ដោយៈគ្រញូង/បាត់ដំបង៖កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្តនៅរសៀលថ្ងៃទី៣០ខែមករាឆ្នាំ២០២០បានបញ្ជូនជនសង្ស័យ២នាក់ទៅតុលាការតាមដីកាបង្គាប់ឱ្យនាំខ្លួននៃតុលាការពីបទជួញដូរគ្រឿងញៀន។ក្រោយពេលកម្លាំងនគរបាលស្រុកមោងឬស្សីឃាត់ខ្លួនបានកាលពីព្រឹកថ្ងៃទី៣០ខែមករាឆ្នាំ២០២០នៅចំណុច២ផ្សេងគ្នា។គឺ១នៅក្រុមទី១៦ភូមិកន្សៃបន្ទាយឃុំមោងស្រុកមោងឬស្សី។ទី២ចាប់ខ្លួននៅចំណុចក្រុមទី៦ភូមិ ឃុំមោងស្រុកមោងឬស្សី។
លោកវរសេនីយ៍ទោសុខនិមលនាយការិយាល័យស្តីទីប្រឆាំងគ្រឿងញៀនខេត្តបានឱ្យដឹងថាជនសង្ស័យមានឈ្មោះញឹបប៊ុនស៊ីណារ៉ាក់ភេទប្រុសអាយុ១៨ឆ្នាំនិងឈ្មោះមឿនមាសភេទប្រុសអាយុ១៩ឆ្នាំ។ជននេះចាប់ខ្លួនតាមដីកាបង្គាប់ឱ្យនាំខ្លួនលេខ៣១តព្រចុះថ្ងៃទី២៤ខែមករាឆ្នាំ២០២០ដោយលោកឡូយចាន់ត្រាចៅក្រមស៊ើបសួរសាលាដំបូងខេត្ត៕S/
រូបថតៈជនសង្យយទាំង២នាក់ចាប់តាមដីការបស់តុលាការ