ស្នើសុំ​សហព័ន្ធ​អន្តរជាតិ ឱ្យ​ផ្ដល់ឱកាស​ដល់​កម្ពុជា បាន​ប្រឡង​អា​ប៊ីត ចៅក្រម​អន្តរជាតិ​

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
លោក ស៊ុន សុទ្ធា​រិ​ទ្ធ អគ្គលេខាធិការ សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា បាន​ប្រាប់​ឲ្យ​ដឹងថា លោក​នឹង​សុំ​ទៅ​សហព័ន្ធ​អន្តរជាតិ ឲ្យ​គេ​ផ្ដល់ឱកាស ដល់​អាជ្ញាកណ្ដាល ចៅក្រម​កម្ពុជា ដែលមាន​សមត្ថភាព​ខ្ពស់ ក្នុង​ក្របខ័ណ្ឌ​ជាតិ បាន​ចូលរួម​ប្រឡង​យក​កម្រិត​ចៅក្រម និង​អាជ្ញាកណ្ដាល (​អា​ប៊ីត​) អន្តរជាតិ​។​

​លោក​បាន​បញ្ជាក់ថា កម្ពុ​ជាមាន​ធនធានមនុស្ស​ច្រើន​ដែរ ពួកគេ​សុទ្ធ​តែមាន​សមត្ថភាព​ខ្ពស់ៗ គ្រាន់តែ​ពួកគេ ជា​ចៅក្រម អាជ្ញាកណ្ដាល​ថ្នាក់ជាតិ តែប៉ុណ្ណោះ ។ ពួកគេ​ធ្លាប់​ដឹកនាំ​កីឡាករ កីឡាការិនី ទៅ​ប្រកួត នៅក្រៅ​ប្រទេស ជា​ញឹកញាប់ ហេតុនេះ គេ​មានបទពិសោធន៍​ច្រើន ហើយ​លើ​ការងារ នៅក្រៅ​ប្រទេស ។​

​លោក​អគ្គលេខាធិការ បាន​បន្តថា នៅ​ខែមីនា ខាងមុខនេះ លោក​នឹង​ទៅ​ចូលរួម មហាសន្និបាត​សហព័ន្ធ វាយ​កូនឃ្លី​លើ​តុ​អន្តរជាតិ ដែល​ពេលនោះ​ហើយ ជា​ឱកាស សម្រាប់​លោក​ស្នើសុំ ទៅ​សហព័ន្ធ​អន្តរជាតិ ឲ្យ​គេ​ផ្ដល់ឱកាស ឲ្យ​អាជ្ញាកណ្ដាល​ថ្នាក់ជាតិ​របស់​កម្ពុជា បាន​ចូលរួម​ប្រឡង យក​កម្រិត​អាជ្ញាកណ្ដាល ចៅក្រម​អន្តរជាតិ ។​

​សព្វថ្ងៃនេះ កម្ពុជា មាន​អាជ្ញាកណ្ដាល​អន្តរជាតិ តែ​មួយរូប​ប៉ុណ្ណោះ គឺ​លោក ស៊ុន រតនា ។ ស៊ី​ហ្គេម​ឆ្នាំ ២០២៣ ខាងមុខនេះ កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ ហេតុនេះ កម្ពុជា ត្រូវការ​មាន​ចៅក្រម អាជ្ញាកណ្ដាល​អន្តរជាតិ ឲ្យ​បាន​ច្រើន​រូប​ទៀត ។ លោក​មាន​ជំនឿ​ចិត្ត​ថា សហព័ន្ធ​អន្តរជាតិ នឹង​ទទួលយក​សំណើ របស់លោក ជាមិនខាន​ឡើយ ៕v

លោក ស៊ុន សុទ្ធា​រិ​ទ្ធ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular