​ម្ចាស់​គម្រោង​ដីឡូត៍​មួយកន្លែង​នៅ​ស្រុក​ពារាំង អះអាងថា​មាន​ប្លង់​កម្ម​សិទ្ធិ​យូរ​ឆ្នាំ​មកហើយ​

ដោយ​៖​ចាន់ថន​/​ព្រៃវែង​៖​ការអភិវឌ្ឍន៍​តែងតែមាន​ផលប៉ះពាល់​ប​ន្ដិ​តប​ន្ទួ​ច​ជា​រឿង​ជៀស​មិន​ផុត​។​បន្ទាប់ពី​មានការ​រិៈ​គន់​កាលពីពេល​ថ្មីៗ​នេះ​ថា​លោក​ហ៊ី​ធួ​ក​អភិបាលស្រុក​ពារាំង​បាន​ចុះហត្ថលេខា​លក់​ដី​ចំណីផ្លូវ​ប្រឡាយ​ឱ្យទៅ​ឈ្មួញ​។​ដោយ​ខ្លះ​ថា​ឈ្មួញ​រត់ការ​ធ្វើ​ប្លង់​កម្ម​សិទ្ធ​ចូល​ដី​ចំណី​ផ្លូវជាតិ​លេខ​៨​នឹង​ដី​ប្រឡាយ​នៅ​ចំណុច​ភូមិ​ដំបូក​ធំ​ឃុំ​ក​ញ្ចំ​ស្រុក​ពារាំង​ខេត្តព្រៃវែង​នោះ​។​

​ឥឡូវ​សា​ម៉ី​ខ្លួន​ដែល​រង​ការចោទប្រកាន់​លោក​អ៊ឹង​ម៉េង​ហ៊ាង​(​ហៅ​ឆ​លី​ហ៊ាង​)​ដែលជា​ម្ចាស់​គម្រោង​វិនិយោគ​ដីឡូត៍​នៅ​ចំណុច​ភូមិ​ឃុំ​នេះ​បាន​អះអាង​ប្រាប់​រស្មី​កម្ពុជា​ថា​៖​លោក​មាន​ឯកសារ​គ្រប់គ្រាន់​(​ប្លង់រឹង​)​លើ​ផ្ទៃដី​ទំហំ​ជិត​៣​ហិកតា ស្ថិត​នៅជាប់​ខាងជើង​ផ្លូវជាតិ​លេខ​៨ ក្នុងភូមិ​ដំបូក​ធំ ឃុំ​ក​ញ្ចំ ស្រុក​ពារាំង​។​ដែលមាន​ប័ណ្ណ​សម្គាល់​កាន់កាប់​អចលនវត្ថុ​លេខ​,​ព​,​វ​០០៣៥៥៩​។​ខាងជើង​ទល់​ផ្លូវ​រទេះ​ខាងត្បូង​ទល់​ផ្លូវជាតិ​លេខ​៨​និង​កុក​ផាត ខាងកើត​ទល់ គង់ សូផាត និង​កុក​ផាត ខាងលិច​ទល់​ផ្លូវ​។​

