Home ព័ត៌មានអន្តរជាតិ មិន​ទាន់​មកដល...

មិន​ទាន់​មកដល់​ផង ឈ្លោះ​វាយតប់​គ្នា​បាត់​ដោយសារ​តែ​វីរុស​វូ​ហាន​!

​ប៉ូលិស​កូរ៉េខាងត្បូង​បាន​និយាយថា​អ្នក​ប្រឆាំង​តវ៉ា បាន​ចោល​ដប​ទឹក​និង​កែវ​ក្រដាស​ដាក់​អនុ​រដ្ឋមន្ត្រី​សុខាភិបាល​របស់​ប្រទេស ដើម្បី​ប្រឆាំង​នឹង​ផែនការ​​នាំ​ជនជាតិ​កូរ៉េ​ខាងត្បូង​ពី​ក្រុង​វូ​ហាន​មក​បង្ខាំង​ទុក​តាមដាន​សុខភាព​នៅ​ក្បែរ​ទីប្រជុំជន​របស់​ពួកគេ​។​

​ការជួបជុំ​តវ៉ា​បាន​ផ្ទុះឡើង​កាលពី​ថ្ងៃ​ពុធ​ទី​២៩​មករា​នៅ​ទីប្រជុំជន​ជីន​ឆុន ដោយ​ពួក​អ្នកស្រុក​នាំគ្នា​ប្រឆាំងនឹង​ផែនការ​របស់​រដ្ឋាភិបាល​ក្នុង​ការនាំ​ជន​ត្រូវ​​ជម្លៀស​ចេញពី​ក្រុង​វូ​ហាន​មក​ដាក់​នៅ​តំបន់​របស់​ពួកគេ​។​

​អនុ​រដ្ឋមន្ត្រី គីម ហ្កាង លី​ប បាន​ចុះ​ទៅ​កាន់​តំបន់​នោះ​ដើម្បី​ពន្យល់​អំពី​ផែនការ តែ​ជួប​ការប្រឆាំង​តវ៉ា​។​

អនុ​រដ្ឋមន្ត្រី គីម ហ្កាង លី​ប​(​ឆ្វេង​ទី​២)​ព្យាយាម​គេ​ចេញពី​ហ្វូង​មនុស្ស​ដែល​ប្រឆាំង​នឹង​ផែនការ​របស់​រដ្ឋាភិបាល​

​កាលពី​ថ្ងៃ​៣០​មករា ប្រធានាធិបតី មូន ជែ​អ៊ីន បាន​អំពាវនាវ​អោយ​ស្ងប់ស្ងាត់​និង​កុំអោយ​អ្នកស្រុក​នៅ​ទីនោះ​ភ័យ នៅ​ពេល​ប្រទេស​កូរ៉េខាងត្បូង​ត្រៀម​បញ្ជូន​​ជនជាតិ​កូរ៉េ​ខាងត្បូង​ប្រមាណ​៧០០​នាក់​មកពី​ខេត្ត​ហ៊ូ​ប៉ី នៅ​ថ្ងៃ​៣០​មករា​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​ហុន​ហាប់​បាន​និយាយថា យន្តហោះ​ដំបូង​ក្នុងចំណោម​ជើងហោះហើរ​៤ ត្រូវ​ដឹក​ជនជាតិ​កូរ៉េខាងត្បូង​ចេញពី​វូ​ហាន​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ តែ​ត្រូវ​ពន្យារពេល​ដោយ​សារ​ហេតុផល​មិន​ជាក់លាក់ តែ​យន្តហោះ​ទី​១​នេះ​គង់តែ​ចាក​ចេញ​នៅ​ពេល​ក្រោយមក​ក្នុង​ថ្ងៃ​ដដែល​។​

​លោក​មូនបាន​និយាយថា «​អាវុធ​ដែល​នឹង​ការពារ​យើង​ពី​កូរ៉ូណា​វីរុស​ថ្មី​នេះ គឺ​មិនមែន​ការភ័យខ្លាច​និង​ការ​ស្អប់ខ្ពើម​គ្នា​ទេ តែ​ទំនុកចិត្ត​និង​កិច្ចសហការ​»​។​

​កាលពី​ថ្ងៃ​ពុធ អ្នក​ប្រឆាំង​តវ៉ា បាន​ប្រើ​ត្រាក់ទ័រ បិទ​ផ្លូវ​ទៅ​កាន់​ទីកន្លែង​ដែល​គេ​រៀបចំ​សម្រាប់​ដាក់​ជនជាតិ​កូរ៉េ​ដែល​ត្រូវបាន​ជម្លៀស​នៅ​ក្រុង​ទីក្រុង អា​សាន​​និង​ជីន​ឆុន ចម្ងាយ​៨០​គីឡូម៉ែត្រ​ពី​ក្រុង​សេ​អ៊ូ​ល​៕​ប្រែ​សម្រួល​៖​វាសនា​

លោក​មូនបាន​ព្យាយាម​ធានា​អ្នក​ស្រុកថា អ្នក​ដែល​ត្រូវ​យកមក​ដាក់​មិន​មាន​បង្ហាញ​រោគសញ្ញា​ទេ និង​ត្រូវ​ដាក់​នៅ​ដាច់​ពី​គេ​ក្នុង​រយៈពេល​កំណត់​មួយ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្ដេច​ក្រឡាហោម ចេញ​បទបញ្...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

កុមារា​អាយុ ៦​ឆ្នាំ​ម្នាក...

ដោយ​: ស​រិ​ទ្ធ / ស្វាយរៀង...

កម្លាំង​ជលផល​ខេត្តព្រះវិហ...

​ដោយ​: សៅ​វ៉ាន់ឌី / ខេត្ត...

អ្នកនាំពាក្យៈ រដ្ឋមន្ត្រី...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...