ភ្នំពេញ៖ សាស្ត្រាចារ្យនិងនិស្សិតប្រមាណជាង១៥០នាក់នៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជាបានធ្វើទស្សនកិច្ចសិក្សាទៅកាន់វិមានសន្តិភាពដែលជាអគារនៃខុទ្ទកាល័យនាយ ករដ្ឋន្ត្រីនិងជាមជ្ឈមណ្ឌលសន្និសីទអន្តរជាតិដើម្បីបង្កើនការយល់ដឹងអំពីសាវតារនៃអគា រដ៏ធំស្កឹមស្កៃនេះដែលបានក្លាយទៅជាមរតកសម្រាប់កូនចៅខ្មែរជំនាន់ក្រោយក៏ដូចជាទីកន្លែងធ្វើការងារប្រកបដោយប្រសិទ្ធភាពដើម្បីបម្រើប្រយោជន៍សង្គម ។ ព្រមទាំងស្វែងយល់ពីតួនាទីនិងភារកិច្ចរបស់ទីស្តីការ គណៈរដ្ឋមន្ត្រីនៅកម្ពុជាដែលបានរៀបចំធ្វើឡើងនាព្រឹកថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២០ នេះ នៅសាលប្រជុំ D វិមានមិត្តភាពទីស្តីការគណៈរដ្ឋមន្ត្រីក្រោមអធិបតី ភាពលោកបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការប្រចាំការទីស្តីការគណៈរដ្ឋមន្ត្រីនិងថ្នាក់ដឹកនាំអគ្គនាយកដ្ឋានជំនាញទាំង ៨ ចូលរួម។

ជាដំបូងលោកបណ្ឌិត កែវ ជា តំណាងសាកលវិទ្យាល័យឯកទេសនៃកម្ពុជាបានធ្វើចំណាប់អារម្មណ៍ថាសាកលវិទ្យាល័យឯកទេសនៃកម្ពុជាពិតជាមានកិត្តិយសណាស់ដែលទទួលបាន ការអនុញ្ញាតឲ្យសាស្ត្រាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជាសរុបចំនួន១៥០រូបបានធ្វើទស្សនកិច្ចសិក្សានៅទីស្តីការគណៈរដ្ឋមន្ត្រីនិងវិមានសន្តិភាពទីស្តីការនា យករដ្ឋមន្ត្រី ។

លោក ជាប សត្ថារតន៍ អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីបានធ្វើបទបង្ហាញពាក់ព័ន្ធនិងសាវតារការរៀបចំនិងការប្រព្រឹត្តទៅព្រមទាំងតួនាទីនិងភារកិច្ចរបស់ ទីស្តីការគណៈរដ្ឋមន្ត្រីនិងអង្គភាពចំណុះដល់សាស្ត្រាចារ្យ និង និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជាប្រកបដោយអត្ថន័យនិងខ្លឹមសារសំខាន់ៗ ។

នៅឯវិមានសន្តិភាពក្រោមការសម្របសម្រួលរបស់លោកស្រី សុខ ស៊ីថន ប្រធានស្តីទីនាយកដ្ឋានពិធីការទីស្តីការគណ:រដ្ឋមន្ត្រីនិស្សិតនិងសាស្ត្រាចារ្យទាំងអស់បាន អញ្ជើញទស្សនាអគារសាលប្រជុំនានានៅក្នុងវិមានសន្តិភាព ។ គម្រោងទស្សនកិច្ចនេះបានប្រព្រឹត្តទៅតាមកម្មវិធីនិងសកម្មភាពទស្សនកិច្ចតាមសាលសន្និសីទនិង បន្ទប់ប្រជុំសំខាន់ៗដោយរួមជាមួយខ្លឹមសារបរិយាយលើគោលបំណងមូលហេតុនិងប្រវត្តិនៃការកសាងវិមានសន្តិភាពរចនាបថនិងប្រភេទនៃស្ថាបត្យកម្មក៏ដូចជាស្ថាបនិកនិងស្ថា បត្យករក៏មានផងដែរការរៀបរាប់ប្រាប់ពីសាវតានៃការប្រើប្រាស់វិមានសម្រាប់កិច្ចប្រជុំនិងព្រឹត្តិការណ៍សំខាន់ៗ និង ខ្លឹមសារពាក់ព័ន្ធដទៃទៀត ។

ទីស្តីការនាយករដ្ឋមន្ត្រីនិងមជ្ឈមណ្ឌលសន្និសីទអន្តរជាតិឬវិមានសន្តិភាពបានសាងសង់ឡើងអស់រយៈពេល១៨ខែដោយវិស្វករខ្មែរនិងរចនាតាមបែបខ្មែរបានប្រើទឹកប្រាក់របស់រាជរដ្ឋាភិបាលមានកម្ពស់៥ជាន់។អគារនេះគឺជាខុទ្ទការិយាល័យនាយករដ្ឋមន្ត្រី ជាកន្លែងប្រជុំអន្តរជាតិ បំពាក់ដោយប្រព័ន្ធសន្តិសុខនិងប្រព័ន្ធបច្ចេក ទេសទំនើបផ្សេងទៀត ។ ព្រះមហាក្សត្រខ្មែរព្រះបាទបរមនាថ នរោត្តម សីហមុនី ដែលបានយាងជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារទាំងពីរខាងលើនេះនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១០នេះ។

