លោកស្រី មិថុនា ភូថង៖ សូមសិស្ស​ទាំងអស់មករៀនជាធម្មតា កុំបី​បារម្ភជំងឺកូរ៉ូណា

ដោយ:សុផានីតា/កោះកុង ៖ ចេញសារផ្ទាល់មាត់អំពាវនាវដល់សិស្សនិស្សិតទាំងអស់នៅក្នុងខេត្តកោះកុងមករៀនតាមធម្មតាឱ្យទៀងទាត់ពេលវេលាកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា ពិសេសកុំព្រួយបារម្ភឡើយជំងឺកូរ៉ូណា។

ការប្រកាសបែបនេះរបស់លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ធ្វើឡើងនៅក្នុងពិធី សម្ពោធដាក់ឱ្យប្រើប្រាស់តារាងបាល់ទាត់ខ្នាតលេខ២នៃវិទ្យាល័យថ្មស ស្ថិតនៅក្នុងឃុំថ្មស ស្រុកបូទុមសាគរ។

លោកស្រី មិថុនា ភូថង បញ្ជាក់ទៀតដែរថា គិតត្រឹមថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ គឺពុំមានប្រជាពលរដ្ឋណាក្នុងខេត្តឆ្លងវិរុសកូរ៉ូណានៅឡើយទេ សូមកុំយល់ច្រឡំតាមព័ត៌មានមិនពិតដែលមានផ្សព្វផ្សាយកន្លងទៅមក។

ទន្ទឹមនោះ លោកស្រីអភិបាលខេត្ត ក៏ណែនាំដល់សិស្សនិស្សិត ឪពុកម្តាយអាណាព្យាបាលសិស្ស លោកគ្រូអ្នកគ្រូ និងប្រជាពលរដ្ឋគ្រប់រូប ត្រូវប្រុងប្រុងប្រយ័ត្តខ្ពស់ខិតខំថែរក្សាការពារខ្លួនដោយប្រកាន់ខ្ជាប់នូវអនាម័យជាចំបង ទាំងអនាម័យរស់នៅ និងអនាម័យចំណីអាហារ។ ពីព្រោះការអនុវត្តយ៉ាងដូច្នេះ ដើម្បីជៀសវាងការឆ្លងជំងឺផ្សេងៗ ពិសេសកុំអោយឆ្លងជំងឺដែរបង្ករដោយវីរុស កូរ៉ូណា ។

ចំណែកឯលោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរ បានថ្លែងថា រដ្ឋបាលស្រុករបស់លោក ក៏បានអប់រំណែនាំដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានធ្វើអនាម័យសុខភាព ករណីមានជំងឺកូរ៉ូណាកើតមាន១ករណីនៅខេត្តព្រះសីហុនកន្លងទៅ។

លោកអភិបាលស្រុក បន្ថែមថា ចំពោះវិស័យកីឡាវិញ តបតាមតម្រូវការរបស់សាលារៀន លោកគ្រូអ្នកគ្រូ ព្រមទាំងសិស្សានុសិស្សនៃវិទ្យាល័យថ្មស និងដោយមានការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្ត រដ្ឋបាលស្រុកបូទុមសាគរ ជាពិសេសការយកចិត្តទុកដាក់របស់លោកស្រីអភិបាលខេត្តកោះកុង ក៏ផ្តួចផ្តើមរួមជាមួយវិស័យឯកជន និងសប្បុរសជនកសាងតារាងបាល់ទាត់ខ្នាតលេខ២នេះឡើង ដើម្បីបំពេញបំណងរបស់សាលា និងដើម្បីលើកស្ទួយវិស័យកីឡាក្នុងកម្មវិធីសិក្សាអប់រំ។

លោកសីមិថុនា ភូថង បានសំដែងការសាទរដល់សាលាវិទ្យាល័យថ្មស ដែរទទួលបាននូវសមិទ្ធិផលថ្មីនេះ ពិតជាបានរួមចំណែកក្នុងវិស័យកីឡាអោយមានភាពរីកចម្រើន ដែរវិស័យមួយនេះជាវិស័យដ៏មានសារ:សំខាន់ សម្រាប់សិស្សានុសិស្ស ក៏ដូចសម្រាប់សាធារណ:​ជនទូទៅបានមកហាត់ប្រាណ លំហែកាយ និងពង្រឹងសុខភាព ក្រោមរូបភាពចេះស្រឡាញ់ និងសាមគ្គីភាពគ្នាផងដែរ។ ទន្ទឹមនឹងតារាងបាល់ទាត់ថ្មីនេះ មិនត្រូវភ្លេចនូវកាសិក្សារៀនសូត្រនោះទេ យើងត្រូវចេះរៀបចំបែងចែកពេលវេលាឱ្យបានត្រឹមត្រូវ ដើម្បីឱ្យវិស័យអប់រំ និងកីឡាដើរទៅមុខក្នុងន័យអភិវឌ្ឍន៍ខ្លួនឯង និងប្រទេសជាតិ៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកបើក​រ៉ឺម៉ក​លក់​ផ្កា ស...

ដោយៈ វណ្ណៈ/ព្រះសីហនុៈ បុរ...

កម្មការិនី​រោងចក្រ​ម្នាក់...

ដោយៈ ស​រិ​ទ្ធ/ស្វាយរៀងៈ ក...

អធិការនគរបាល ខណ្ឌ​កំបូល ន...

ដោយៈ រ៉ា​ម៉ន/ភ្នំពេញៈ ដោយ...

អគារ​ធនាគារចំនួនពីរត្រូវប...

ដោយៈ​បូព៌​ព្រឹក្ស​/​ភ្នំព...