Home ប្លែកៗ ម៉ាស់ប្លែកៗនៅ...

ម៉ាស់ប្លែកៗនៅចិនត្រៀមការពារវីរុសកូរ៉ូណា

ពលរដ្ឋចិន ដែលមិនអាចទិញម៉ាស់បាន បានប្រើផ្លែឈើនិងមួកសុវត្ថិភាពធ្វើពីដបជ័រដើម្បីការពារខ្លួនពីវីរុសកូរ៉ូណាដ៏ប្រល័យ។

ក្រុមហ៊ុនជាច្រើនកំពុងធ្វើការងារលើសម៉ោងដើម្បីផលិតម៉ាស់ការពារធម្មតានិងម៉ាស់វះកាត់ផ្គត់ផ្គង់ដល់ប្រជាជន ចំពេលតម្រូវការកើនឡើងខ្លាំង នៅពេលវីរុសកូរ៉ូណានៅតែបន្តរាតត្បាត។

ផុសលើបណ្តាញសង្គមបានបង្ហាញប្រជាជនពាក់សំបកក្រូច និង សំបកផ្លែឈើផ្សេងៗធ្វើជាម៉ាស់ការពារ និងពាក់មួកសុវត្ថិភាពច្នៃពីដបទឹកប្លាស្ទិក ខណៈពួកពញ្ញាក់អារម្មណ៍ខ្លះបានចម្អកឱ្យវិបត្តិសុខភាពនេះជាមួយជម្រើសប្លែកដទៃជាច្រើន រួមមានដូចជា ម៉ាស់ធ្វើពីស្ពៃក្តោបជាដើម។

ខណៈករណីកូរ៉ូណាកើនឡើងជិត ១០.០០០ គិតត្រឹមថ្ងៃសុក្រទី៣១មករានេះ ក្រុមមន្ត្រីចិនបានព្រមានប្រជាជនកុំឱ្យប្រើម៉ាស់ចាស់ម្តងទៀត ក្រោយវីដេអូជាច្រើនបានបង្ហាញប្រជាជនយកម៉ាស់វះកាត់ទៅស្រុះទឹកក្តៅយកទៅហាលឱ្យស្ងួតដើម្បីពាក់វាម្តងទៀត។

អ្នកឯកទេសខាងសុខភាពព្រមានថា ការស្រុះទឹកក្តៅដូច្នេះនឹងធ្វើឱ្យថយចុះប្រសិទ្ធភាពរបស់ម៉ាស់ ហើយអ្នកនាំពាក្យឱ្យគណៈកម្មការសុខភាពខេត្តកានស៊ូនិយាយថា ម៉ាស់ទាំងអស់គួរតែបោះចោល ក្រោយប្រើបាន៤ម៉ោង។

ខណៈប្រជាជនជាង៥០លាននាក់ជាប់ទ្រឹងក្នុងទីក្រុងនិងខេត្តនានានិងចំនួនអ្នកស្លាប់កើនដល់ ២១៣ នាក់ក្នុងប្រទេសចិន ខេត្តមួយចំនួនដូចជាក្វាងទុកបានដាក់បញ្ជាឱ្យប្រជាជនទាំងអស់ត្រូវតែពាក់ម៉ាស់ ពុំនោះទេនឹងត្រូវផាកពិន័យចំពោះអ្នកបំពាន៕ ដោយ៖ កញ្ញាដាលីស

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អភិបាលស្រុក​ចន្ទ្រា ពិនិត...

ដោយៈ វ៉ៃ​កូ / ស្វាយរៀងៈ ដ...

សូម​ប្រជាពលរដ្ឋ​និង​មន្ត្...

​ដោយ​:​រ៉ា​ម៉ន​/​ភ្នំពេញ​...

អភិបាល​រាជធានី ចុះ​ចែក​ម៉...

ដោយៈ រ៉ា​ម៉ន/ភ្នំពេញៈ នៅ​...