ប្រទេសជាច្រើននៅអ៊ឺរ៉ុបបានបង្កើនកិច្ចខិតខំប្រឹងប្រែងកាលពីថ្ងៃព្រហស្បតិ៍ដើម្បីទប់ស្កាត់វីរុសនៃជំងឺផ្លូវដង្ហើម(កូរ៉ូណាវីរុស) ដែលបានកំពុងឆ្លងរាលដាល នៅប្រទេសចិនភាគកណ្តាលដោយបានបញ្ជូនយន្តហោះច្រើនគ្រឿងទៅកាន់ទីនោះដើម្បីជម្លៀសពលរដ្ឋអឺរ៉ុបរាប់រយនាក់និងបានផ្អាកបន្ថែមទៀតការហោះហើរនៃជើងយន្តហោះពាណិជ្ជកម្មទៅកាន់តំបន់គោលទាំងឡាយដៅនៅប្រទេសចិន។
មនុស្ស ៧.០០០ នាក់នៅលើនាវាទេសចរណ៍ធំមួយត្រូវបានបានរក្សាទុកក្នុងនាវាមួយរយៈពេល ខណៈពេលដែលអ្នកដំណើរម្នាក់ដែលទំនងជាបានឆ្លងវីរុសនេះ។
ដោយមានការព្រួយបារម្ភជាអន្តរជាតិកាន់តែខ្លាំងឡើងនោះ អង្គការសុខភាពពិភពលោកWHOនៅទីក្រុងហ្សឺណែវ កាលពីថ្ងៃព្រហស្បតិ៍បានប្រកាសថាការផ្ទុះឡើងនៃវីរុសនេះថាជាគ្រោះអាសន្នសុខភាពសកល ដែលរហូតមកដល់ពេលនេះវីរុសនេះ បានសម្លាប់មនុស្សចំនួន២១៣នាក់នៅប្រទេសចិនហើយមនុស្សជិត១០.០០០នាក់បានឆ្លងវីរុសនេះ។ ក្នុងពេលជាមួយគ្នានេះដែរ រុស្ស៊ីបានបិទព្រំដែនដ៏វែងរបស់ខ្លួនជាមួយប្រទេសចិន។
នាយករដ្ឋមន្ត្រីរុស្ស៊ី លោក មីខាអ៊ីល មីស៊ូស្ទីនបានចេញបញ្ជាឱ្យបិទព្រំដែនជាបណ្តោះអាសន្ន ហើយបន្ថែមពីលើនេះ សេវាកម្មរថភ្លើងទាំងអស់រវាងរុស្ស៊ីនិងចិនត្រូវបានបញ្ឈប់លើកលែងតែរថភ្លើងមួយខ្សែដែលភ្ជាប់ក្រុងម៉ូស្គូនិងក្រុងប៉េកាំងប៉ុណ្ណោះ។
នៅអឺរ៉ុបរហូតមកដល់ពេលនេះ ករណីឆ្លងវីរុសនេះ គឺមាន១៣ករណី៕ដោយ៖សុខា/sn
ទីបំផុតអ៊ីតាលីបានអនុញ្ញាអោយអ្នកដំណើរចេញពីនាវាកម្សាន្តក្រោយការខ្លាចរអាអំពីការឆ្លងកូរ៉ូណាវីរុសនៅលើនាវា

អ្នកដំណើរមកដល់អាកាសយានដ្ឋានHeathrowនៅទីក្រុងឡុងដ៍ បន្ទាប់ពីជើងហោះហើរអង់គ្លេសចុងក្រោយ ហោះចេញពីប្រទេសចិន កាលពីថ្ងៃទី២៩ខែមករានេះ