ឆ្លងចរន្តអគ្គិសនីឆេះផ្សារអុីខាងអស់​​២០តូបទៀបភ្លឺតែមិនមានអ្នក រង​របួស និងស្លាប់នោះទេ​

ដោយៈសាវរក្ស/ភ្នំពេញ : ផ្សារអុីខាងឆេះខ្ទេចទាំងស្រុងដែលមានតូបលក់ដូរចំនួន ២០ តូប ត្រូវអគ្គីភ័យឆាប់ឆេះយ៉ាងសន្ធោសន្ធៅ មូលហេតុមកពីឆ្លងចរន្តអគ្គីសនី ពីបង្គោលភ្លើងពោរពេញទៅដោយខ្សែកាបប្លនិងអិនធើណេត កាលពីវេលាម៉ោង ៤និង ២០នាទី ទៀបភ្លឺ ឈានចូលថ្ងៃសុក្រ ទី ៣១ ខែមករា ឆ្នាំ ២០២០នៅតាមបណ្ដោយផ្លូវវែងស្រេង ខាងលិចស្តុបឡូប្រាំចម្ងាយប្រហែល ២០០ម៉ែត្រ ស្ថិតនៅក្នុងភូមិដំណាក់ធំ ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ។

អគ្គីភ័យឆាប់ឆេះនៅផ្សារអុីខាង ទំហ៊ំ១០ម៉ែត្រ គុណនិង ៣០ម៉ែត្រ ម្ចាស់ដី មានឈ្មោះ ចែ ចន្ធូ អាយុ៥០ឆ្នាំ រស់នៅម្ដុំគិរីរម្យ ក្នុងសង្កាត់បឹងកេងកង ទី២ ខណ្ឌបឹងកេងកង។

តាមប្រភពពីបងប្រុសម្នាក់ដែលគាត់លក់ដូរ នៅទីនេះមួយយប់ទល់ភ្លឺបានប្រាប់ឲ្យដឹង ថា ដំបូងឡើយគឺមានការឆ្លងចរន្តអគ្គិសនីនៅបង្គោលភ្លើង ថ្ម បង្កជាអគ្គិភ័យឆាប់ឆេះដល់ផ្សារ ដែលមានឈ្មោះ អុីខាង គឺឆេះយ៉ាងសន្ធោសន្ធៅតែម្ដង បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក៏ដូចជាអ្នកដំណើរហើយក៏ បានទំនាក់ទំនងទៅសមត្ថកិច្ចបានចុះមកអន្តរាគមន៍បានហៅរថយន្តពន្លត់អគ្គីភ័យបានមកជាបន្តបន្ទាប់បាញ់ពន្លត់ឲ្យរលត់ទៅវិញនៅវេលាម៉ោង ៥ និង ៤០ នាទីព្រឹកនៅថ្ងៃខែឆ្នាំដដែល។ ចំពោះរថយន្តពន្លត់អគ្គីភ័យប្រើអស់ចំនួន ៩ គ្រឿង។

ការខូចខាតគឺផ្សារទាំងឞូល មានចំនួន២០តូប តូបលក់កាបូបកាតាប ខោអាវនិងគ្រឿងក្រលៃ ឆេះទាំងស្រុងតែម្ដង។ និងបូករួមទាំងម៉ូតូមួយគ្រឿងទៀតគឺម៉ាកឌ្រីមសង់ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CM.8433ជាកម្មសិទ្ធិរបស់ឈ្មោះផាន់ ចាន់ណា ភេទស្រី ឆេះទាំងស្រុងតែម្ដង តែសំណាងល្អ អ្នកនៅដេកខាងក្នុងនាំគ្នារត់ចេញមកក្រៅទាន់ពេលវេលាមិនមានអ្នករង របួសឬក៏ស្លាប់នោះទេ៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

មេបញ្ជាការ​កងពលតូច​លេខ​៧ ...

​ដោយ​: ភ្នំ​ដែក / ខេត្តព្...

រថយន្ត បុក​ម៉ូតូ បណ្តាលឱ្...

ដោយៈ សៅ វ៉ាន់ឌី / ព្រះ​វិ...

ផ្ទួនៗគ្នា បន្ទាប់ពី​ពុល​...

​ដោយៈ​ មុនី​រ័ត្ន ​/ ​ភ្ន...

រដ្ឋមន្ត្រី​កសិកម្ម ចុះ​ព...

ដោយៈ ជា សីហៈ / ភ្នំពេញៈ ល...