Home ព័ត៌មានជាតិ សេដ្ឋកិច្ច មេ​នូ​ឡាយ​ហ្វ...

មេ​នូ​ឡាយ​ហ្វ​និង​ធនាគារ​ស្ថាបនា​សហការគ្នា​ដើម្បី​ផ្តល់ជូន​អតិថិជន​នូវ​ជម្រើស​ក្នុង​ការបង់​បុព្វលាភ​រ៉ាប់រង​តាម​ទូរស័ព្ទ​

ដោយៈ​សុផល​/​ភ្នំពេញ​៖​ក្រុមហ៊ុនមេ​នូ​ឡាយ​ហ្វ័​ខេ​ម​បូ​ឌា​ដែលជា​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​អន្តរជាតិ​ដំបូង​បំផុត​នៅក្នុង​កម្ពុជា​និង​ធនាគារ​ស្ថាបនា​ដែលជា​ធនាគារ​ឈានមុខ​គេ​មួយ​បានប្រកាស​ជា​ផ្លូវការ​ពី​ភាពជា​ដៃគូ​ក្នុង​ការបង់​បុព្វលាភ​រ៉ាប់រង​តាម​ទូរស័ព្ទ​។​ក្រុមហ៊ុន​បានអនុញ្ញាត​ឱ្យ​អតិថិជន​របស់​ក្រុមហ៊ុនមេ​នូ​ឡាយ​ហ្វ​បង់​បុព្វលាភ​រ៉ាប់រង​របស់​ពួកគាត់​គ្រប់ពេល​ដោយ​ឥតគិតថ្លៃ​តាមរយៈ​កម្មវិធី​ទូរស័ព្ទ​Sathapana Mobile​។​


​សូមជម្រាបថា​ក្រុមហ៊ុនមេ​នូ​ឡាយ​ហ្វ​និង​ធនាគារ​ស្ថាបនា​បាន​ចាប់​ជា​ដៃគូ​ក្នុងការ​ចែកចាយ​ផលិតផល​ធានារ៉ាប់រង​អាយុជីវិត​កាលពី​ឆ្នាំ​២០១៨​ហើយ​កិច្ចសហការ​ដែល​ប្រកាស​ថ្ងៃនេះ​នឹង​អនុញ្ញាតឱ្យ​អតិថិជន​ធ្វើការ​ទូទាត់​បុព្វលាភ​រ៉ាប់រង​បាន​កាន់តែ​ឆាប់រហ័ស​ងាយស្រួល​និង​មាន​សុវត្ថិភាព​។​

​លោក​RobertElliott​អគ្គនាយក​ប្រតិបត្តិ​និង​នាយក​ចាត់ការ​ទូទៅ​នៃ​ក្រុមហ៊ុនមេ​នូ​ឡាយ​ហ្វ​ខេ​ម​បូ​ឌា​មានប្រសាសន៍ថា​៖”​ចំណុច​ជា​អាទិភាព​មួយ​របស់​ក្រុមហ៊ុនមេ​នូ​ឡាយ​ហ្វ​គឺ​ការធ្វើឱ្យ​បទពិសោធន៍​អតិថិជន​កាន់តែ​ល្អប្រសើរ​។​តាមរយៈ​បច្ចេកវិជ្ជា​ឌីជីថល​ហើយ​សមិទ្ធផល​ដែល​យើង​កំពុង​ប្រកាស​ជាមួយ​ធនាគារ​ស្ថាបនា​ថ្ងៃនេះ​ដើរ​ស្របគ្នា​យ៉ាង​ល្អឥតខ្ចោះ​ទៅនឹង​ចក្ខុវិស័យ​របស់​យើង​”​។​

