Home កម្សាន្ត មហាសេដ្ឋីជប៉ុ...

មហាសេដ្ឋីជប៉ុនលុបចោលការប្រមាញ់មិត្តស្រីដើម្បីនាំដើរលេងនៅទីអវកាស

មហាសេដ្ឋីជប៉ុនម្នាក់ដែលបានប្រកាសសជាសាធារណៈដើម្បីស្វែងរកមិត្តស្រី ដែលមានបំណងចូលរួមជាមួយគាត់ក្នុងដំណើរទៅកាន់ទីអវកាស បានលុបចោលការប្រមាញ់នេះភ្លាមៗកាលពីថ្ងៃព្រហស្បតិ៍ ទី៣០ មករា ទោះបីជាទាក់ទាញអ្នកដាក់ពាក្យសុំធ្វើមិត្តស្រីជិត ៣០.០០០ នាក់ក៏ដោយ។

លោក យូសាគូ ម៉ាអេហ្សាវ៉ា (Yusaku Maezawa) កាលពីដើមខែនេះបាននិយាយថាគាត់កំពុងស្វែងរកមិត្តស្រីម្នាក់​ ដែលមានបំណងចូលរួមជាមួយគាត់ នៅពេលគាត់ធ្វើដំណើរនៅជុំវិញព្រះចន្ទក្នុងឆ្នាំ ២០២៣ ឬឆ្នាំក្រោយនោះទៀត ក្នុងនាមជាអ្នកដំណើរឯកជនដំបូងគេដែលធ្វើដំណើរទៅទីអវកាស ដែលផ្តល់ជូនដោយក្រុមហ៊ុន SpaceX របស់លោកអេឡុន ម៉ាស។

ការស្វែងរកមិត្តស្រីរបស់គាត់គ្រោងនឹងផ្សាយលើកម្មវិធីទូរទស្សន៍ ផ្សាយតាមអ៊ីនធឺណេតមួយ។ ប៉ុន្តែកាលពីថ្ងៃព្រហស្បតិ៍ លោកម៉ាអេហ្សាវ៉ាបានរំលាយចោលនូវក្តីសង្ឃឹមរបស់មនុស្សរាប់ម៉ឺននាក់ ដោយលើកឡើងពីហេតុផលផ្ទាល់ខ្លួនទើបលុបចោលការស្វែងរកមិត្តស្រី។

គាត់បានសរសេរជាភាសាអង់គ្លេសនៅលើគណនី Twitter ថា “ទោះបីខ្ញុំប្តេជ្ញាចិត្តដោយស្មោះត្រង់ពិតប្រាកដចំពោះកម្មវិធីនេះក្តីក៏ប៉ុន្តែមានផ្នែកមួយដែលខ្ញុំនៅតែមានអារម្មណ៍ច្របូកច្របល់អំពីការចូលរួមរបស់ខ្ញុំ”។

លោកបានបន្ថែមថា “ពេលគិតទៅដល់ស្ត្រី ២៧.៧២២ នាក់ ដែលមានបំណងពិតប្រាកដនិងភាពក្លាហានក្នុងការប្រើពេលវេលាដ៏មានតម្លៃរបស់ពួកគេដើម្បីដាក់ពាក្យ វាបានធ្វើឱ្យខ្ញុំមានអារម្មណ៍វិប្បដិសារីខ្លាំងណាស់”៕ ដោយ៖ កញ្ញាដាលីស

លោក យូសាគូ ម៉ាអេហ្សាវ៉ាលុបចោលផែនការស្វែងរកមិត្តស្រីដោយសារហេតុផលផ្ទាល់ខ្លួន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

មេបញ្ជាការ​កងពលតូច​លេខ​៧ ...

​ដោយ​: ភ្នំ​ដែក / ខេត្តព្...

រថយន្ត បុក​ម៉ូតូ បណ្តាលឱ្...

ដោយៈ សៅ វ៉ាន់ឌី / ព្រះ​វិ...

ផ្ទួនៗគ្នា បន្ទាប់ពី​ពុល​...

​ដោយៈ​ មុនី​រ័ត្ន ​/ ​ភ្ន...

រដ្ឋមន្ត្រី​កសិកម្ម ចុះ​ព...

ដោយៈ ជា សីហៈ / ភ្នំពេញៈ ល...