Home កម្សាន្ត មហាសេដ្ឋី ជេហ...

មហាសេដ្ឋី ជេហ្វ បេហ្សូស បន្ថែមលុយ ១៣,២ ពាន់លានដុល្លារចូលឃ្លាំងទ្រព្យរបស់គាត់ក្នុងពេលតែប៉ុន្មាននាទីប៉ុណ្ណោះ ក្រោយភាគហ៊ុនកើនឡើង១២ភាគរយ

បុរសមានជាងគេបំផុតនៅលើពិភពលោក លោក ជេហ្វ បេហ្សូស ទើបតែបន្ថែមទ្រព្យសម្បត្តិកាន់តែមានស្តុកស្តម្ភបន្ថែមទៀតរបស់គាត់។

ភាគហ៊ុនរបស់ក្រុមហ៊ុន Amazon.com របស់គាត់បានកើនឡើង ១២ ភាគរយគឺស្មើ ២.១០០ ដុល្លារក្នុងមួយសន្លឹកហ៊ុនក្នុងការជួញដូរគិតត្រឹមម៉ោង ៤ និង ១៦ នាទីរសៀលនៅទីក្រុងញូវយ៉កបន្ទាប់ពីក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកដ៏ធំបំផុតរបស់អាម៉េរិកបានរាយការណ៍ពីលទ្ធផលត្រីមាសទី ៤ ដែលបំបែកការប៉ាន់ស្មានរបស់ Wall Street។

លោកបេហ្សូសបានបន្ថែមប្រាក់ចំនួន ១៣,២ ពាន់លានដុល្លារទៅក្នុងទ្រព្យសម្បត្តិរបស់គាត់ក្នុងរយៈពេលប្រហែល ១៥ នាទី។ តាមតម្លៃបច្ចុប្បន្ន ទ្រព្យសម្បត្តិសុទ្ធរបស់គាត់នឹងមានប្រហែល ១២៩,៥ ពាន់លានដុល្លារអាម៉េរិកនេះបើយោងតាមសន្ទស្សន៍មហាសេដ្ឋីរបស់វេបសាយ Bloomberg ។

លោកបេហ្សូសអាយុ ៥៦ ឆ្នាំកាន់កាប់ភាគហ៊ុនប្រហែល ១២ ភាគរយនៃភាគហ៊ុនប្រភេទ Outstanding របស់ក្រុមហ៊ុន Amazon ដែលជួយបង្កើនទ្រព្យសម្បត្តិរបស់គាត់។ ការកើនឡើងភាគហ៊ុនកាលពីរសៀលថ្ងៃព្រហស្បតិ៍បានបន្ថែមទឹកប្រាក់ជាង ៩០ ពាន់លានដុល្លារដល់តម្លៃទីផ្សាររបស់ក្រុមហ៊ុន Amazon ដែលជំរុញឱ្យវាឡើងលើស ១ លានលានដុល្លារអាម៉េរិក។

អតីតភរិយារបស់គាត់ឈ្មោះម៉ាក ខេនហ្ស៊ី បេហ្សូស អាយុ ៤៩ ឆ្នាំក៏មានហេតុផលត្រូវអបអរដែរ ព្រោះលោកស្រីកាន់កាប់ភាគហ៊ុនប្រហែល ៤ ភាគរយនៃក្រុមហ៊ុនលក់រាយដែលមានមូលដ្ឋាននៅទីក្រុងស៊ីអាថលនេះ។ លោកស្រីចាប់ផ្តើមថ្ងៃថ្មីក្នុងនាមជាអ្នកមានបំផុតទី ២៤ នៅលើពិភពលោក ជាមួយទ្រព្យសម្បត្តិ ៣៧,១ ពាន់លានដុល្លារ៕ ដោយ៖ កញ្ញាដាលីស

លោកបេហ្សូសឥឡូវមានទ្រព្យសម្បត្តិប្រហែល ១២៩,៥ ពាន់លានដុល្លារអាម៉េរិក

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អភិបាលរងខេត្តកំពង់ឆ្នាំងដ...

ដោយ:ទេពកង្រី/កំពង់ឆ្នាំងៈ...

អាវុធហត្ថឃាត់ខ្លួនបុរសម្ន...

ដោយ:ទេពកង្រី/កំពង់ឆ្នាំងៈ...

អ្នកនាំពាក្យ​ក្រសួងសុខាភិ...

ដោយ: មុនីរ័ត្ន / ភ្នំពេញ:...

នាយកដ្ឋាន​ព័ត៌មានវិទ្យា រ...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...