ផ្តល់ទំនុកចិត្តដល់មាតាបិតាសិស្ស ។ ក្រសួងអប់រំត្រូវសហការជាមួយក្រសួងសុខាភិបាលចុះអប់រំតាមសាលា ។ ជា មួយគ្នានេះត្រូវរក្សាអនាម័យឲ្យល្អនៅតាមសាលារៀន។
៥.ត្រូវមានម៉ាស់ការពារនៅកន្លែងចាំបាច់ ។
៦. អ្នកលក់ម៉ាសកុំឆ្លៀតដំឡើងថ្លៃ។ ត្រូវជួយគ្នាក្នុងគ្រាក្រកុំឆ្លៀតកេងប្រវ័ញ្ចប្រជាពលរដ្ឋ។ រោងចក្រត្រូវជួយដេរម៉ាស់លក់ឲ្យរដ្ឋ ឬជួយពលរដ្ឋដែលមានតម្រូវការ។ ក្រសួងសុខាភិបាល សហការជាមួយក្រសួងការងារនិងរោងចក្រដេរម៉ាស់បន្ថែម ។ រដ្ឋទទួលខុសត្រូវក្នុងការទិញម៉ាស់ពីរោងចក្រ ។
៨. ត្រូវដំណើរការសេវាជាធម្មតាដោយគ្មានការរើសអើងក្នុងវិស័យទេសចរណ៍ការដឹកជញ្ជូនផ្លូវអាកាសផ្លូវទឹក។ គ្មានការរារាំងមិនឲ្យយន្តហោះនាវាចូលមកឡើយ។
អ្នកការទូតនិស្សិតកម្ពុជានៅប្រទេសចិនត្រូវបន្តស្ថិតនៅនិងចូលរួមជាមួយប្រជាពលរដ្ឋចិនប្រយុទ្ធប្រឆាំងនឹងជំងឺនេះ ។
សម្តេចតេជោបានបន្តថាពាក្យខ្មែរមួយបានពោលថា៖« ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក » ។ ប្រជាពលរដ្ឋត្រូវងើបឈរឡើងតតាំងនឹងឧបសគ្គ ចំពោះមុខរួមជាមួយប្រជាពលរដ្ឋចិនអង្គការសុខភាពពិភពលោកដោះស្រាយបញ្ហាប្រឈម ៕BR