ពួកម្ចាស់សត្វចិញ្ចឹមនៅប្រទេសចិនកំពុងសម្រុកទិញម៉ាសដើម្បីពាក់ឱ្យឆ្កែរបស់ពួកគេដើម្បីការពារពីការឆ្លងរាលដាលនៃវីរុសផ្លូវដង្ហើមថ្មី(កូរ៉ូណាវីរុស) ដែលបានសម្លាប់មនុស្សចំនួន២១៣នាក់នៅប្រទេសចិនហើយមនុស្សជិត១០.០០០នាក់បានឆ្លងវីរុសនេះ។ នេះបើយោងតាមវេបសាយMailOnline។
អ្នកលក់តាមអនឡាញម្នាក់នៅទីក្រុងប៉េកាំងនិយាយថាឥឡូវនេះគាត់កំពុងលក់ម៉ាសសម្រាប់ឆ្កែ ដោយលក់ដាច់ខ្លាំងកើនឡើង១០ដងច្រើនជាងពេលមុនៗ។
ព័ត៌មាននេះ បានកើតឡើងបន្ទាប់ពីក្រុមអ្នកជំនាញចិនផែ្នកជំងឺឆ្លងបានព្រមានថា សត្វចិញ្ចឹមក៏អាចឆ្លងវីរុស ដែលរហូតមកដល់ពេលនេះវាបានឆ្លងដល់ចំនួន២១ប្រទេស។
ទោះយ៉ាងណានេះក្តី អង្គការសុខភាពពិភពលោក(WHO)បានអះអាងថា ខ្លួនមិនទាន់បានរកឃើញភស្តុតាងណាមួយនៃវីរុសនេះ ដែលបានឆ្លងទៅលើសត្វឆ្មាឬឆ្កែនោះទេ៕ប្រែសម្រួល៖សុខា/sn