មន្ទីរពេទ្យចិនមួយចាប់ផ្តើមប្រើមនុស្សយន្ត AI ដើម្បីជួយព្យាបាលអ្នកឆ្លងវីរុសកូរ៉ូណា

530
ចែករម្លែក

មន្ទីរពេទ្យចិនមួយបានចាប់ផ្តើមប្រើប្រាស់មនុស្សយន្តចំនួនពីរគ្រឿងដែលបំពាក់ដោយបញ្ញាសិប្បនិម្មិត (AI) និង មានសមត្ថភាពសម្លាប់មេរោគដោយខ្លួនវា ដើម្បីជួយព្យាបាលអ្នកឆ្លងវីរុសកូរ៉ូណា។

គណៈកម្មការសុខាភិបាលក្នុងតំបន់បាននិយាយថា មនុស្សយន្តទាំងពីរនេះបានចាប់ផ្តើមចែកចាយថ្នាំនិងស្បៀងអាហារដល់អ្នកជំងឺក៏ដូចជាប្រមូលស្រោមពូកនិងសំរាមពីមន្ទីរពេទ្យកាលពីថ្ងៃទី២៩មករានៅក្នុងខេត្តក្វាងទុង។

យោងតាមមន្រ្តីបានឱ្យដឹងថា ការប្រើប្រាស់ម៉ាស៊ីនបើកបរដោយខ្លួនវានិងសាកថ្មដោយខ្លួនវា អាចកាត់បន្ថយបន្ទុកការងាររបស់គ្រូពេទ្យនិងកាត់បន្ថយហានិភ័យនៃការឆ្លងវីរុស។

យ៉ាងហោចណាស់មានបុគ្គលិកពេទ្យចំនួន ២០ នាក់នៅប្រទេសចិនបានឆ្លងវីរុសនេះពេលកំពុងមើលថែអ្នកជំងឺ។ យោងតាមអ្នកជំនាញបានឱ្យដឹងថា ជំងឺនេះអាចឆ្លងតាមរយៈការប៉ះពាល់នឹងទឹកមាត់កខ្វក់ និង ការប៉ះពាល់នឹងរបស់ប្រើប្រាស់ផ្សេងៗដែលកខ្វក់។

វីរុសឃាតករនេះបានរាលដាលពាសពេញពិភពលោកយ៉ាងឆាប់រហ័ស ហើយឥឡូវនេះបានឆ្លងគ្រប់តំបន់ទាំងអស់នៃប្រទេសចិន ខណៈខេត្តទីបេត៍ដាច់ស្រយាលទើបតែឆ្លងដល់ចុងក្រោយគេកាលពីយប់ថ្ងៃព្រហស្បតិ៍៕ ដោយ៖ កញ្ញាដាលីស

ទីតាំងផ្សាយពាណិជ្ជកម្ម