ដោយ៖តារារិទ្ធ(ភ្នំពេញ)៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចងគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាសជាផ្លូវការទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី -អឺរ៉ុបលើកទី១៣ នៅរាជធានីភ្នំពេញ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦និង១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែនបានប្រកាសជាផ្លូវការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣នេះនៅក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំរបស់ក្រសួងការបរទេ សនិងសហប្រតិបត្តិការអន្តរជាតិនាព្រឹកថ្ងៃទី៣១ ខែមករា ២០២០ នៅវិមានសន្តិភាព ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថា៖ ឆ្នាំ២០២០នេះ ជាឆ្នាំដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣(ASEM13)ក្រោមប្រធានបទ “ពង្រឹងពហុភាគីនិយមដើម្បីកំណើនរួម” ។ សម្តេចបានបន្តថា ចាប់តាំងពីកម្ពុជាបានក្លាយជាសមាជិកASEM នៅឆ្នាំ២០០៤ មកយើងតែងផ្តល់តំលៃដល់វេទិកានេះជាវេទិកាដ៏សំខាន់សំរាប់កិច្ចសហប្រតិបត្តិការរវាងតំបន់អាស៊ីនិងអឺរ៉ុបដែលនាំមកនូវផលប្រយោជន៍ទៅវិញទៅមកជាច្រើន។សព្វថ្ងៃនេះគ្មាននរណាអាចប្រកែកបានឡើយចំពោះតំលៃនិងសារសំខា ន់នៃវេទិកា ASEM នៅក្នុងកិច្ចការនយោបាយ ការទូត និង ទំនាក់ទំនងអន្តរតំបន់។ ចាប់តាំងពីការកកើតឡើងរបស់ខ្លួននាឆ្នាំ ១៩៩៦ ASEM បានបំពេញតួនាទីជាគន្លឹះក្នុងឋានៈជាវេទិកាសន្ទនានិងសហប្រតិបត្តិការដែលផ្សាភ្ជាប់អាស៊ី និង អឺរ៉ុប ។
សម្តេចតេជោនាយករដ្ឋមានប្រសាសន៍ថា៖«ASEM ក៏ជាវេទិកាដែលផ្តល់ឱ្យកម្ពុជានូវកាលានុវត្តភាពជាច្រើនដើម្បីជំរុញឱ្យកាន់តែរហ័សនិងស៊ីជម្រៅនូវសមាហរណ កម្មរបស់ខ្លួននៅក្នុងតំបន់និងពិភពលោកផងដែរ ។ កិច្ចប្រជុំកំពូល ASEM លើកទី១៣ខាងមុខនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនិងការទូតធំបំផុតសម្រាប់កម្ពុជា យើង ។ ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនេះគឺជាឱកាសដ៏ប្រសើរបំផុតសម្រាប់កម្ពុជាបញ្ជាក់ក្នុងកំរិតខ្ពស់បំផុតនូវការបេ្តជ្ញារបស់ខ្លួនចំពោះការពង្រឹងប្រព័ន្ធពហុ ភាគីនិយមការចូលរួមក្នុងកិច្ចប្រឹងប្រែងរបស់ពិភពលោកក្នុងការដោះស្រាយការប្រឈមជាសកលនិងការចូលរួមស្វែងរកកាលានុវតភាពក្នុងការធ្វើឱ្យប្រសើរនូវសេដ្ឋ កិច្ចពិភពលោក»។
ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំដែលនឹងប្រមូលផ្តុំមេដឹកនាំពី ៥១ ប្រទេសនិងប្រធានស្ថាប័នតំបន់ ២ ព្រមជាមួយការចាត់តាំងរៀបចំព្រឹត្តិការណ៍ចំនួន ៧ ទៀតនោះ គឺទាមទារកិច្ចប្រឹងប្រែងថ្នាក់ជាតិដើម្បីដោះស្រាយបញ្ហាភស្តុភារ ហរិញ្ញវត្ថុ បច្ចេកទេស ទីតាំង ពិធីការ និង ការធានាសន្តិសុខខ្ពស់បំផុត ។ កម្ពុជាប្តេជ្ញានឹងសម្រេច កិច្ចការនេះប្រកបដោយកិត្តិយសនិងជោគជ័យ ៕