សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​យល់ស្រប​ឲ្យ​បើក​ស្ថានទូត​ក​ថ្មី​ចំនួន​២​បន្ថែមទៀត​នៅ​អា​ហ្វ្រិ​ច​ខាងត្បូង​និង​អាមេរិក​ឡាទីន

228
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​យល់ស្រប​ចំពោះ​សំណើសុំ​បង្កើត​ទូត​២​ថ្មី​បន្ថែមទៀត​របស់លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​នៅ​តំបន់​អា​ហ្វ្រិ​ចនិង​អាមេរិក​ឡាទីន។សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ដូចនេះ​នៅ​ថ្ងៃទី​៣១ ខែ មករា ឆ្នាំ​២០២០​ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ ២០១៩ និង​លើក​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ ២០២០​របស់​ក្រសួងការបរទេស​ដែល​ពិធី បិទ​សន្និបាត​នេះ​នឹងធ្វើ​ឡើង​នៅ​វិមាន​សន្តិ ភាព​រាជធានី​ភ្នំពេញ​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់ថា​៖«​ជាគោលការណ៍​ខ្ញុំ​យល់ស្រប​ចំ ពោះ​សំណើ​បង្កើត​ស្ថានទូត​ថ្មី​នៅ​តំបន់​អា​ហ្វ្រិ​ច​ខាងត្បូង​និង​មួយទៀត​អាចដាក់​នៅ​ប្រទេ ស​ប្រេ​ស៊ី​ល ។ ហើយ​ចំណុច​នេះ​ត្រូវ​ពិ​និ​ត​មើល​លទ្ធភាព​ដែល​អាចធ្វើ​ឡើង​នៅ​ឆ្នាំ ២០២១​និង​២០២២​ខាងមុខដែល​ត្រូវ​រៀបចំ​ពី​ឥឡូវ​ទាំង​បញ្ហា​ទាក់ទិន​ថវិកា អគារដូចជា​បុគ្គលិក សម្រាប់​បំរើកា​រងារ​នៅ​ទីនោះ​» ។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ទៀតថា​៖​កម្ពុជា​នឹង​ខិតខំ​បន្ត​ពង្រឹង​ចំណងមិត្តភាព សហប្រតិបត្តិការទំនាក់​ទ​នង​និង​ភាពជា​ដៃគូ​ល្អប្រសើរ​ដែល មាន​ស្រាប់​ជាមួយ​ប្រទេស​ជា​មិត្ត​នានា ស្តារឡើងវិញ​នូវ​ទំនាក់ទំនង​សហប្រតិបត្តិការ​ជាមួយ​មិត្ត​ចាស់ និង ស្វែងរក​កសាង​ទំនាក់ទំនង​ល្អជា​មួយ​មិត្ត​ថ្មី​ជាពិសេស​នៅអឺរ៉ុប​ខាងកើត​និង​កណ្តាល នៅ​អាស៊ី​កណ្តាល​នៅ​អាហ្វ្រិក ម​ជ្ឍឹ​ម​បូព៌ា និង អាមេរិក​ឡាទីន​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​គូសបញ្ជាក់​សារជាថ្មី​ថា​កម្ពុជា​កំពុង​បន្ត​អនុវត្ត​ទិស​ស្លោក​៖ «​បង្កើន​មិត្ត​ខាងក្រៅ ដោយ​ឈរលើ​ស្មារតី​ឯករាជ្យ​ជាតិ​» ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា​ជាមួយនឹង​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក​៕​