​លោក​RobertElliott​បាន​បន្តថា​”​ខ្ញុំ​ពិតជា​មាន​មោទនភាព​ណាស់​ដែល​យើង​អាច​អភិវឌ្ឍន៍​លើ​ភាពជា​ដៃគូ​ចែកចាយ​ផលិតផល​ធានារ៉ាប់រង​អាយុជីវិត​ជាមួយ​ធនាគារ​ស្ថាបនា​។​ដោយ​ផ្តល់នូវ​បទពិសោធន៍​នៃ​ការទូទាត់​បុព្វលាភ​រ៉ាប់រង​ដោយ​មិន​ប្រើ​សាច់ប្រាក់​ដល់​អតិថិជន​របស់​យើង​ទូទាំងប្រទេស​ដែល​ចង់​បង់​ឬ​បន្ត​បង់​បុព្វលាភ​រ៉ាប់រង​របស់​ពួកគាត់​”​។​រហូតមកដល់​ពេលនេះ​ក្រៅពី​ធន​គារ​ស្ថាបនា​មេ​នូ​ឡាយ​ហ្វ​បាន​បង្កើត​ភាពជា​ដៃគូ​ក្នុង​ការបង់​បុព្វលាភ​រ៉ាប់រង​ជាមួយ​ធនាគារ​ចំនួន​៦​រួចមកហើយ​។​

​លោក​លីម​អូន​ប្រធាន​នាយក​ប្រតិបត្តិ​របស់​ធនាគារ​ស្ថាបនា​ក៏បាន​មានប្រសាសន៍ថា​៖”​ធនាគារ​ស្ថាបនា​ផ្ដោត​សំខាន់​លើ​ការលើកកម្ពស់​ផ្នែក​ឌីជីថល​របស់​អតិថិជន​ដោយ​ផ្តល់ជូន​ពួកគាត់​នូវ​ជម្រើស​ដែលមាន​ភាពងាយស្រួលរ​ហ័ស និង​សុវត្ថិភាព​។ កិច្ចសហការ​បន្ថែម​ជាមួយ​ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់​យើង​ក្នុងការ​ពង្រីក​សេវាកម្ម​ទូទាត់​តាម​ប្រព័ន្ធ​ឌីជីថល​របស់​យើង​តាមរយៈ​កម្មវិធី​ទូរស័ព្ទ​SathapanaMobile​ដែល​ផ្តល់នូវ​បទពិសោធន៍​កាន់តែ​សម្បូរបែប​និង​កាន់តែ​ប្រសើរ​ជូន​អតិថិជន​របស់​យើង​”​។​


​ដើម្បី​ធ្វើការ​ទូទាត់​បាន ត្រូវអនុវត្ត​តាម​វិធី​ងាយស្រួល​ចមនួន​៧​ចំណុច​៖១. បើក​ដំណើរការ​កម្មវិធី SathapanaMobile​។​២.​ចុច​យក​ប៊ូ​តុង​“​ទូទាត់​វិក្កយបត្រ​»​។​៣.​ជ្រើសរើស​យកពាក្យ​“​ធានារ៉ាប់រង​»៤.​ជ្រើស​រើសយក​«ManulifeCambodia»​។​៥.​វាយ​បញ្ចូល​«​លេខ​ស្នើសុំ​ប័ណ្ណសន្យា​រ៉ាប់រង​ឬ​លេខ​ប័ណ្ណសន្យា​រ៉ាប់រង​របស់លោក​អ្នក​។​៦.​ជ្រើសរើស​គណនី​ដែល​លោកអ្នក​ត្រូវ​បង់​។​៧.​ចុច​យកពាក្យ​«​បន្ទាប់​”​ហើយ​បញ្ចូល​លេខ​សម្ងាត់​SathapanaMobile​របស់លោក​រួច​ចុច​លើ​ប៊ូ​តុង​«​ទូទាត់​”​ជាការ​ស្រេច​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

លោកស្រី អោ​ង សាន ស៊ូ​ជី​៖...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

ចាប់ផ្ដើម​សាងសង់​អគារ​សាល...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រាវ​រកឃើញ​គ្រាប់​យុទ្ធ​ភ័...

ដោយ​: ប​.​ជ័យ / បន្ទាយមាន...

លោកនាយ​ឧត្ដមសេនីយ៍ ម៉ឹង ស...

ដោយ​: វ៉ៃ​កូ / ខេត្តស្វាយ...