ដោយៈសាវរក្ស/ភ្នំពេញ៖របាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិបានបង្ហាញថា ជនសង្ស័យ ចំនួន១១១នាក់(ស្រី៤នាក់)ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន ៣១ ករណី ទូទាំងប្រទេស នៅ ថ្ងៃទី ៣០ ខែមករាឆ្នាំ២០២០នេះ ។
ក្នុងចំណោម ជនសង្ស័យ ទាំង ១១១ នាក់ មានមុខ សញ្ញា ជួញដូរ គ្រឿងញៀន ចំនួន ៩៣ នាក់ និង ប្រើប្រាស់ ១៨ នាក់ ។ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៣០ ខែមករា រួមមាន ៖ មេ តំ ហ្វេ តា មីន (ice) = ៩៩,០៩ ក្រាម និង ៣៤ កញ្ចប់ តូច , មេ តំ ហ្វេ តា មីន (wy)=២៦,៥៥ ក្រាម , កេ តា មីន =៩,៥២ ក្រាម និង អ៊ិ ច ស្តា ស៊ី =៨,០៦ ក្រាម ។ លទ្ធផល ខាងលើ សមត្ថកិច្ច១២ អង្គភាព បាន ចូលរួម បង្ក្រាប ក្នុងនោះមាន នគរបាលល ១១ អង្គភាព និងកងរាជអាវុធហត្ថ១អង្គភាព៕S/