ដោយ:សុខុម/ស្ទឹងត្រែង:គ្រួសារមួយបានកាន់កាប់ដីធ្វើកសិម្មរាល់ឆ្នាំតែបែរជារងការគំរាមពីអ្នកផ្សេងចង់កាន់កាប់យកទាំងដីភ្នំនិងដីចម្ការស្រែរបស់គាត់។វិវាទដីធ្លីខាងលើនេះបានកើតឡើងអូសបន្លាយពេលជាយូរឆ្នាំមកហើយ។អាជ្ញាធរក៏បានចុះទៅដោះស្រាយជាច្រើនដងរួចមកហើយដែរតែដោះមិនចេញហាក់ដូចជាលម្អៀងទៅភាគ្គីម្ខាង។
ដីដែលកំពុងមានជម្លោះនោះគឺនៅចំណុចអូរគគីស្ថិតក្នុងភូមិអូរត្រែលឃុំថាឡាបរិវ៉ាត់ស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង។គ្រួសារម្ចាស់ដីដែលធ្វើស្រែនិងចម្ការមុនគេគឺលោកចាន់ទូច។លោកចាន់ទូចបានរៀបរាប់ថាក្រុមគ្រួសារលោកបានកាន់កាប់ដីត្រង់ចំណុចអូរគគីតាំងពីឆ្នាំ១៩៩៣ក្នុងទំហំក្បាលដី២០០ម៉ែត្របណ្តោយ៣០០ម៉ែត្រ។ដីដែលលោកចាន់ទូចកាន់កាប់នោះមានទទួលស្គាល់ដោយអាជ្ញាធរភូមិឃុំនិងមានសាក្សីដឹងឮពីប្រជាពលរដ្ឋប៉ុស្តិ៍នគរបាលទៀតផង។ក្រោយមកដីនោះត្រូវបានចែកទៅសាច់ញាត្តិនិងកូនៗ។
លោកចាន់ទូចបាននិយាយថាដីនៅលើកំពូលភ្នំបងថ្លៃគាត់ឱ្យទៅឈ្មោះហ៊ុនកូវអ្នកចំណាចស្រុកមកយកប្រពន្ធនៅភូមិអូរត្រែលឃុំស្រុកថាឡាបរិវ៉ាត់។ចំណែកឈ្មោះចានទូចមិនប្រកែកទេគឺគាត់យល់ព្រមតាមសម្តីបងថ្លៃ។ដីដែលឱ្យនោះគ្មានលិខិតស្នាមបញ្ជាក់ឲដីតាមរយះពាក្យសម្តី។ដីឲទៅឈ្មោះហ៊ុនកូវមានទំហ៊ំប្រហែលមួយហិកតានៅចំកណ្តាលលើកំពូលភ្នំ។ដីឈ្មោះចាន់ទូចនៅជុំវិញនិងក្រោមចង្កេះកូនភ្នំ។ដីដែលគាត់ឱ្យនោះមិនមានដាំដំណាំអ្វីទេនៅសុទ្ធតែព្រៃ។លោកចាន់ទូចបានធ្វើស្រែរាល់ឆ្នាំតាំងពីឆ្នាំ១៩៩៣មកសព្វថ្ងៃ។
តែក្រោយមកអ្នកភូមិជាមួយគ្នាឈ្មោះហ៊ុនកូវចាប់ផ្តើមកាប់ឆ្ការព្រៃហើយគំរាមយកដីឈ្មោះចាន់ទូចទាំងអស់។បន្ទាប់ពីមានទំនាស់លោកក៏បានសុំការអន្តាគមន៍ពីអាជ្ញាធរចុះដោះដ្រាយ។តែអាជ្ញាធរហាក់បីដូចមិនមានអំណាចក្នុងការចុះដោះស្រាយថែមទាំងគំរាមគាត់ហើយលម្អៀងទៅភាគ្គីម្ខាងទៀត។
ឈ្មោះហ៊ុន កូវ នៅតែបន្តរំលោភចង់បានដីលោកចាន់ ទូច និងនាំសាច់ញាត្តិទៅកាប់ឆ្ការព្រៃដាំដំណាំ លើដីរបស់ខ្លួនទាំងគ្មានឯកសាភស្តុតាងបញ្ជាក់ឱ្យបានច្បាស់លាស់។ថែមទាំងបានដកបង្គោលរបងព្រំដីដែលកំណត់ដោយលោកមេភូមិ នឹងលោកមេប៉ុស្តិ៍ បានបញ្ជាក់ថាដីឈ្មោះចាន់ទូច។ កាលពីថ្ងៃទី២៣ខែមករាឆ្នាំ២០២០លោកអ៊ុកចាន់ថនអភិបាលរងស្រុកថាឡាបរិវ៉ាត់ដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យ ដោះស្រាយ សម្របសម្រួល ជៀសវាងកុំឲ្យមាន ការប្រើហឹង្សាកើតឡើង រវាងភាគី
ទាំងពីរដើម្បីបញ្ចប់រឿង។តែភាគីឈ្មោះហ៊ុនកូវនៅបន្តសកម្មភាពកាប់ឆ្កាព្រៃបំពានលើដីឈ្មោះចាន់ទូច។
ភាគីឈ្មោះ ហ៊ុន កូវ បានបកស្រាយប្រាប់អ្នកសារព័ត៌មានថាខ្លួនមានឯកសារកាន់កាប់ដីនេះ។ ប៉ុន្តែការអះអាងនោះដីនៅព្រៃមិនមានផលដំណាំជាភស្តុតាងឡើយ។ចំណែកភាគីឈ្មោះចាន់ទូចមានដំណាំហើយត្រូវឈ្មោះហ៊ុនកូវនាំគ្នាបំផ្លាញចោលដើម្បីបំបាត់ភស្តុតាង។លោកអ៊ុកចាន់ថនអភិបាលរងស្រុកថាឡាបរិវ៉ាត់បានឱ្យភាគីទាំងពីបញ្ចប់ជម្លោះបើពុំនោះទេនឹងមានចំណាត់ការតាមផ្លូវច្បាប់៕S/