ដោយៈគ្រញូង/បាត់ដំបង៖កម្លាំងប៉េអឹមខេត្តនិងក្រុងបាត់ដំបងសហការជាមួយកម្លាំងខណ្ឌរដ្ឋបាលព្រៃឈើកាលពីពេលថ្មីៗបានចុះបង្ក្រាបនឹងឆែកឆេរទីតាំងសន្និធិផលអនុផលព្រៃឈើខុសច្បាប់មួយកន្លែង។ស្ថិតនៅចំណុចក្រុមទី៨ស្ថិតក្នុងភូមិរំចេក៣សង្កាត់រតនៈក្រុងបាត់ដំបងដោយដកហូតបានឈើប្រណីតជាង៣ម៉ែត្រគូបរួចដឹកយកមករក្សាទុកនៅថ្នាលបណ្តុះកូនឈើនៃរដ្ឋបាលខណ្ឌព្រៃឈើបាត់ដំបង។
លោកពិតភិរក្សនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តបាត់ដំបងបានឱ្យដឹងថានៅក្នុងកិច្ចចុះប្រតិបត្តិការខាងលើនេះមានការសហការពីកងកម្លាំងប៉េអឹមក្រុងនិងខេត្តព្រមទាំងមានការអនុញ្ញាតពីលោកនួនសានព្រះរាជអាជ្ជាអមសាលាដំបូងខេត្ត។ដោយបានចុះធ្វើការបង្ក្រាបនឹងឆែកឆេរទីតាំងសន្និធិផលអនុផលព្រៃឈើខុសច្បាប់របស់ឈ្មោះស៊ុយសាការ៉ាភេទប្រុសអាយុ៣៦ឆ្នាំនៅក្រុមទី០៨ភូមិរំចេក៣សង្កាត់រតនះក្រុងបាត់ដំបង។
ចំណែកវត្ថុតាងដែលដកហូតបានរួមមាន៖១.ឈើប្រភេទត្រសេកចំនួន៥៥សន្លឹកស្មើនឹង០,៩៦១ម៉ែត្រគូប.២.ឈើប្រភេទធ្នង់ចំនួន២.៨៧៥គីឡូក្រាមស្មើ២១៦ដុំស្មើ២.៣៩៥ម៉ែត្រគូបសរុបទាំងអស់មានចំនួនស្មើនឹង៣,៣៥៦ម៉ែត្រគូប ដែលជាឈើប្រភេទលេខ១។លោកនាយខណ្ឌរដ្ឋបាលព្រៃឈើបានបញ្ជាក់ថាបច្ចុប្បន្នឈើខាងលើត្រូវបានសមត្ថកិច្ចជំនាញដឹកជញ្ជូនយកទៅរក្សាទុកនៅថ្នាលបណ្តុះកូនឈើនៃខណ្ឌរដ្ឋបាលព្រៃឈើខេត្តបាត់ដំបងដើម្បីចាត់ការនីតិវិធីច្បាប់៕S/
រូបថតៈសមត្ថកិច្ចចម្រុះចុះបង្ក្រាបនិងដកហូតឈើប្រណិតជាង៣ម៉ែត្រគូបហើយដឹកយកមកេក្សាទុកនីខណ្ឌរដ្ឋបាលព្រៃឈើ