ភ្ញៀវទេសចរ ជាង៥០០នាក់ចូលមក​កម្ពុជាតាមនាវាទេសចរ១គ្រឿង​ចូល​ចតនៅកំពង់ផែអន្តរជាតិខេត្ត​ព្រះសីហនុ

ដោយ:វណ្ណៈ/ព្រះសីហនុ ៖ វេលាម៉ោងជាង៦ព្រឹកថ្ងៃទី៣១ខែមករាឆ្នាំ២០២០នេះ នាវាទេសចរណ៍បរទេសមួយគ្រឿងថ្មីទៀត បានចូលចតកំពង់ផែអន្តរជាតិសមុទ្រខេត្តព្រះសីហនុ ប្រកបដោយសុវត្ថិភាព ក្នុងគោលបំណងទស្សនកិច្ចកម្ពុជា។

មន្ត្រីនគរបាលអន្តោប្រវេសន៍ នៅច្រកកំពង់ផែបានឲ្យដឹងថា នាវាទេសចរណ៍មួយនេះ​ដឹកភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍ចំនួន៥១១នាក់ មកទស្សនាប្រទេសកម្ពុជារយៈពេលមួយថ្ងៃ បន្ទាប់មកក៏ចាកចេញទៅ កំសាន្តតាមបណ្តាប្រទេសផ្សេងទៀតជិតៗកម្ពុជា។

ប្រភពដដែលបន្តរថា នាវានេះមានកងនាវិកសរុប៤០៨នាក់ មានដំណើរចេញពីប្រទេសវៀតណាមចូលមកកម្ពុជា និងបន្តទៅកាន់ប្រទេសថៃទៀត នៅវេលាម៉ោង១៦ល្ងាចថ្ងៃដដែល៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រោង​ម៉ាស៊ីនកិនស្រូវ​មួយកន...

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ...

អភិបាលខណ្ឌ​កំបូល នាំយក​សៀ...

​ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ...

ឃាត់ខ្លួន​ជនសង្ស័យ ពីរ​នា...

ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្...

EL : Arsenal, Leicester, ...

​ប្រែ​សម្រួល : កញ្ញា​ដា...