នៅស្រុកអូរជ្រៅ បើកម៉ូតូវ៉ាជែង​ មិន​ប្រយ័ត្នត្រូវរថយន្តបុកស្លាប់​​៣នាក់

ដោយ:ប.ជ័យ-វង ធូ/បន្ទាយមានជ័យ ៖ មនុស្ស៣នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅវេលាម៉ោង៨និង៤៥នាទីយប់ថ្ងៃ​ទី២៨ ខែមករា ឆ្នាំ២០២០ លើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិសូរិយា ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ទោ សួន នីប៉ូ នាយការរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា៖ជនរងគ្រោះស្លាប់រួមមានឈ្មោះ-អុំ សូរិយា ភេទប្រុសអាយុ១៧ឆ្នាំ អ្នកបើកបរម៉ូតូ ។ជនរងគ្រោះមានលំនៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ និងអ្នករួមដំណើរ២នាក់ ឈ្មោះ សា រុប ភេទប្រុសអាយុ១៧ឆ្នាំនៅភូមិត្រពាំងថ្មខាងត្បូង ឃុំប៉ោយចារ ស្រុកភ្នំស្រុក និងម្នាក់ទៀត ឈ្មោះ វាសនា ភេទប្រុសអាយុ១៧ឆ្នាំ នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។

លោកបានបន្តថា យោងនគរបាលប៉ុស្តិ៍រដ្ឋបាល និងផ្នែកនៃអធិកាដ្ឋានស្រុកអូរជ្រៅ ព្រមទាំងអ្នកឃើញហេតុការណ៍ថា នៅមុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាកម៉ាសដា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AE2.6796 បើកបរក្នុងទិសដៅពីកើតទៅលិច។ ស្របពេលនោះមានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាក​លេខប.មានជ័យ 1O.0838 បានបើកបរក្នុងទិសដៅពីលិចទៅកើតច្រាសទិសគ្នា។

ដល់ចំណុចកើតហេតុ ម៉ូតូបានឡើងវ៉ាជែងរថយន្តមួយគ្រឿងនៅពីមុខ ក្នុងស្ថានភាពគ្រោះថ្នាក់ ក៏ត្រូវរថយន្តម៉ាសដាបុកចំពីមុខ បណ្តាលឲ្យអ្នកបើកបរម៉ូតូនិងអ្នករួមដំណើរខ្ទាតដេកស្លាប់រដូកពេញផ្លូវ។ ឯម៉ូតូនិងរថយន្តខាតផ្នែកខាងធ្ងន់។ ឃើញស្ថានភាពនោះ អ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ ។

បច្ចុប្បន្នវត្ថុតាង ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកអូរជ្រៅ រងចាំធ្វើការដោះស្រាយ៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យី ធា អតីត​ពេទ្យ​ខ្មែរក្រ...

​ហ៊ាន ពិសី​៖ អ្នកស្រា...

ហេដ្ឋារចនាសម្ព័ន្ធ​ធារាសា...

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​រ...

ព្រឹត្តិការណ៍​ជាតិ​សំខាន់...

ដោយ​: ម៉េង​ឆៃ​/ ភ្នំពេញ​:...

បន្ទាប់ពី​រកឃើញ​កូ​វីដ​១៩...

ដោយៈ​មុនី​រ័ត្ន​,គូលែន/​ភ...