ពេលនេះប្រជាជនចិន ទូទាំងពិភពលោកបានចាប់ផ្ដើមពាក់ប៊ីដុងជ័រ និងថង់ប្លាស្ទិកលើក្បាល ដើម្បីការពារខ្លួនពីវីរុសផ្លូវដង្ហើមកូរ៉ូណា (coronavirus)។
រូបថតគួរឱ្យភ្ញាក់ផ្អើលទាំងនេះ បានសុសសាយពេញបណ្ដាញទំនាក់ទំនងសង្គមដែលបង្ហាញពីវិធីប្រជាជនចាត់វិធានការការពារខ្លួនឯងដើម្បីបញ្ចៀសពីការឆ្លងវីរុសដ៏កាចសាហាវដែលបានសម្លាប់មនុស្សអស់យ៉ាងតិច ១៧០ នាក់រួចមកហើយនេះ នេះបើយោងតាមគេហទំព័រ Mail Online ចុះផ្សាយកាលពីថ្ងៃទី៣០ ខែមករា។
ក្នុងរូបភាពថតបាននៅអាកាសយានដ្ឋានក្រុងសៀងហៃ ប្រទេសចិន នេះ ក្រៅពីអ្នកពាក់ថង់ ប្លាស្ទិក និងប៊ីដុង ក៏មានអ្នកខ្លះពាក់សូម្បីមួកសុវត្ថិភាពទៀតផងនៅលើយន្តហោះស្របពេល ការផ្គត់ផ្គង់ម៉ាក់ និងឈុតសម្លៀកបំពាក់ការពារខ្លួនផ្សេងទៀតអស់ស្តុកនៅតំបន់ខ្លះនៃ ប្រទេសចិន។ អញ្ចឹងតោះ! បើចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមទាំង អស់គ្នា៕ ប្រែសម្រួលៈ ខុម







