បុរសម្នាក់ស្លាប់ និងម្នាក់ទៀតរង​របួសធ្ងន់ដោយរថយន្តមិនស្គាល់​ម៉ាកបុកពីក្រោយរួចគេចបាត់​ស្រមោល

ដោយៈសាវរក្ស/ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់និងបុរសម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ ពីជិះម៉ូតូសុខៗ ត្រូវបានរថយន្តមិនស្គាល់ម៉ាកមួយគ្រឿងបុកពីក្រោយពេញទំហឹងរួចគេចបាត់ កាលពីវេលា ម៉ោង១២និង៥នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២០ ដែរស្ថិត នៅតាមបណ្តោយផ្លូវ៥៩៨ ត្រង់ចំណុច មុខផ្លូវចូលបុរីប៉េង ហួត ក្នុងសង្តាត់ ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ ។

ជនរងគ្រោះដែរស្លាប់មានឈ្មោះ សេង វាសនា ភេទ ប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ និស្សិតឆ្នាំទី២នៃវិទ្យាស្ថានជាតិអប់រំកាយ និង កីឡា ស្នាក់នៅ ក្នុងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ និងមានស្រុកកំណើត នៅឃុំបាក់ចិញ្ជៀន ស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់ ជាអ្នកអង្គុយពីក្រោយ។ រីឯម្នាក់ទៀតមាន ឈ្មោះ សៀម សុរះ ភេទប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរដូចគ្នា ស្នាក់នៅជាមួយគ្នា មានស្រុកកំណើតនៅស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ រងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ជាអ្នកបើក ម៉ូតូ ម៉ាកឌ្រីមសង់ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខពោធិ៍សាត់1G.8899. ។

យោងតាមសាក្សីក្បែរនោះបានឲ្យដឹងថា ដំបូងឡើយគេបានឃើញជនរងគ្រោះទាំង ២នាក់ជិះម៉ូតូតាមបណ្តោយផ្លូវលេខ៥៩៨ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តធន់ធំ មិនចាំម៉ាក់មួយគ្រឿង ធ្វើដំណើរបញ្ច្រាស់ទិសគ្នា ក្នុងល្បឿនលឿនបត់ឆ្លងផ្លូវ ក៏ជ្រុលមកបុកផ្នែកខាងក្រោយនៃម៉ូតូជនរងគ្រោះខាងលើពេញ ទំហឹង បណ្តាយឲ្យជនរងគ្រោះម្នាក់ត្រូវរថយន្តកិ ន ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានរថយន្តពេទ្យ ដឹកយកទៅសង្រ្គោះបន្ទាន់។ ចំណែក រថយន្តបង្កមិនបានឈប់មើលជនរងគ្រោះទេ គឺបានបន្ថែមល្បឿនគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះមកដល់រួចវាស់វែងយកម៉ូតូជនរងគ្រោះយកទៅរក្សាទុករងចាំប្រគល់ឲ្យនៅពេលក្រោយ។ ដោយឡែកសាកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឲ្យទៅសាច់ញាតិ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើតខេត្តពោធិ៍សាត់៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកក្លែងព័ត៌មានអំពីកូវីដ...

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ...

ប្រទះឃើញ​បុរស​ម្នាក់ ដេកស...

​ដោយៈ ចាន់តូ / ភ្នំពេញៈ ប...

​ប្រមុខ​រាជរដ្ឋាភិបាល​អំព...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

មន្ត្រី​កសិកម្ម ខេត្តកំពង...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...