លោកបណ្ឌិត កែវ ជា បានមានប្រសាសន៍ឲ្យដឹងថា៖ដំណើទស្សនកិច្ចរបស់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជាមកកាន់វិមានសន្តិភាពនាពេលនេះគឺធ្វើឡើងដើម្បីផ្ដល់ឱកាសឲ្យនិស្សិតស្វែងយល់អំពីមុខងារនិងការប្រើប្រាស់អគារវិមានសន្តិភាព។ លោកបន្តថាសាកលវិទ្យាល័យឯកទេសនៃកម្ពុជាតែងបានផ្សារភ្ជាប់ ការសិក្សារបស់និស្សិតជាមួយការធ្វើទស្សនកិច្ចសិក្សាជាក់ស្តែងដំណើរទស្សនកិច្ចសិក្សានេះមានគោលបំណងសំខាន់បីគឺផ្តល់ឱកាសឲ្យនិស្សិតផ្សាភ្ជាប់ទស្សនកិច្ចសិក្សាទៅនឹងទំនាក់ទំនងស្និទ្ធស្នាលរវាងនិស្សិតមកពីទីតាំងផ្សេងៗរបស់សាកលវិទ្យាល័យ។ផ្សាភ្ជាប់រវាងទ្រឹស្តីដែលបានសិក្សានៅក្នុងថ្នាក់ទៅនិងទិដ្ឋភាពជាក់ស្តែង នៃវិមានប្រវត្តិសាស្ត្ររបស់ជាតិ ។ ចំណុចមួយទៀតគឺជំរុញលើកទឹកចិត្តយុវជនជំនាន់ក្រោយអំពីភាពជាគំរូនៃភាពជាអ្នកដឹកនាំ និង ពង្រីកស្មារតីមោទនភាពជាតិរបស់យុវជនចំពោះជាតិតាមរយៈមហាស្ថាបត្យកម្មវិមានសន្តិភាពដែលកសាងឡើងដោយស្នាដៃកូនខ្មែរ។

សាកលវិទ្យាល័យឯកទេសនៃកម្ពុជាមាន០២ ទីតាំងនៅរាជធានីភ្នំពេញនិងមានសាខាចំនួន៦ស្ថិតនៅទីរួមខេត្តកំពង់ចាម កំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ ដំបងនិងទីរួមខេត្តកំពតដែលមានអគារសិក្សាសរុបចំនួន ៩ អាគារនិងមានគណៈគ្រប់គ្រងបុគ្គលិកនិងសាស្ត្រាចារ្យសរុបចំនួន ១,១៨៦នាក់ នឹងកំពុងធ្វើការបណ្តុះ បណ្តាលនៅក្នុងមហាវិទ្យាល័យចំនួន ៥គឺមហាវិទ្យាល័យសិល្បៈមនុស្សសាស្ត្រនិងភាសា,មហាវិទ្យាល័យវិទ្យា សាស្ត្រនិងបច្ចេកវិទ្យា,មហាវិទ្យាល័យគ្រប់គ្រងពាណិ ជ្ជកម្មនិងសេដ្ឋកិច្ច,មហាវិទ្យាល័យវិស្វកម្មនិងមហាវិទ្យាល័យ វិទ្យាសាស្ត្រសង្គមនិងនីតិសាស្ត្រចាប់ពីថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់និងថា្នក់បណ្ឌិត មាននិស្សិតកំពុងសិក្សាសរុបចំនួន ៤០,៤៥៨ អង្គនាក់។សាកលវិទ្យាល័យបានធ្វើកិច្ចសហប្រតិបត្តិការនិងបានចុះអនុស្ស រណៈយោគយល់ជាមួយសាកលវិទ្យាល័យនិងស្ថាប័នបរទេសសរុបចំនួន៤១មកពី៖កូរ៉េខាងត្បូង ចិន ជប៉ុន ថៃឡង់តិ៍ អង់គ្លេស ហ្វីលីពីន បង់ក្លាដេស ម៉ាឡេស៊ី ឥណ្ឌា ឥណ្ឌូនេស៊ី អាឡឺម៉ង់ វៀតណាម អ៊ីស្រាអែល ។ ក្រៅពីនេះសាកលវិទ្យាល័យឯកទេសនៃកម្ពុជាបានចុះអនុស្សរណៈយោគយល់ជាមួយបណ្តាក្រុមហ៊ុន និង ស្ថាប័នក្នុងស្រុក សរុបចំនួន ៥៣២ នៅទូទាំងប្រទេសហើយនឹងបន្តជំរុញការងារនេះឲ្យបានកាន់តែទូលំទូលាយបន្ថែមទៀត។

គួរកត់សំគាល់ផងដែរថាក្នុងចំណោមសាកលវិទ្យាល័យធំៗ CUS មានថ្លៃសិក្សាសមរម្យជាងគេ និង មានការបណ្តុះបណ្តាលធនធានមនុស្សឲ្យមាន៖គុណភាព មាន ន័យថាការបង្រៀន ការរៀន ការអនុវត្ត ការស្រាវជ្រាវ និង សេវាកម្មគ្រប់ប្រភេទប្រកបដោយគុណភាពខ្ពស់។ សមត្ថភាពវិជ្ជាជីវៈបណ្តុះបណ្តាលឲ្យមានចំណេះដឹង និងចំណេះធ្វើពិតប្រាកដ ។ បុគ្គលិកលក្ខណសម្បត្តិល្អនិងប្រកបដោយសមត្តភាព មានចរិយាសម្បត្តិ រូបសម្បត្តិភាពសកម្មក្នុងការងារនិងសិល្បៈនៃការរស់នៅល្អ ៕













