ក្លឹបតោខៀវឆេលស៊ីតាមស្វែងរកលទ្ធភាពផ្ទេរខ្សែប្រយុទ្ធសញ្ជាតិបែលហ្ស៊ិក ដ្រាយ មឺតេស (Dries Mertens) ខណៈពួកគេពិចារណាជម្រើសខ្សែប្រយុទ្ធម្នាក់ទៀត។
គេរំពឹងថា កីឡាករវ័យ៣២ឆ្នាំរូបនេះនឹងចាកចេញពីក្លឹប Napoli នៅរដូវក្តៅ ប៉ុន្តែក្លឹបឆេលស៊ី កំពុងព្យាយាមឲ្យដឹងថា តើពួកគេអាចសម្រេចកិច្ចព្រមព្រៀងនៅពេលនេះដែរឬយ៉ាងណា។
ឆេលស៊ីចង់បានខ្សែប្រយុទ្ធម្នាក់ទៀតចំពេលក្លឹប Tottenham ចាប់អារម្មណ៍នឹងកីឡាករ អូលីវើ ហ្ស៊ីរូ (Olivier Giroud) និងស្របពេលដែលខ្សែប្រយុទ្ធ ថមមី អាប្រាហាំ (Tammy Abraham) បន្តលេងទាំងមានរបួស។
ដូចជាក្លឹប Tottenham ដែរ ក្លឹបឆេលស៊ីត្រូវបានបើកភ្លើងខៀវឲ្យទិញយកខ្សែប្រយុទ្ធ គ្រីស្តូហ្វ ភីថេក (Krzysztof Piatek) ពីក្លឹប AC Milan ប៉ុន្តែពួកគេចង់ខ្ចីជើងបូករួមជម្រើសទិញផ្តាច់ក្នុង តម្លៃ២៨លានផោន។
ក្លឹបនៅក្របខណ្ឌព្រីមីញ៉េលីកទាំងពីរចង់ខ្ចីជើងសិនមុននឹងទិញយក ប្រសិនបើ ភីថេក ធ្វើបានល្អ។
មឺតេន ធ្វើបានល្អជាមួយនឹងក្លឹប Napoli ហើយគ្រោងនឹងបញ្ចប់រដូវកាលជាមួយនឹងក្លឹបនេះ ប៉ុន្តែក្នុងវ័យ២៨ឆ្នាំ ការប្រជែងថ្មីនៅក្របខណ្ឌព្រីមីញ៉េលីកអាចជារឿងដ៏គួរឲ្យទាក់ទាញ៕ ប្រែសម្រួល: ពិសិដ្ឋ