ដោយៈសៅវ៉ាន់ឌី/ព្រះវិហារ៖ទេសរដ្ឋមន្ត្រីមាសសុភារដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសនិងជាប្រធានក្រុមការងារចុះជួយខេត្តព្រះវិហារបានលើកឡើងថា”ការបើកវេទិការសាធារណៈនាពេលនេះធ្វើឡើងក្នុងគោលបំណងដើម្បីផ្ដល់ឱកាសជូនប្រជាពលរដ្ឋនិងអ្នកពាក់ព័ន្ធទាំងអស់បានព្ចោញមតិរបស់ខ្លួន។
បញ្ចេញមតិដែលពាក់ព័ន្ធនិងក្ដីកង្វល់សំណូមពរនិងតម្រូវការជាក់ស្ដែងក្នុងមូលដ្ឋានដើម្បីឱ្យអាជ្ញាធរមានសមត្ថកិច្ចដោះស្រាយនិងឆ្លើយតបរាល់តំរូវការនិងសំណូមពរដែលបានលើកឡើងបានចំគោលដៅទាន់ពេលវេលាក្នុងការកែលំអរក្នុងសហគមន៍របស់ពួកគាត់ឱ្យកាន់តែល្អប្រសើរ។ជាពិសេសពង្រឹងការចូលរូមរបស់ប្រជាពលរដ្ឋលើការអភិវឌ្ឍន៍នៅតាមមូលដ្ឋានឲកាន់តែល្អប្រសើរឡើងដើម្បើឆ្លើយតបទៅនិងគោលការណ៍នៃការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។
ការថ្លែងបែបនេះរបស់លោកទេសរដ្ឋមន្ត្រី មាស សុភា បានធ្វើឡើងកាលពីព្រឹកថ្ងៃ២៩ ខែមករា ឆ្នាំ២០១៩ក្នុងបរិវេណវត្តបុទមផ្លារ៉ាមភូមិកំពង់ស្រឡៅឃុំកំពង់ស្រឡៅមួយស្រុកឆែបខេត្តព្រះវិហារក្នុងពិធីរៀបចំបើកវេទិការសាធារណៈរបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះវិហារដោយមានការចូលរួមពីលោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត។ លោក ប្រាក់ សុវណ្ណ អភិបាលខេត្ត។
លោកទេសរដ្ឋមន្ត្រីក៏បានសំណូមពរឱ្យប្រជាពលរដ្ឋត្រូវចូលរួមជាមតិយោបល់និងលើកឡើងបញ្ហាប្រឈមសំណូមពរដើម្បីឱ្យគណៈអធិបតីឡើងបកស្រាយចម្ងល់នានាក៏ដូចជាស្វែងរកដំណោះស្រាយទាំងអស់គ្នា។ក្នុងនោះដែរបងប្អូនប្រជាពលរដ្ឋបានឡើងចូលរួមមានមតិយ៉ាងផុសផុលប្រកបដោយភាពក្លាហានហើយក៏មានការបកស្រាយពីមន្ទីរស្ថាប័នអង្គភាពនិងជំនាញពាក់ព័ន្ធទាំងអស់ជូនបងប្អូនបានជ្រាបផងដែរ៕S/