ដោយ:ភ្នំស្វាយ/ពោធិ៍សាត់ ៖ រថយន្តរត់ទូបុកម៉ូតូស្លាប់យុវតីសិស្សពូកែ២នាក់នៅវិទ្យាល័យហ៊ុនសែន រំលេច។ ឧទ្ទបហេតុនោះកើតឡើងកាលពីម៉ោង៣និង៥០នាទីល្ងាចថ្ងៃទី៣០ ខែមករាឆ្នាំ២០២០ លើផ្លូវខេត្តបឹងខ្នារ-តាលោ ចំណុចជិតវិទ្យាល័យហ៊ុនសែនរំលេច នាភូមិប្រឡាយរំដេង ឃុំរំលេចស្រុកបាកានខេត្តពោធិ៍សាត់។
យោងសិស្ស និងពលរដ្ឋនៅជិតកន្លែងកើតហេតុឲ្យដឹងថា មុនកើតហេតុយុវតីសិស្សរងគ្រោះ២នាក់បានជិះឌុបគ្នា ម៉ូតូម៉ាកហុងដាឌ្រីមឆ្នាំ២០១៨ ពីលិចទៅកើត ហើយត្រូវរថយន្តរត់ទូម៉ាកសាំយ៉ុងពាក់ផ្លាកលេខ២L ០០៩៣ ក្នុងល្បឿនលឿនដឹកអ្នកដំណើរ (បឹងខ្នារ ពោធិ៍សាត់ ភ្នំពេញ) បើកបរដោយកូនប្រុសរបស់តាសូត្រចាមលំនៅឃុំបឹងខ្នារស្រុកបាកាន ដែលបើកបរទិសបញ្ច្រាសគ្នាពីកើតទៅលិច បុកចំពេញទំហឹង។ អ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់។
ការបុកនោះបង្កឲ្យយុវតីសិស្ស២នាក់ ១៖ ឈ្មោះ ហ៊ត សីម៉ា ភេទស្រីអាយុ១៥ឆ្នាំរៀនថ្នាក់ទី១០ និង២៖ ឈ្មោះជិន សុខេង ភេទស្រី អាយុ១៥ឆ្នាំរៀនថ្នាក់ទី១០ នៃវិទ្យាល៍យហ៊ុនសែនរំលេច ជាមួយគ្នាបារងរបួសធ្ងន់ធ្ងរ។ ចំណែកម៉ូតូបានរងការខូចខាតធ្ងន់ដែរ។
សាច់ញាតិនិងលោកគ្រូអ្នកគ្រូ ក៏ដូចអ្នកជួយសង្គ្រោះឲ្យដឹងថា យុវតីរងគ្រោះបានស្លាប់ខណៈបញ្ជូនទៅមន្ទីរពេទ្យបង្អែកបាកាន។ តមក កម្លាំងនគរបាលចរាចរនៃអធិការដ្ឋាននគរបាលស្រុកបាកានបានចុះទៅវាស់វែងធ្វើកំណត់ហេតុនិងស្រាវជ្រាវរកមុខសញ្ញអ្នកបើកបររថយន្តបង្កបុកស្លាប់សិស្សសាលានោះ៕B/Ha