លោកស្រី​ម៉ែន​ភក្ដី​ហុក​ឡង់ឌី​និមន្ត​ព្រះសង្ឃ​៩៩៩​អង្គ​ឧទ្ទិស​កុសល​ជូន​លោក​ហុក​ឡងឌី​

ដោយៈ​សុផល​/​ភ្នំពេញ​៖​លោកស្រី ម៉ែន​ភក្ដី​ហុក​ឡងឌី​រួម​នឹង​ក្រុមគ្រួសារ​បាន​និមន្ត​ព្រះសង្ឃ​៩៩៩​អង្គ ដើម្បី​ឧទ្ទិស​កុសល​ជូន​ចំពោះ​បុព្វការី​ជន​មាន​មាតាបិតា​ជីដូន​ជីតា​ទាំង​៧​សន្ដាន​ជាពិសេស​ជូន​ចំពោះ​ស្វាមី​របស់លោក​ស្រី​គឺ នាយ​ឧត្ដមសេនីយ៍​ហុក​ឡងឌី​។​ពិធី​នេះ​ប្រារព្ធ​ធ្វើឡើង​នៅ​ហាង​កា​កា​ស៊ុ​គិ ដែលមាន​ទីតាំងនៅ​មជ្ឈមណ្ឌល​សន្និបាត​និង​ពិព័រណ៍​កោះ​ពេជ្រ​កាលពី​ព្រឹក​ថ្ងៃទី​៣០​ខែមករា​ឆ្នាំ​២០២០​។​

​អ្នក​ផ្ដើមបុណ្យ​រួមមាន​លោកស្រី​ម៉ែន​ភក្ដី​ហុក​ឡង់ឌី​,​លោក​ឌី​វិជ្ជា​និង​លោកស្រី​ហ៊ុន​ម៉ា​ណា​ព្រមទាំង​បុត្រ ,​និង​លោកស្រី​ឌី សុ​ខី​ទីឃាយុ​កោ​និង​លោក​ហ៊ុន​ម៉ានិត​ព្រមទាំង​បុត្រ​,​លោក​ឌី​រដ្ឋា​និង​លោកស្រី​អ៊ុង ប៊ីយ៉ា​ណេ ព្រមទាំង​បុត្រ​និង​កញ្ញា​ឌី​សុភ័ក្ត្រ​បញ្ញា​។​កម្មវិធី​នេះ​ក៏​ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​បងប្អូន ដែល​បានទទួល​មរណភាព​នៅ​លើទឹក​ដី​កោះ​ពេជ្រ ព្រមទាំង​ថ្វាយ​ដល់​ទេវតា​ថែរក្សា​ទន្លេចតុមុខ​។

មួយចំណែក​ទៀត​នោះ​ដោយ​តេ​ជៈ​បុណ្យ​បារមី​ដែល​លោកស្រី​ខំ​ធ្វើ​នោះ​ឱ្យជួយ​ប​វៀស​ចៀស​ចេញ​ឆ្ងាយ​នូវ​មេរោគ​ថ្មី​គឺ​មេរោគ​កូ​រ៉ូ​ណា​ឱ្យ​ឃ្លាត​ចាក​ចេញពី​ពិភពលោក​ឲ្យ​ចូលទៅក្នុង​បាតសមុទ្រ​រលត់​សូន្យសុង​អស់​ទៅ ដើម្បី​ឲ្យ​ប្រជាជន​ក្នុង​ពិភពលោក​បាន​សុខក្សេមក្សាន្ត​តរៀង​ទៅ​៕S/

​ចំណងជើង​រូបថត​៖​លោកស្រី ម៉ែន ភក្ដី ហុក​ឡងឌី រួម​នឹង​ក្រុមគ្រួសារ បាន និមន្ត​ព្រះសង្ឃ​៩៩៩​អង្គ ដើម្បី​ឧទ្ទិស​កុសល​ជូន​ចំពោះ​បុព្វការី​ជន មាន​មាតាបិតា ជីដូន​ជីតា ទាំង​៧​សន្ដាន ជាពិសេស​ជូន​ចំពោះ​ស្វាមី​របស់លោក​ស្រី​គឺ នាយ​ឧត្ដមសេនីយ៍​ហុក ឡងឌី​(​រូបៈ​សុផល​)​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រោងភាពយន្ត លេ​ជិន ផ្អាក​ប...

​ដោយៈ សុផល / ភ្នំពេញៈ រោង...

ក្រោយ​ការធ្វើ​តេស្ត​ជំងឺ​...

​ដោយ​៖ ទេព មង្គល / ភ្នំពេ...

ថ្នាក់ដឹកនាំ​និង​មន្ត្រី​...

ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​ថ្ន...

ក្រសួង​អប់រំ​ប្រកាស​ផ្អាក...

​ដោយ​:​សុផល​/​ភ្នំពេញៈ​ដើ...