ដោយៈសុផល/ភ្នំពេញ៖កម្មវិធីពានរង្វាន់អចលនទ្រព្យដ៏មានកិត្យានុភាពប្រចាំតំបន់អាស៊ីPropertyGuruCambodiaPropertyAwardsលើកទី៥នឹងវិលត្រឡប់មកម្តងទៀតនៅចុងឆ្នាំ២០២០នេះបន្ទាប់ពីទទួលបានជោគជ័យ៤ឆ្នាំជាប់ៗគ្នា។

សូមជម្រាបថាកម្មវិធីPropertyGuruCambodiaPropertyAwardsនឹងបើកចុះឈ្មោះបេក្ខភាពនៅថ្ងៃទី១៦ខែធ្នូ ឆ្នាំ២០២០ ហើយថ្ងៃទី២៧ខែមីនា ឆ្នាំ២០២០ បិទបញ្ជីបេក្ខភាព ។ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ បិទការចុះឈ្មោះហើយថ្ងៃទី២០=៣០ខែមេសាឆ្នាំ២០២០ចុះត្រួតពិនិត្យទីតាំងផ្ទាល់។ថ្ងៃទី៤ខែឧសភាឆ្នាំ២០២០ធ្វើសេចក្ដីវិនិច្ឆ័យចុងក្រោយ។ថ្ងៃទី៥ខែមីនាឆ្នាំ២០២០កម្មវិធីពិសាភោជនាអាហារពេលល្ងាច និងកម្មវិធីប្រគល់ពានរង្វាន់នៅរាជធានីភ្នំពេញ។

ថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០២០កម្មវិធីប្រកួតផ្ដាច់ព្រ័តនៅទីក្រុងបាងកកប្រទេសថៃ។បុគ្គលល្បីៗនិងអ្នកជំនាញជាន់ខ្ពស់ក្នុងវិស័យអចលនទ្រព្យប្រចាំតំបន់ត្រូវបានរំពឹងថានឹងវិលមកចាប់អារម្មណ៍ជាថ្មីចំពោះប្រទេសកម្ពុជាបន្ទាប់ពីទទួលជ័យជំនះក្នុងរដូវកាលទី១៤នៅក្នុងវគ្គផ្ដាច់ព្រ័តកម្មវិធីពានរង្វាន់PropertyGuru Asia Property Awards ប្រចាំតំបន់អាស៊ី។

ក្រុមហ៊ុនUrbanbHu(Cambodia)Co.,Ltd)ទទួលបាននូវកិត្តិនាមដ៏ល្បីល្បាញដែលអ្នកដទៃប្រាថ្នាចង់បានចំពោះការអភិវឌ្ឍន៍ខុនដូដ៏ល្អផ្ដាច់គេនៅតំបន់អាស៊ីនៅក្នុងកម្មវិធីដែលបានប្រារព្ធធ្វើឡើងនៅទីក្រុងបាងកកកាលពីខែវិច្ឆិកាកន្លងទៅនេះ។ម្ចាស់ជ័យលាភីមួយក្នុងចំណោមម្ចាស់ជ័យលាភីនៅក្នុងកម្មវិធីពានរង្វាន់ PropertyGuru Cambodia Property Awards ប្រចាំឆ្នាំ២០២៩ នៅក្នុងប្រទេសកម្ពុជា គឺក្រុមហ៊ុនUrbanHub(Cambodia)Co.,Ltdបានឈ្នះពានរង្វាន់អ្នកអភិវឌ្ឍន៍ខុនដូដ៏ធំជាងគេបំផុតទាំងប្រាំពីរនៅក្នុងតំបន់អាស៊ីដោយមានកិត្តិនាមជាគម្រោងភូមិទីក្រុង។

លោក Jules Kay នាយកកម្មវិធីពានរង្វាន់ PropertyGuru Asia Property Awardsកម្មវិធីពានរង្វាន់ PropertyGuruCambodiaPropertyAwardsបានមានប្រសាសន៍នៅក្នុងកិច្ចពិភាក្សាតុមូលនាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នាភោជនីយដ្ឋានខេមាឡាប៉ុស្តិ៍ ថា៖កាលពីឆ្នាំមុន កម្មវិធីផ្រឹភើធីហ្គូរូ បានស្វាគមភ្ញៀវកិត្តិយសចំនួន៣៧០នាក់ក្នុងការប្រារព្ធកម្មវិធីពិសាភោជនាអាហារពេលល្ងាចដ៏ធំអស្ចារ្យ និងកម្មវិធីប្រគល់ពានរង្វាន់ក្នុងប្រទេសកម្ពុជាដែលរៀបចំឡើងដោយ PropertyGuru ។

