ដោយ៖សៅវ៉ាន់ឌី/ព្រះវិហារ៖នៅព្រឹកថ្ងៃទី៣១ខែមករាឆ្នាំ២០២០សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារបានបើកវគ្គជាមូលដ្ឋានជូនយុវជនកាកបាទក្រហមកម្ពុជាវិទ្យាល័យហ៊ុនសែនភ្នំដែកចំនួន៤៩នាក់និងយុវជនទើបរើសថ្មីចំនួន១៧នាក់ស្រី៧នាក់។បើកវគ្គនេះធ្វើឡើងស្ថិតនៅភូមិភ្នំដែកឃុំរមណីយស្រុករវៀងក្រោមវត្តមានលោកពឹងទ្រីដាអនុប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ។
លោកអនុប្រធានគណ:កម្មាធិការសាខាបានផ្តាំផ្ញើដល់ប្អូនៗត្រូវខិតខំ៖-រៀនសូត្រឱ្យក្លាយជាកូនល្អសិស្សល្អមិត្តល្អ-ជៀសអោយឆ្ងាយពីគ្រឿងញៀន។គោរពច្បាប់ចរាចរឱ្យខ្ចាប់ខ្ជួន។ចូលរួមថែរក្សាអនាម័យនិងសម្អាតនៅសាលានិងតាមកន្លែងផ្សេងៗជៀសវាងការប្រើប្រាស់អំពើហឹង្សា។ជួយកិច្ចការផ្ទះបន្ទាប់ពីការសិក្សារៀនសូត្រ។
បន្ទាប់មកលោកអនុប្រធានក៏បានប្រគល់ជូននូវថវិកាឧបត្ថម្ភរបស់លោកប្រាក់សុវណ្ណប្រធានគណៈកម្មាធិការសាខានិងជាអភិបាលខេត្តជូនដល់យុវជនសម្រាប់កម្មវិធីជប់លាងបិទវគ្គចំនួន៣០០.០០០រៀលនិងសៀវភៅចំណេះដឹងមូលដ្ឋានវិជ្ជាសង្គ្រោះបឋមចំនួន១០ក្បាលនិងបន្ថែមសម្ភារវិជ្ជាសង្គ្រោះបឋមថ្មី ១ឈុតផងដែរ៕S/