Home ព័ត៌មានជាតិ សេដ្ឋកិច្ច អាជ្ញាធរ​ជាតិ...

អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​ជួសជុល​កែលម្អ​ផ្លូវ​ពី​ប្រាសាទប្រែរូប​មកដល់​មុខ​ប្រាសាទបន្ទាយក្តី​

ដោយ​គូលែន​/​សៀមរាប​:​បើតាម​ការបញ្ជាក់​ឱ្យដឹងពី​លោក​យិ​ត​ចាន់​ដារ​ដ្ឋ​អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា​កាលពី​រសៀល​ថ្ងៃទី​៣០​ខែមករា​ឆ្នាំ​២០២០​គឺ​អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​ជួសជុល​កែលម្អ​ផ្លូវ​ពី​ប្រាសាទប្រែរូប មកដល់​មុខ​ប្រាសាទបន្ទាយក្តី​។​

​លោក យិ​ត ចាន់​ដារ​ដ្ឋ បានឱ្យដឹងថា តាមរយៈ​ការចុះ​ត្រួតពិនិត្យ​ផ្លូវថ្នល់​ក្នុង​រមណីយដ្ឋាន​អង្គរ ផ្លូវថ្នល់​ចំនួន​២​កំណាត់​គឺ​ចាប់ពី​ប្រាសាទប្រែរូប​មក​ស្រះស្រង់​ប្រវែង​១.០៧៦​ម៉ែត្រ​និង​ពី​ស្រះស្រង់​ដល់​មុខ​ប្រាសាទបន្ទាយក្តី​ប្រវែង​១.៤០០​ម៉ែត្រ​ត្រូវបាន​អាជ្ញាធរ​ជាតិ​អប្សរា​បាននិងកំពុង​យកចិត្តទុកដាក់​ជួសជុល ពង្រីក និង​កែលម្អ ទៅតាម​បទដ្ឋាន​បេតិកភណ្ឌ ។​

​លោក​បាន​បន្តថា​ការជួសជុល​កែលម្អ​ផ្លូវ​នេះ​គឺ​ដើម្បីឱ្យ​ផ្លូវ​មាន​សោ​ភណ្ឌ​ភាពល្អ​ស្អាត​និង​សម្រួល​ដល់​ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​និង​ភ្ញៀវទេសចរ​។​ផ្លូវ​នេះ​មាន​ទំហំ​ចាប់ពី​៦​ម៉ែត្រ​ទៅ​៩​ម៉ែត្រ​ទៅតាម​ស្ថានភាព​ជាក់ស្តែង​។​សូមបញ្ជាក់ថា​កំណាត់​ទី​១​ពី​ប្រាសាទប្រែរូប​មក​ស្រះស្រង់​បាន​អ៊ុត​បេតុង​កៅស៊ូ​រួចរាល់​ហើយ រីឯ​កំណាត់​ទី​២​កំពុងតែ​បង្ហាប់​គ្រឹះ​និង​គ្រោង​នឹង​បញ្ចប់​ក្នុង​ខែមីនា​ខាងមុខនេះ​៕S/

​រូបភាព​:​អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​ជួសជុល​កែលម្អ​ផ្លូវ​ពី​ប្រាសាទប្រែរូប​មកដល់​មុខ​ប្រាសាទបន្ទាយក្តី​៕​អប្សរា​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋបាលខេត្ត ជូនដំណឹង​ពី​...

ដោយៈ បាយ័ន / សៀមរាបៈ នៅ​ថ...

សម្តេច​តេ​ជោ ហ៊ុន សែន​៖​រ...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

«​យុទ្ធនាការ​ភ្នំពេញ​ស្អា...

ដោយៈ​សុផល​/​ភ្នំពេញ​៖​យុទ...

ត្រាំ​ថាបៃ​ដិន​អាច​ចូលសេត...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...