អាជ្ញាធរកោះកុង ជំរុញដល់នាយក​សាលាមានលេខទូរស័ព្ទម្តាយឪពុក​សិស្ស ករណីអវត្តមានម៉ោងសិក្សា​

ដោយ:សុផានីតា/កោះកុង ៖ អភិបាលរងខេត្តកោះកុង ណែនាំដល់នាយកសលារៀន និងលោកគ្រូអ្នកគ្រូបង្រៀន ចាំបាច់មានលេខទូរស័ព្ទអាណាព្យាបាលសិស្ស ប្រសិនបើពួកគេអវត្តមាននៅម៉ោងសិក្សា ជួបគ្រោះថ្នាក់ ឬទៅប្រព្រឹត្តខុសឆ្គងណាមួយ។

ដើម្បីវិធានការទប់ស្កាត់ និងរក្សាសុវត្ថិភាពសិស្សានុសិស្សជំនួសមុខឱ្យម្តាយឪពុក រដ្ឋបាលខេត្តកោះកុងកំពុងជំរុញឱ្យមន្ទីរអប់រំ នាយកសលារៀន និងគ្រូបង្រៀនស្នើសុំលេខទូរស័ព្ទពីម្តាយឪពុកសិស្សឱ្យគ្រប់ៗគ្នា ជៀសវាងកើតមានបញ្ហាណាមួយខាងថ្នាក់ដឹកនាំសាលារៀនអាចទំនាក់ទំនងផ្តល់ព័ត៌មានទៅកាន់អាណាព្យាបាលបានទាន់ពេលវេលា។

លោក ស្រេង ហុង អភិបាលរងខេត្តកោះកុង ក្នុងពិធីបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅឆ្នាំ២០២០ កាលពីល្ងាចថ្ងៃទី៣០ ខែមករា បានលើកឡើងថា ធ្វើយ៉ាងណាតាមដានឱ្យប្រាកដថាសិស្សចេញពីផ្ទះមកសាលារៀន និងចូលសិក្សាគ្រប់ម៉ោងសិក្សាកំណត់លេខទូរស័ព្ទទំនាក់ទំនងអាណាព្យាបាលពួកគេម្នាក់ៗជាជម្រើសដ៏ចាំបាច់មួយ សម្រាប់ផ្តល់ព័ត៌មាននានា ។

លោកអភិបាលរងខេត្តកោះកុងរូបនេះ កត់សម្ភាល់ទៀតថា ការផ្តល់លេខទូរស័ព្ទអាណាព្យាបាលសិស្សមកអោយនាយក និងលោកគ្រូអ្នកគ្រូ ភាគច្រើនមានតែសាលាឯកជននៅរាជធានីភ្នំពេញប៉ុណ្ណោះ ក្នុងន័យភាពកក់ក្តៅទំនុកចិត្តលើសាលារៀន តែវិស័យអប់រំសាលារដ្ឋនៅកោះកុងពុំមានឡើយ។

ដោយសារតែមើលឃើញបែបនេះហើយ ទើបលោក ស្រេង ហុង ទាមទារឱ្យមន្ទីរអប់រំ យុវជន និងកីឡា នាយកសាលារៀន ផ្តើមគិតគូរអនុវត្ត និងបង្កើនការយកចិតទុកដាក់ពីសុវត្ថិភាព វិន័យបទបញ្ជាផ្ទៃក្នុងដល់កុមារសិស្សានុសិស្ស ដើម្បីផ្តល់ភាពកក់ក្តៅដល់អាណាព្យាបាលដែលជាប់រវល់បម្រើការងារ និងរកស៊ីទទួលទានប្រចាំថ្ងៃមិនមានពេលវេលាគ្រប់គ្រាន់នឹងតាមដានកូននោះទេ។

ជាទិសដៅលើកកម្ពស់គុណភាពអប់រំ និងអត្រាសិក្សារបស់សិស្សអោយបានច្រើនទៅគោលនយោបាយរដ្ឋាភិបាលកម្ពុជា មន្ទីរអប់រំ ត្រូវបង្កើនការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ចំនួនគ្រូបង្រៀន និងសង់អគារសិក្សាអោយជិតមូលដ្ឋានប្រជាពលរដ្ឋរស់នៅ។ ករណីខ្វះខាតចេះស្វែងរកវិធីសាស្រ្តគៀងគររកជំនួសពីក្រុមសប្បុរសជននានាផងដែរ។
តបនឹងការណែនាំរបស់អាជ្ញាធរខេត្តកោះកុង លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានចាត់ទុកថា មានខ្សែទូរស័ព្ទអាណាព្យាបាលសិស្ស ជាយន្តការល្អបំផុតសម្រាប់តាមដានសកម្មភាពសិស្សានុសិស្សរាល់ពេលសាលារៀនបើកទ្វារទទួលសិស្សចូលរៀនសូត្រ។ ហើយលោកនឹងធ្វើជាសេចក្តីជូនដំណឹងមួយទៅដល់នាយកសាលារៀននៅតាមក្រុង និងស្រុកទាំងអនុវត្តចំពោះវិធានការមួយខាងលើ។

លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង គូសបញ្ជាក់ថា លោកនឹងជំរុញដល់នាយក និងលោកគ្រូអ្នកគ្រូនៅតាមសាលារៀននីមួយៗបង្កើនការពង្រឹងវិន័យបទបញ្ជាផ្ទៃក្នុងសាលាឱ្យបានមឺុងម៉ាត់។ ប្រសិនបើសិស្សមិនអនុវត្តតាមការណែនាំទេនោះ ប្រព្រឹត្តមានកំហុសធ្ងន់ធ្ងរគឺអាចឈានទៅដល់លុបឈ្មោះចេញពីសាលារៀន។

ដោយឡែកចំពោះអត្រាសិស្សចូលរៀនសូត្រវិញ នៅឆ្នាំ២០១៩-២០២០គឺមន្ទីរនឹងបានប្រមូលកុមារឱ្យទទួលបានសវាអប់រំកុមារតូចគ្រប់រូបភាពទូទាំងខេត្តមានចំនួន៣.៨១២នាក់ ស្រី២.០០២នាក់ ស្មើនឹង៣៥.៣៨ភាគរយ។ កុមារដែលមានវ័យចូលរៀន ចាប់ពីអាយុ៣ឆ្នាំដល់ទៅ៥ឆ្នាំឡើងទៅ។

គួរជម្រាបថា ការចេញវិធានការតាមដានវិន័យ សីលធម៌ដល់សិស្សានុសិស្សរបស់ក្រសួង និងគ្រប់មន្ទីរអប់រំ គឺធ្វើឡើងបន្ទាប់ពីករណីសិស្សស្រីចំនួន៤នាក់បានវាយទាត់ធាក់ទៅលើសិស្សស្រីម្នាក់នៅវិទ្យាល័យផ្សារដើមថ្កូវកាលពីចុងខែធ្នូឆ្នាំ២០១៩ និងបែកធ្លាយវីដេអូបង្កមានមតិប្រតិកម្មជាច្រើន៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យានអវកាស​ជប៉ុន​កំពុង​ហោះ​...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

ផ្សារ​ជនបទនៅ​ស្ទឹងត្រែង ត...

ដោយៈ សុខុម/ស្ទឹងត្រែងៈ ផ្...

ឃាត់ខ្លួន​បុគ្គលិក​ផ្នែក​...

ដោយៈ អង្គា​រ៍​ហេង/ភ្នំពេញ...

អា​ដុល អ៊ី​ត្លែរ ឈ្នះ​ឆ្ន...

​ប្រែ​សម្រួលៈ​វាសនា​៖ ​អ្...