ក្រសួងរៀបចំព្រិត្តិការណ៍កីឡាទេស​​ចរណ៍ថ្មើរជើងក្នុងតំំបន់ប្រវត្តិសាស្ត្រ​ស្រុកមួយជាប់ព្រំំដែន​

ដោយ:អូរស្មាច់/ឧត្តរមានជ័យ ៖ ក្រសួងទេសចរណ៍ និងរៀបចំព្រិត្តិការណ៍កីឡាទេស ចរណ៍ ក្នុងស្រុកអន្លង់វែង ដែលជាតំបន់បន្សល់ទុកនៅស្នាកស្នាមចុងក្រោយជាប្រវត្ត្តិសាស្រ្តជាប់ព្រំដែនកម្ពុជាថៃក្នុងខេត្តឧត្តរមានជ័យ លើកទី២ ក្រោមប្រធានបទថ្មើរជើងប្រវត្តិសាស្រ្ត មានរយៈពេលបីថ្ងៃ។

ព្រិត្តិការណ៍នេះ បានសហការគណៈកម្មាធិការអន្តរក្រសួង ដើម្បីគ្រប់គ្រង និងអភិវឌ្ឍន៍​តំំបន់់ប្រវត្តិសាស្ត្រអន្លង់វែង គណៈកម្មាធិការអូរឡាំពិកកម្ពុជា អាជ្ញាធរគ្រប់គ្រងតំបន់ និងមជ្ឍមណ្ឌលឯកសារកម្ពុជា ចាប់ពីថ្ងៃទី៧.៨.៩ខែគុម្ភៈឆ្នាំ២០២០ខាងមុខ។ ក្នុងគោលបំណងផ្សព្វផ្សាយពីសក្តានុពលតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រមួយនេះ ដែលទទូលបានជោគជ័យនូវនយោបាយ ឈ្នះ ឈ្នះ ក្នុងការបញ្ចប់់សង្គ្រាមនិងនាំមកនូវសន្តិភាពពេញលេញជូនប្រទេសជាតិទាំងមូល។

បញ្ជាក់ថា ព្រិត្តិការណ៍ដ៏សំខាន់មានរយៈ៣ថ្ងៃនេះនិងមានការប្រគូតកីឡាជាច្រើនប្រភេទ រួមមានការរត់កម្សាន្តតាមផ្លូវឡើងភ្នំដងរែក មានរយៈចម្ងាយ៤គីឡូម៉ែត្រ ការប្រណាំងទូកនៅបឹងតាម៉ុក ការប្រណាំងជិះកង់យឺត ការប្រគូតបាល់ទាត់ បាល់ទះ រវាងកម្ពុជា ថៃ ការប្រគូតចំបាប់បុរាណ រួមនិងមានកម្មវិធីផ្សេងៗជាច្រើនទៀត៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្ដេច​ក្រឡាហោម ចេញ​បទបញ្...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

កុមារា​អាយុ ៦​ឆ្នាំ​ម្នាក...

ដោយ​: ស​រិ​ទ្ធ / ស្វាយរៀង...

កម្លាំង​ជលផល​ខេត្តព្រះវិហ...

​ដោយ​: សៅ​វ៉ាន់ឌី / ខេត្ត...

អ្នកនាំពាក្យៈ រដ្ឋមន្ត្រី...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...