​លោក​បញ្ជាក់ថា​ប័ណ្ណ​កម្ម​សិទ្ធ​នេះ​ចេញ​តាំងពី​ឆ្នាំ​២០១១​ម្ល៉េះ​ដែលមាន​ម្ចាស់​កម្ម​សិទ្ធ​ដើម​ឈ្មោះ​ញឹម​ហ៊ាង​ដែល​លោក​ទើបនឹង​ទិញ​ពី​ឈ្មោះ​ញឹម​ហ៊ាង​នៅ​ឆ្នាំ​២០១៩​នេះ​ទេ​។​ក្នុងនោះ​ផងដែរ​អាជ្ញាធរ​បានទទួល​ស្គាល់​លើ​លិខិត​ទិញ​លក់​របស់លោក​មិនមែន​រត់ការ​ធ្វើ​ប្លង់​អ្វី​ទេ​ខណៈ​ប្លង់​គេ​មាន​ស្រាប់​។​ទន្ទឹមនឹងនោះ​លោក​សូម​បដិសេធ​នឹង​ច្រានចោល​ទាំងស្រុង​ចំពោះ​ការ​រិៈ​ថា​លោក​រត់ការ​ធ្វើ​ប្លង់​រំលោភ​យក​ដី​ចំណីផ្លូវ​ប្រឡាយ​សាធារណៈ​។​
​ក្នុងការ​អភិវឌ្ឍន៍​ដីឡូត៍​ខ្លួន លោក អ៊ឹង ម៉េង​ហ៊ាង បាន​ជួយ​ជួសជុល​ផ្លូវលំ​១​ខ្សែរ​ពី​ផ្លូវជាតិ​លេខ​៨ ទៅ​ភូមិ​ដំបូក​ធំ ។​គឺ​ដល់​រង្វង់​មូល និង​ដាក់លូ​កាត់​ទទឹងផ្លូវ​ដើម្បី​រំដោះ​ទឹកមុខ​១​ម៉ែត្រ​បណ្ដោយ​១០​ម៉ែត្រ ចំ​ប្រព័ន្ធ​ប្រឡាយ​ចាស់​វិញ​។​ជីក​ប្រឡាយ​ព័ទ្ធ​ដីឡូត៍​របស់លោក​ទាំង​ខាងលិច​ខាងជើង​និង​ខាងកើត​។​ធ្វើ​លូ​ប្រអប់​ស្តង់ដា​កាត់​ពីមុខ​ដី​បណ្ដោយ​ពី​លិចទៅ​កើត​នឹង​ពី​ជើង​មក​ត្បូង​អក្សរ​T​ជាប់​ផ្លូវជាតិ​+​ជាប់​លូ​។​

​ជុំវិញ​ករណីនេះ​លោក​ហ៊ី​ធួ​ក​អភិបាលស្រុក​ពារាំង​បាន​ថ្លែងថា​កាលពី​ព្រឹក​ថ្ងៃទី​៣០​ខែមករា​ឆ្នាំ​២០២០​លោក​បាន​បើក​កិច្ចប្រជុំ​មួយ នៅ​សាលាស្រុក​ពារាំង​ដោយមាន​ការចូលរួម​ពី​លោក​អភិបាលរង​ស្រុក នាយក​រដ្ឋបាល​អាជ្ញាធរ​មូលដ្ឋាន​មន្ត្រី​ពាក់ព័ន្ធ​ការ​យា​ល័យ​ជំនាញ​ពលរដ្ឋ​នឹង​ម្ចាស់​ដី​ដើម្បី​រក​ដំណោះស្រាយ​។​​ក្នុង​កិច្ចប្រជុំ​នោះ តម្រូវឱ្យ​ម្ចាស់​ដី​គឺ​លោក អ៊ឹង ម៉េង​ហ៊ាង ជួយ​ជួសជុល​ផ្លូវលំ​ជា​ផ្លូវ​ចូល​ភូមិ​ដំបូក​ធំ​ធ្វើ​លូ​ស្តង់ដា​មិន​ស្ទះ​ទឹក សង់​សាលាឆទាន​ថ្មី នៅ​លើដី​ចំណីផ្លូវ សង់​លូ​ប្រអប់​កុំអោយ​ស្ទះ​ទឹក​។

លោក​អភិបាល​បញ្ជាក់ថា​អាជ្ញាធរ​មិនបាន​លក់​ដី​ប្រឡាយ​ដូច​ការចោទប្រកាន់​នោះទេ​។​ហេតុនេះ​សូម​សាធារណៈជន​ជ្រាប​ជា​ព័ត៌មាន​ជៀសវាង​ការភ័ន្តច្រឡំ​មកលើ​អាជ្ញាធរ​ដែល​កំពុង​បំពេញ​កិច្ចការងារ​បម្រើ​ផល​ប្រ​យោ​ជ​ជូន​ពលរដ្ឋ​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង...

ដោយ​: ទេ​ពក​ង្រី / ខេត្តក...

បើក​លេង​ជល់​មាន់​អាប៉ោង​ភ...

ដោយ​: សុខុម / ស្ទឹងត្រែង​...

រដ្ឋបាល​រាជធានី​ជូនដំណឹង​...

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​:...