ដោយ:សុខុម/ស្ទឹងត្រែង:កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថចុះបង្ក្រាបទីតាំងរោងសិប្បកម្មឈើមួយកន្លែងនៅភូមិស្រឡៅឃុំអន្លង់ជ្រៃស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែងកាលពីល្ងាចថ្ងៃទី៣០ខែមករាឆ្នាំ២០២០។សិប្បកម្មដែលកម្លាំងកងអាវុធហត្ថប្រតិបត្តិការគេឃើញឈើជាច្រើនគំនរក្នុងរោងសិប្បកម្មមួយកន្លែងនៅទីតាំងលើ។
ដោយសារតែរង់ចាំការសហការចូលរួមពីជំនាញរដ្ឋបាលព្រៃឈើហើយមេឃកាន់តែងងឹតទៅទើបកងរាជអាវុធហត្ថបន្ថែមកម្លាំងឃ្លាំមើលឈើនិងម៉ាស៊ីនសម្រាប់អារជ្រៀកឈើការពារកុំឱ្យមានការជម្លៀសយកវត្ថុតាងចេញ។ការចុះបង្ក្រាបនេះកម្លាំងជំនាញរដ្ឋបាលព្រៃឈើហាក់ដូចជាមិនចង់ចុះប្រមូលឈើដែលកងរាជអាវុធហត្ថចុះទៅបង្ក្រាបនោះឡើយ។
មន្ត្រីកងរាជអាវុធហត្ថបាននិយាយថាសមត្ថកិច្ចអាវុធហត្ថនៅបន្តដាក់កម្លាំងការពារទីតាំងឈើមានលក្ខណះទ្រង់ទ្រាយធំមួយនេះរហូតដល់ពេលមានការចូលរួមពីខាងជំនាញ។បើសិនជាប្រមូលមិនទាន់នឹងរង់ចាំដល់មួយយប់និងបន្តព្រឹកស្អែកទៀត។
គួររំលឹកផងថាកាលពីដើមខែមករាឆ្នាំ២០២០ក៏មានការចុះបង្ក្រាបឈើប្រភេទលេខ១ដូចគ្នាដែរក្នុងភូមិសាស្ត្រនេះ។សមត្ថកិច្ចប្រាប់ថាប្រមូលបានជាង៥០ម៉ែត្រគុបកាលពីដើមខែមករា៕S/