កាសែត China Press បានរាយការណ៍ថា ការថតរឿងបែបរន្ធត់ Polar Rescue ដែលមានតារាក្បាច់គុន ដូននី យ៉េន ត្រូវបានពន្យារពេលដោយសារការផ្ទុះរាលដាលនៃវីរុសកូរ៉ូណាក្នុងប្រទេសចិន។
ក្រុមការងារថតកុនគ្រោងនឹងបន្តថតកុនវិញនៅថ្ងៃទី៣នៃបុណ្យចូលឆ្នាំចិន ប៉ុន្តែពួកគេបានទទួលសេចក្តីជូនដំណឹងពីក្រុមហ៊ុន Filmko Films ថា ការងារថតនឹងចាប់ផ្តើមក្នុងខែវិច្ឆិកា។
ប្រធានក្រុមហ៊ុន លោក វ៉ាង ហៃហ្វេង និយាយថា ការសម្រេចចិត្តនេះធ្វើឡើងជាមួយការគិតគូរអំពីសុវត្ថិភាពនិងសុខុមាលភាពរបស់ក្រុមការងារថត។
លោកហៃហ្វេងនិយាយថា “យើងត្រូវការឈុតឆាកមានព្រិលធ្លាក់សម្រាប់ភាពយន្តនេះ។ ក្រោយខែកុម្ភៈនិងមីនា វាមិនអាចថតចឹងបានទេ ទាល់តែនៅដើមខែវិច្ឆិកា។ ខ្ញុំជឿថាការផ្ទុះឡើងនៃវីរុសនេះនឹងមិនបញ្ចប់ឆាប់ៗឡើយ ហើយដូច្នេះ ខ្ញុំបានប្រាប់អ្នកដឹកនាំរឿងឱ្យឈប់ថតសិន។ ទោះបីយើងនឹងអាចខាតរាប់លាន ក៏ប៉ុន្តែគ្មានអ្វីផ្សេងដែលយើងអាចធ្វើបាននោះឡើយ”៕ ដោយ៖ កញ្ញាដាលីស