Home ព័ត៌មានអន្តរជាតិ ឥណ្ឌា​រាយការណ...

ឥណ្ឌា​រាយការណ៍​រកឃើញ​អ្នក​ឆ្លង​កូរ៉ូណា​វីរុស​មួយ​ករណី​

​ឥណ្ឌា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៣០​មករា បាន​និយាយថាអ្នក​ជម្ងឺ​ម្នាក់​នៅ​រដ្ឋ​កេ​រ៉ា​ឡា​ភាគខាងត្បូង ត្រូវបាន​ធ្វើតេស្ត​ឃើញ​កូរ៉ូណា​វីរុស ដែល​វា​ជា​ករណី​រកឃើញ​​អ្នក​ផ្ទុក​វីរុស​មាន​ប្រភព​នៅ​ចិន​នេះ​ជា​លើកដំបូង​នៅ​ក្នុងប្រទេស​ឥណ្ឌា​។​

​អ្នក​ជម្ងឺ​ជា​និសិត្ស​រៀន​នៅ​សកល​វិទ្យាល័យ​ក្រុង​វូ​ហាន ប្រទេស​ចិន នេះ​បើ​តាម​ការបញ្ជាក់​ពី​រដ្ឋាភិបាល​ឥណ្ឌា​។​អ្នក​ជម្ងឺ​ស្ថិតក្នុង​ស​ភាពនឹងនរ ហើយ​ត្រូវបាន​ដាក់​​នៅ​ដាច់​ពី​គេ​ក្នុង​មន្ទីរពេទ្យ​មួយ​។​

​ក្នុងពេល​ជាមួយគ្នា មន្ត្រី​ឥណ្ឌា​ម្នាក់​បាន​និយាយថា ការនាំ​ជនជាតិ​ឥណ្ឌា​ពី​ក្រុង​វូ​ហាន​មក​ឥណ្ឌា​វិញ មិន​ជា​ជំរើស​ល្អ​ទេ ដោយសារ​វា​ប្រឈម​នឹង​ការចម្លង​វីរុស​​តែ​រដ្ឋាភិបាល​កាន់តែ​រង​សម្ពាធ​ពី​សាធារណជន​។​ទោះជាយ៉ាងណា​ឥណ្ឌា​បាន​ត្រៀម​យន្តហោះ​រដ្ឋ​មួយ​ចេញ​ទៅ​កាន់​ទីក្រុង​វូ​ហាន តែ​នៅ​រង់ចាំ​ការអនុញ្ញាត​ពី​អាជ្ញាធរ​ចិន​ជាមុន​។​

បើ​តាម​មន្ត្រី​ឥណ្ឌារូបនេះ មាន​តែ​អ្នក​មិន​មាន​ផ្ទុក​វីរុស​​ទេ​ដែល​នឹង​ត្រូវ​នាំមក​ស្រុក​វិញ ហើយ​ពួកគេ​នឹង​នាំយក​ទៅ​ដាក់​ដាច់​ពី​គេ​មួយរយៈ​នៅក្រៅ​ក្រុង​ញូ​វ ដេលលី​៕​ប្រែ​សម្រួល​៖​វាសនា​

មន្ត្រី​ឥណ្ឌា​ត្រួតពិនិត្យ​សុខភាព​អ្នកដំណើរ​ចូល​មក​ពី​ចិន នៅ​អាកាសយានដ្ឋាន​អន្តរជាតិ កុល​កាតា​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

វៀតណាម​បញ្ឈប់​ជើងហោះហើរ​ច...

​ប្រែ​សម្រួលៈ​វាសនា​/​ហាណ...

សម្តេចតេជោ សម្រេចបញ្ចេញម៉...

ដោយ៖រ៉ាម៉ន/ភ្នំពេញ៖ ប្រ...

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង...

ដោយ​: ទេ​ពក​ង្រី / ខេត្តក...

បើក​លេង​ជល់​មាន់​អាប៉ោង​ភ...

ដោយ​: សុខុម / ស្ទឹងត្រែង​...