ថូម៉ាស មូលល័រ (Thomas Muller) ខ្សែប្រយុទ្ធក្លឹប Bayern Munich មិនបដិសេធឱកាសចាក ចេញពីក្លឹបយក្សអាល្លឺម៉ង់នេះទេ។
កីឡាករម្ចាស់មេដាយមាសវើលខាប់រូបនេះបានចំណាយពេលជាមួយក្លឹបយក្សអាល្លឺម៉ង់នេះ ១២ឆ្នាំមកហើយ ហើយបានបង្ហាញមុខ៣៣៧លើក ប៉ុន្តែគ្រោងនឹងចប់កិច្ចសន្យានៅដំណាច់ រដូវកាលក្រោយ ហើយកំពុងថ្លឹងថ្លែងរកច្រកចេញ។
មូលល័រ លើកពាន២១លើកជាមួយក្លឹប Bayern ជាក្លឹបដែលកីឡាកររូបនេះបានចាប់ ផ្តើម អាជីពពីដំបូង ប៉ុន្តេក្នុងវ័យ៣០ឆ្នាំ វាប្រហែលជាដល់ពេលត្រូវរកកន្លែងប្រកួត ប្រជែងថ្មី ហើយមានព័ត៌មានថា មូលល័រ ចាប់អារម្មណ៍ក្របខណ្ឌអង់គ្លេសនិងអ៊ីតាលី។
មូលល័រ ចាប់ផ្តើមល្បីល្បាញខ្លាំងក្នុងអាជីពនៅពេលកីឡាកររូបនេះលើកពានវើលខាប់ជាមួយ ក្រុមជម្រើសជាតិនៅប្រេស៊ីលកាលពីឆ្នាំ២០១៤ ហើយកីឡាកររូបនេះបន្តលើកពានឆេមពាន លីកនិងពានជើងឯកក្របខណ្ឌ Bundesliga ៨លើកផងដែរ។
ខ្សែប្រយុទ្ធរូបនេះរកបាន៧គ្រាប់ឆ្លងកាត់២៧ប្រកួតជាមួយក្លឹប Bayern Munich នៅរដូវកាល នេះ ដោយចាប់ផ្តើមបាន១៣ប្រកួតនិងបង្ហាញថា ខ្លួននៅតែជាសមាជិកសំខាន់របស់ក្រុម ដោយបានជួយបង្កើតឱកាស១២លើកផងដែរ៕ ប្រែសម្រួល: ពិសិដ្ឋ
