ភ្លើងឆេះព្រៃដែលបានកំពុងរាលដាលនៅទូទាំងប្រទេសអូស្ត្រាលីចាប់តាំងពីខែកញ្ញាឆ្នាំ ២០១៩ និងឆេះកាន់តែខ្លាំងឡើងនៅពេលថ្មីនេះបានសម្លាប់មនុស្ស៣០នាក់បំផ្លាញផ្ទះអស់ជាង ២.០០០ ខ្នងនិងសម្លាប់សត្វអស់ជាងមួយពាន់លានក្បាល។
លោកអ៊ែនឌ្រូ បា អភិបាលគ្រប់គ្រងដែនដីរដ្ឋធានីអូស្ត្រាលី(ACT) បានប្រកាសភាពអាសន្ននៅថ្ងៃសុក្រទី៣១ខែមករានេះថា ក្រុងកង់បេរ៉ាកំពុងប្រឈមមុខនឹងការគំរាមកំហែងភ្លើងឆេះព្រៃដ៏អាក្រក់បំផុតចាប់តាំងពីការឆេះដ៏បំផ្លិចបំផ្លាញកាលពីឆ្នាំ២០០៣ ។ នេះបើយោតាមសារព័ត៌មានNews.Com.Au ។
លោកបាននិយាយថា «ដោយរួមផ្សំជាមួយនឹងអាកាសធាតុក្តៅ ខ្យល់និងភាពរាំងស្ងួតខ្លាំងធ្វើឱ្យតំបន់ជាយក្រុងជាច្រើននៅភាគខាងត្បូងនៃទីក្រុងកង់បេរ៉ា មានហានិភ័យ។ ភ្លើងនេះមិនអាចទាយទុកជាមុន ហើយវានឹងមិនអាចគ្រប់គ្រងបាន។ ដូច្នេះខ្ញុំបានសំរេចចិត្តប្រកាសអំពីការព្រមានឱ្យប្រប្រ័យត្នខ្ពស់សម្រាប់ទីក្រុងនេះ»។
កាលពីពេលមុននេះនាយករដ្ឋមន្ត្រីអូស្ត្រាលីស្កត់ ហារីសុន ត្រូវបានគេរិះគន់ចំពោះចំណាត់ការនិងការខិតខំប្រឹងប្រែងដោះស្រាយរបស់លោកចំពោះទាំងភ្លើងឆេះព្រៃនិងផលវិបាករបស់វា។
លោករ៉េ ក្វុន ជុង អ្នកជំនាញផ្នែកអាកាសធាតុរបស់អង្គការសហប្រជាជាតិ និងជាជ័យលាភីរង្វាន់ណូបែលសន្តិភាពឆ្នាំ ២០០៧បានលើកឡើងថាភ្លើងឆេះព្រៃធំធេងដែលមិនធ្លាប់មានពីមុនមកនេះអាចបង្កជាគ្រោះមហន្តរាយអាកាសធាតុពិភពលោក៕ប្រែសម្រួល៖សុខា/sn
ផ្សែងពីភ្លើងឆេះព្រៃ គ្របដណ្តប់លើទីក្រុងកង់បេរ៉ា