មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលថៃកាលពីថ្ងៃព្រហស្បតិ៍ទី៣០មករាបានប្រកាសថាមនុស្ស២នាក់ត្រូវបានចោទប្រកាន់ពីបទផ្សាយព័ត៌មានក្លែងក្លាយនៅលើអ៊ីនធឺណែតអំពីការឆ្លងរាតត្បាតនៃវីរុសផ្លូវដង្ហើម(វីរុសកូរ៉ូណា)ដែលបានផ្ទុះឡើងនៅទីក្រុងវ៉ូហាន ប្រទេសចិន។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចឌីជីថលនិងសង្គមថៃបានប្រាប់ ទីភ្នាក់ងារសារព័ត៌AFP ថាបុរសម្នាក់និងស្ត្រីម្នាក់ដែលមិនត្រូវបានបញ្ចេញឈ្មោះត្រូវបានចោទប្រកាន់ពីបទរំលោភលើច្បាប់បទឧក្រិដ្ឋកុំព្យូទ័ររបស់ប្រទេសថៃចំពោះការផ្សព្វផ្សាយលើបណ្តាញសង្គមដាច់ដោយឡែកពីគ្នាអំពីវីរុសនេះដែលបានសម្លាប់មនុស្សចំនួន២១៣នាក់នៅប្រទេសចិនហើយមនុស្សជិត១០.០០០នាក់បានឆ្លវីរុសនេះ។
ទីភ្នាក់ងារសារព័ត៌មានAFP បានរាយការណ៍ថា មួយក្នុងចំណោការចុះផ្សាយលើបណ្តាញសង្គមនេះគឺជាវីដេអូឃ្លីបមួយដែលធ្វើឱ្យមានការយល់ច្រឡំអំពីវីរុសនេះខណៈដែលការបង្ហោះមួយទៀតនោះនិយាយមិនពិតដោយថាករណីមួយនៃការឆ្លងវីរុសនេះមាននៅទីក្រុងមួយនៅជិត ឆ្នេរសមុទ្រថៃ។ ជនសង្ស័យទាំង២នាក់នេះអាចប្រឈមនឹងការជាប់គុករយៈពេល៥ ឆ្នាំក្នុងម្នាក់ៗ។
គិតត្រឹមថ្ងៃព្រហស្បតិ៍ ១៤ករណីនៃការឆ្លងវីរុសនេះ ត្រូវបានរកឃើញនៅប្រទេសថៃ។
សូមបញ្ជាក់ថា ជុំវិញការផ្សព្វផ្សាយព័ត៌មានមិនពិតអំពីកូរ៉ូណាវីរុសនេះ ម៉ាឡេស៊ីក៏ចាប់ខ្លួនមនុស្ស៤នាក់ដែរ៕ប្រែសម្រួល៖សុខា/sn