Home ព័ត៌មានអន្តរជាតិ ចិន​បញ្ជូន​យន...

ចិន​បញ្ជូន​យន្តហោះ​ទៅ​ដឹក​ពលរដ្ឋ​ខ្លួន​ដែល​ជាប់​នៅ​បរទេស​និង​ជំរុញ​បង្កើត​វ៉ាក់សាំង​

​ក្រសួងការបរទេស​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​៣១​មករា​ថា រដ្ឋាភិបាល​ចិន​នឹង​បញ្ជូន​យន្តហោះ​ឈ្នួល​ដើម្បី​នាំ​ពលរដ្ឋ​ទៅ​ពី​តំបន់​រង​ការវាយប្រហារ​ដោយ​កូរ៉ូណា​វីរុស​វិល​មក​ស្រុកវិ​ញ ក្នុងពេល​ឆាប់ៗ​។​

​ក្នុង​សេចក្តីថ្លែងការណ៍​ខ្លី​មួយ ក្រសួង​បាន​និយាយថា អ្នក​ទៅ​ពី​ខេត្ត​ហ៊ូ​ប៉ី និង​ទីក្រុង​វូ​ហាន​នៃ​ខេត្ត​នេះ នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​ក្រុង​វូ​ហាន​ដោយផ្ទាល់​ចំពេល​ពួកគេ​ជួប​ការលំបាក​។​

​ការហោះហើរ​ពិសេស​បែបនេះ​ត្រូវបាន​រៀបចំ​ឡើង​ដោយសារ​ក្រុមហ៊ុន​អាកាសចរណ៍​មួយចំនួន បាន​លុបចោល​ឬ​ផ្អាក​ការហោះហើរ​ទៅកាន់ ខេត្ត​និង​ទីក្រុង​ចិន​ដែល​កំពុង​ផ្ទុះ​វីរុស​។​

​កាលពី​ថ្ងៃ​៣០​មករា ក្រុមហ៊ុន​អាកាសចរណ៍​ចិន Qingdao Airlines បាន​ធ្វើ​ការហោះហើរ​ពិសេស ដើម្បី​នាំ​អ្នកទេសចរ​ចិន​ដែល​ជាប់​នៅក្នុង​ខេត្ត​ដា​ឡាត់​ភាគ​​កណ្តាល​របស់​វៀតណាម​ចំនួន​១៧៥​នាក់​ត្រឡប់​ទៅ​ស្រុក​វិញ​។​

​ចិន​កំពុង​ដាក់​ប្រជាជន​ខ្លួន​ប្រមាណ​៥០​លាន​នាក់​នៅ​តំបន់​ផ្ទុះ​វីរុស​នៅ​ដាច់​ពី​ផ្នែក​ផ្សេង​ទៀត​នៃ​ប្រទេស​ខណៈ ប្រទេស​ផ្សេងៗ​បាន​កាត់បន្ថយ​ការធ្វើដំណើរ​ទៅ​ចិន ។​ក្រសួងការបរទេស​អាម៉េរិ​ក កាលពី​ថ្ងៃ​៣០​មករា​បាន​បង្កើន​ការព្រមាន​អំពី​ការធ្វើដំណើរ​ទៅ​ចិន ។​ក្រសួង​បាន​ចេញ​ការព្រមាន​ធ្ងន់ធ្ងរ​បំផុត​កំរិត​៤ ដោយ​បាន​និយាយថា​«​កុំទៅ​ចិន​ដោយសារ​កូរ៉ូណា​វីរុ​សដែល​គេ​រកឃើញ​ដំបូង​គេ​នៅ ក្រុង​វូ​ហាន​ប្រទេស​ចិន​។​ចំពោះ​ជនជាតិ​អាម៉េរិក​ដែល​កំពុង​នៅ​ចិន​ក៏​គួរ​ពិចារណា​ចាកចេញ​តាម​យន្តហោះ​ពាណិជ្ជកម្ម​។​រដ្ឋាភិបាល​អាម៉េរិក​មានលទ្ធភាព​មានកំណត់​ដើម្បី​ផ្តល់​សេវា​គ្រាអាសន្ន​ដល់​ពលរដ្ឋ​អាម៉េរិក​នៅ​ខេត្ត​ហ៊ូ​ប៉ី​»​។​

​គេ​ជឿ​ថា កូរ៉ូណា​វីរុស​នេះ​អាច​សម្ងំ​ក្នុង​ខ្លួន​មនុស្ស​បាន​២​សប្តាហ៍ ហើយ​ក្នុង​អំឡុង​ពេល​នេះ អ្នក​ជម្ងឺ​អាច​ចម្លង​វីរុស ទោះជា​វា​មិន​បង្ហាញ​រោគសញ្ញា​ដូចជា​ក្តៅខ្លួន​ឬ​ក្អក​ក្តី​។​

​នាយករដ្ឋមន្ត្រី​ចិន​លោក​លី ឃឹ​ឈាំ​ង កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ជំរុញ​បង្កើត​វ៉ាក់សាំង​និង​ឱសថ​ប្រឆាំង​កូរ៉ូណា​វីរុស​ដែល​រហូត​មក​ទល់​ពេល​នេះ​បាន​សម្លាប់​មនុស្ស​២១៣​នាក់​នៅ​ចិន​។​

​លោក​លី បានលើកឡើង​ដូច្នេះ​ក្នុងពេល​លោក​ចុះទៅ​ពិនិត្យ​មជ្ឈមណ្ឌល​បង្ការ​និង​គ្រប់គ្រង​ជម្ងឺ​ចិន​។​នៅ​ទីនោះ លោក​បាន​ស្តាប់​ការពន្យល់​អំពី​ការសិក្សា​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ក្នុង​ការបង្ការ​និង​គ្រប់គ្រង​ជម្ងឺឆ្លង​។​

​លោក​លី បាន​និយាយថា បណ្តា​ស្ថាប័ន​គ្រប់គ្រង​ជម្ងឺ​គួរ​ធ្វើការ​ប្រជែង​នឹង​ពេល​វេលា​ដើម្បី​រក​អោយ​ឃើញ​ប្រភព​វីរុស​និង​យន្តការ​ចម្លង​របស់​វា​ហើយ​សិក្សា​ស្រាវជ្រាវ​បង្កើត​វ៉ាក់សាំង រួម​ទាំង​ផ្តល់​ការគាំទ្រ​ខាង​បច្ចេកវិទ្យា​សំរាប់ធ្វើ​រោគវិនិច្ឆ័យ​និង​ព្យាបាល​៕​ប្រែ​សម្រួល​៖​វាសនា​

ដោយ​ទទួលស្គាល់ថា ស្ថានការណ៍​នៅ​តែ​ពិបាក​និង​ស្មុគស្មាញ លោក​លី​សង្ឃឹមថា​ពួក​អ្នកជំនាញការ​នឹង​បង្កើន​ការសិក្សា​ស្រាវជ្រាវ​និង​វាយ​តំលៃ​និន្នាការ​នៃ​ការឆ្លង​រាលដាល ដើម្បី​ងាយ​គ្រប់គ្រង​ជម្ងឺ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ជ័យលាភី​ពានរង្វាន់​ណូបែល​...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

រថយន្ត​ទំនើបសម្រស់ឆើតឆាយស...

ដោយៈ​សុផល​/​ភ្នំពេញ​៖​រថយ...

អភិបាល​អភិបាលខណ្ឌ​សែន​សុខ...

ដោយ​: អង្គា​រ៍​ហេង / ភ្នំ...

អង្គការសិទ្ធិមនុស្ស​ស្នើឱ...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...