Home ព័ត៌មានជាតិ សន្តិសុខ ឃាត់ខ្លួន​សិស...

ឃាត់ខ្លួន​សិស្ស​ម្នាក់​រួមជាមួយ​កាំភ្លើង​ច្នៃ​មួយ​ដើម​នៅ​ក្រុង​បាវិត​

វ៉ៃ​កូ​/​ស្វាយរៀង​៖​យុវជន​ជា​សិស្សសាលា​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​រួម​ជាមួយនិង​កាំភ្លើង​កែច្នៃ​មួយ​ដើម​ខណៈដែល​ជនសង្ស័យ​រូបនេះ​បាន​ឆាត​តាម​ទូរស័ព្ទ​ជាមួយ​ជនរងគ្រោះ​ណាត់ជួប​គ្នា​នៅ​កន្លែង​បិទ​តែម​ម៉ូតូ​ស្ថិត​ក្នុងភូមិ​បាវិត​លើ​សង្កាត់​បាវិត​ក្រុង​បាវិត​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថាៈ​កាលពី​រសៀល​ថ្ងៃទី​២៩​ខែមករា​ឆ្នាំ​២០២០​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បាវិត​បានទទួល​ព័ត៌មាន​ពី​ជនរងគ្រោះ​ឈ្មោះ​រ៉េត​ចាន់​លី​ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​បាន​រាយការណ៍​មក​សមត្ថកិច្ច​ថា​មានឈ្មោះ​សាន់​ខួច​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​បាន​ឆាត​តាម​ទូរស័ព្ទ​ណាត់ជួប​គ្នា​នៅ​កន្លែង​បិទ​តែម​ម៉ូតូ​ស្ថិត​ក្នុងភូមិ​បាវិត​លើ​សង្កាត់​បាវិត​ក្រុង​បាវិត​។​ពេលនោះ​សមត្ថកិច្ច​យើង​បាន​ចុះទៅ​បង្ក្រាប​រួច​នាំខ្លួន​ជនសង្ស័យ​យកមក​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បាវិត​ដើម្បី​ធ្វើការ​សាកសួរ​។​

​ប្រភព​ដដែល​បាន​បន្តថា​៖​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាពថាៈ​កាំភ្លើង​ឡុ​ក​កែច្នៃ​បាញ់​គ្រាប់កង់​ខ្លួន​បាន​ទិញ​មកពី​ខេត្តសៀមរាប​ក្នុងតម្លៃ​១.០០០.០០០​រៀល​។​ក្រោយពី​បាន​ចម្លើយសារភាព​រួច​សម​ត្ថ​កិច្ច​យើង​បាន​រាយការណ៍​ជូន​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ស្នងការ​ដើម្បី​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​និង​កសាង​សុំ​ណុំ​រឿង ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យី ធា អតីត​ពេទ្យ​ខ្មែរក្រ...

​ហ៊ាន ពិសី​៖ អ្នកស្រា...

ហេដ្ឋារចនាសម្ព័ន្ធ​ធារាសា...

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​រ...

ព្រឹត្តិការណ៍​ជាតិ​សំខាន់...

ដោយ​: ម៉េង​ឆៃ​/ ភ្នំពេញ​:...

បន្ទាប់ពី​រកឃើញ​កូ​វីដ​១៩...

ដោយៈ​មុនី​រ័ត្ន​,គូលែន/​ភ...