ដោយៈសៅវ៉ាន់ឌី/ព្រះវិហារ៖នៅសប្តាហ៌ទី៤ ខែធ្នូ ឆ្នាំ២០១៩ក្រុមការងារអង្កការអ្នកស្ម័គ្រចិត្តអន្តរជាតិ YamagataIVYនិងសហគមន៍កសិកម្មរួមជាមួយមន្ត្រីកសិកម្មស្រុកបានរៀបចំសិក្ខាសាលាបង្ហាញដល់សហគមន៍កសិកម្មចំនួន៦បន្ថែមទៀតនៅស្រុកជាំក្សាន្តនិងស្រុកជ័យសែន។
លោកពឹងទ្រីដាប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញនិងនេសាទបានឱ្យដឹងសហគមន៍កសិកម្មទាំង៦នោះមាន១,សហគមន៌ជាំក្សាន្តជាយដែនមានជ័យ២,សហគមន៍រំដោះស្រែសាមគ្គី៣,សហគមន៌ទឹកក្រហមកែលម្អរជីវភាព៤,សហគមន៌កសិកម្មកន្ទួត៥,សហគមន៌ច្រាច់សាលវន្តមានជ័យ៦,សហគមន៍ពុទ្រាវឌ្ឍនៈសាមគ្គីមានជ័យ។
គោលបំណងឱ្យសមាជិកសហគមន៍បានយល់ពីសារៈសំខាន់នៃការអនុវត្តកសិកម្មតាមកិច្ចសន្យានិងចូលរួមអនុវត្តគម្រោងកសិករខ្នាតតូចធ្វើកសិកម្មតាមកិច្ចសន្យាលើដំណាំស្វាយចន្ទីសរីរាង្គតាមរយៈសហគមន៌កសិកម្ម។
សូមបញ្ជាក់៖នាដើមឆ្នាំ២០១៩កន្លងទៅគម្រោងIVYបានរៀបចំសម្របសម្រួលសហគមន៌ចំនួន៥បានចុះកិច្ចសន្យាម្តងរួចមកហើយនឹងក្នុងឆ្នាំ២០២០នេះនឹងបន្តចុះកិច្ចសន្យាបន្តទៀតជាមួយក្រុមហ៊ុនសាជីវកម្មសហគមន៌កសិកម្មកម្ពុជា CACC៕S/