ដោយ:សុខុម/ស្ទឹងត្រែង:ខេត្តស្ទឹងត្រែងគឺជាខេត្តមួយដែលមានដងទន្លេច្រើនពិសេសនោះគឺទន្លេមេគង្គនិងសេកុងតែម្តងដែលបានអន្ទងចិត្តភ្ញៀវទេសចរទៅកម្សាន្ត។នាឱកាសបុណ្យចូលឆ្នាំចិននេះភ្ញៀវទេសចរជាច្រើនម៉ឺននាក់ទៅកម្សាន្តសប្បាយជាមួយនិងធម្មជាតិ។ក្រៅពីនេះភ្ញៀវមកពីឆ្ងាយពិតជាបានភ្លក្សរសជាតិម្ហូបត្រីបន្លែសាច់គ្មានជាតិគីមី។អ្នកស្រុកនៅទីនេះមានទម្លាប់ម្យ៉ាងគឺធ្វើម្ហូបអាហារបែបខ្មែរឡាវ។ទីតាំងដែលកម្សាន្តសុទ្ធតែនៅតាមដងទន្លេឆ្នេរខ្សាច់កោះថ្មព្រៃលិចទឹកជាដើម។
អ្នកនាងហួតមួយហៀងគឺជាភ្ញៀវធ្លាប់រស់នៅខេត្តស្ទឹងត្រែងហើយបច្ចុប្បន្ននៅទីក្រុងភ្នំពេញបានរៀបរាប់ថាដោយសារតែខេត្តស្ទឹងត្រែងមានការអភិវឌ្ឍន៍ពិសេសនោះមានផ្លូវល្អហើយការរៀបចំកន្លែងកម្សាន្តនៅតាមដងទន្លេមានច្រើនទើបខ្លួនតែងតែមកលេងនៅស្រុកកំណើតរាល់ឆ្នាំ។កន្លែងធ្លាប់រស់នៅហើយបានជួបមិត្តភក្តិច្រើនបង្កើតកម្មវិធីសប្បាយច្រើនធ្វើឱ្យមានអារម្មណ៍ថាមានភាពរីករាយក្នុងចិត្ត។មិនតែប៉ុណ្ណោះកូនពីរនាក់របស់មួយហៀងបានលេងទឹកទន្លេធ្វើឱ្យពួកគេសប្បាយទៀតផង។
លោកទួនថាំងមេឃុំភ្លុកស្រុកសេដានយល់ឃើញថាពីមួយឆ្នាំទៅមួយឆ្នាំភ្ញៀវមកលេងតាមរមណីយដ្ឋានសហគមន៍កាន់តែច្រើន។នេះក៏ព្រោះមានការរៀបចំកន្លែងកម្សាន្តបានល្អនិងមានផ្លូវក្រាលកៅស៊ូងាយស្រួលក្នុងការធ្វើដំណើរទៅមក។ចំណុចពិសេសនោះគឺរមណីយដ្ឋានធម្មជាតិជាច្រើនកន្លែងហើយថែមទាំងមានម្ហូបអាហារត្រីសាច់បន្លែធម្មជាតិទើបធ្វើឱ្យភ្ញៀវទេសចរចូលចិត្ត។
លោកជារដ្ឋានគរបាលទេសចរខេត្តស្ទឹងត្រែងបាននិយាយថាឆ្នាំ២០២០ការរៀបចំរមណីយដ្ឋានបានល្អហើយគ្មានអ្វីកើតឡើងសម្រាប់ភ្ញៀវដែលបានលេងនៅទីនេះ។នេះគឺជាការសហការនិងមានការយល់ដឹងលើការរៀបចំទទួលភ្ញៀវតេសចរ។មុនបុណ្យឆ្នាំចិនខាងមន្ទីរទេសចរណ៍ខេត្តក៏បានពន្យល់ចុះផ្សព្វផ្សាយពីវិស័យទេសចរផងដែរ។ឆ្នាំ២០២០នេះខេត្តស្ទឹងត្រែងទទួលបានភ្ញៀវទេសចរជាង ២ម៉ឺននាក់ដែលបានចូលមកកម្សាន្តនៅតាមតំបន់រមណីដ្ឋានទេសចរណ៍ដ៏សំបូរបែបនាឧិកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជនជាតិចិន និងវៀតណាម ។
ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង២ម៉ឺន៣ពាន់នាក់ត្រូវគេឃើញថាបាននាំគ្នាសម្រុកចូលមកទស្សនា និងកម្សាន្ត នៅតាមតំបន់រមណីដ្ឋាននានា ក្នុងខេត្តស្ទឹងត្រែងក្នុងរយះពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជនជាតិចិន-វៀតណាម ចាប់ពីថ្ងៃទី២៤មករា ដល់ថ្ងៃទី២៦មករាឆ្នាំ២០២០។ភ្ញៀវជាតិនិងអន្តរជាតិដែលចូលមកកម្សាន្តខេត្តស្ទឹងត្រែងក្នុងរយះពេល៣ថ្ងៃកន្លងមកនេះត្រូវបានប្រធានមន្ទីរទេសចរណ៍ខេត្ត លោក អ៊ន់ ប៉ោសឿន អះអាងថា មានការកើនឡើងជាង៦១ភាគរយ បើធៀបនឹងឆ្នាំកន្លងៗទៅ។
យោងរបាយការណ៍ មន្ទីរទេសចរ ខេត្តស្ទឹងត្រែង បានបង្ហាញថា ស្ថិតិភ្ញៀវទេសចរដែលបានមកទស្សនា ខេត្តស្ទឹងត្រែង ក្នុងរយះពេល៣ថ្ងៃ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជនជាតិចិន និងវៀតណាម គិតចាប់តាំងពីថ្ងៃទី២៤មករា ដល់ថ្ងៃទី២៦មករា២០២០ លំហូរចូល នៃអ្នកទេសចរជាតិ និងអន្តរជាតិ មានចំនួន ២ម៉ឺន ៣ពាន់ ៨៨៣ នាក់ មានការកើនឡើង ៩ពាន់ ១២៦នាក់ មានការកើនឡើង ៩ពាន់ ១២៦នាក់ ស្មើនឹង ៦១,៨៤ ភាគរយ ដូច្នេះ ឃើញថា មានការកើនឡើង បើប្រៀបធៀបនឹងឆ្នាំ២០១៩ កន្លងទៅ ៕S/