PropertyGuru បានផ្ដល់ពានរង្វាន់ចំនួន ចំនួន៣៩ និងប័ណ្ណសរសើរចំនួន២៧ ជូនក្រុមហ៊ុនខ្មែរ និងគម្រោងនានាជាច្រើនទៀតនៅក្នុងប្រទេសកម្ពុជា។ការបើកសម្ពោធកម្មវិធីប្រគល់ពានរង្វាន់នៅរាជធានីភ្នំពេញលើកដំបូងនាឆ្នាំ២០១៦មានភ្ញៀវកិត្តិយសអញ្ជើញចូលរួមចំនួន៣២៧នាក់ហើយក្រុមហ៊ុនអភិវឌ្ឍន៍ចំនួន១៥ទទួលបានពានរង្វាន់ចំនួន ១៣។

លោកបានឱ្យដឹងថាកម្មវិធីពានរង្វាន់PropertyGuru’sAsiaPropertyAwardsដែលបានបង្កើតឡើងនៅឆ្នាំ២០០៥គឺជាកម្មវិធីពានរង្វាន់អចលនទ្រព្យកម្រិតខ្ពស់បំផុតនិងមានកិត្យានុភាពដ៏ល្បីល្បាញប្រចាំតំបន់។កម្មវិធីពានរង្វាន់AsiaPropertyAwardsត្រូវបានទទួលស្គាល់ជាស្លាកសញ្ញាតាមឧត្ដមភាពវិស័យនៅក្នុងវិស័យអចលនទ្រព្យក្នុងតំបន់អាស៊ី។ ជាមួយនឹងគណៈជំនាញការវិស័យឯករាជ្យដ៏ជំនាញ និងអ្នកគ្រប់គ្រងដែលបានទទួលទំនុកចិត្តខ្ពស់បំផុតពានរង្វាន់ពីកម្មវិធីនេះគឺតំណាងឱ្យមុខមាត់ដ៏មានកិត្យានុភាពមិនអាចប្រៀបផ្ទឹមបាន ទៅលើទំនុកចិត្ត យុត្តិធម៌ និងតម្លាភាព។

លោក សន ស៊ាប អគ្គនាយកក្រុមហ៊ុន Key Real Estate Co Ltdបានមានប្រសាសន៍ថា ៖ “កម្មវិធីពានរង្វាន់PropertyGuruCambodiaPropertyAwardsនៅតែជាយុទ្ធនាការទីផ្សារដ៏ល្អប្រសើរបំផុតនៅក្នុងវិស័យដែលផ្ដល់នូវឱកាសសម្រាប់គម្រោងនានានៅក្នុងប្រទេសកម្ពុជាដើម្បីផ្សព្វផ្សាយពីកិត្តិសព្ទរបស់ខ្លួនទៅកាន់អតិថិជនក្នុងស្រុក និងក្រៅប្រទេស”។
លោកបានបញ្ជាក់ថា៖« ទីផ្សារអចលនទ្រព្យកម្ពុជា នៅតែកំពុងមានសក្តានុពល និងមានឱកាសច្រើន ហើយកម្មវិធីពានរង្វាន់PropertyGuruនឹងចូលរួមចំណែកជួយអភិវឌ្ឍទីផ្សារវិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជា»។អ្នកស្រី Catherine Chanនាយកប្រតិបត្តិក្រុមហ៊ុន Urban Hub (Cambodia) Co., Ltd. ដែលបានឈ្នះពានរង្វាន់អភិវឌ្ឍខុនដូល្អបំផុតប្រចាំតំបន់អាស៊ី(Best Condo Development Award)កាលឆ្នាំមុនបានមានប្រសាសន៍ថា៖ការឈ្នះពានរង្វាន់អភិវឌ្ឍខុនដូល្អបំផុតប្រចាំតំបន់អាស៊ីនេះជាមោទនភាពសម្រាប់ប្រទេសនិងវិស័យអចលនទ្រព្យនៅកម្ពុជា។លោកស្រីនឹងបន្តខិតខំអភិវឌ្ឍថែមទៀតដើម្បីមុខមាត់កម្ពុជានៅ។

សូមជម្រាបថាកម្មវិធីពានរង្វាន់PropertyGuruCambodiaPropertyAwardsប្រចាំឆ្នាំ២០២០គឺទទួលបានការឧបត្ថម្ភគាំទ្រពីសំណាក់ក្រុមហ៊ុនឈានមុខគេរួមមានអ្នកឧបត្ថម្ភកម្រិត platinum គឺ ក្រុមហ៊ុន Hitachi Elevators and Escalators អ្នកឧបត្ថម្ភកម្រិត Gold គឺ ក្រុមហ៊ុន CBRE កម្ពុជា អ្នកឧបត្ថម្ភកម្រិត silver គឺ ក្រុមហ៊ុន Jotun ក្រុមហ៊ុនទស្សនាវដ្ដីផ្លូវការ PropertyGuru Property Report ក្រុមហ៊ុនដៃគូសារព័ត៌មានផ្លូវការ Construction&PropertyMagazineនិងមន្ត្រីត្រួតពិនិត្យផ្លូវការ BDO៕S/
