Home ព័ត៌មានជាតិ បណ្ឌិត​សង្ឃៈ ...

បណ្ឌិត​សង្ឃៈ ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​គឺជា​ជា​បាបកម្ម​ធ្ងន់ធ្ងរ​

ដោយៈ មេសា​/​ភ្នំពេញៈ ព្រះ​ភិក្ខុ​បណ្ឌិត​ធម្ម​ឃោ​សា​ចា​រ្យ ឃី សុវណ្ណ​រតនា សកលវិទ្យា​ធិ​ការរង ទទួលបន្ទុក​ដឹកនាំ​គ្រប់គ្រង​ពុទ្ធិក​សកលវិទ្យា​ល័យ​ព្រះសីហនុ​រាជ បាន​ពន្យល់ និង បិណ្ឌ​បាត្រ​ដល់​ពួក​អ្នក​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ថា ពុទ្ធសាសនា បាន​សង្កត់ធ្ងន់ និង ច្បាស់លាស់​ណាស់​ថា ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត គឺជា​កា​រក​ហុក ដែលជា​ការបំពាន​លើ​សិក្ខាបទ​ទី ៤ នៃ សីល ៥ ដោយ​កំណត់​ច្បាស់​ថា​ការ​កុហក​គឺជា​បាបកម្ម ហើយ​វា​នឹង​ជា​បាបកម្ម​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត នៅពេល​វា​បង្ក​ការប៉ះពាល់​ដល់​ភាព​ស្ងប់​សុខ​របស់​មនុស្ស​ច្រើន​គ្នា ដូចជា​បង្កក្តី​ភ័យខ្លាច​ជាដើម ។ ក្នុងនាម​ជា​អ្នក​កាន់​ព្រះពុទ្ធសាសនា មុននឹង​ជឿ​លើ​អ្វីមួយ ត្រូវ​ពិចារណា​រកហេតុ​ផល និង ប្រភព​ឱ្យបាន​ច្បាស់លាស់ ។ ហេតុនេះ​ទាំង​អ្នក​ដែល​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ទាំង​អ្នក​ចែកចាយ​បន្ត និង អ្នក​ដែល​ធ្លាប់​ជឿ​តាម​គេ​បំភ័យ សូមមេត្តា​បញ្ឈប់​ទង្វើ​បែប​នោះ ព្រោះ​នោះ​មិន​សមជា​អ្នក​កាន់​ព្រះពុទ្ធសាសនា​ឡើយ


​ព្រះមហា​សមណៈ ឃី សុវណ្ណ​រតនា ពន្យល់​យ៉ាង​ច្បាស់លាស់ និង បិណ្ឌ​បាត្រ​បែបនេះ នាឱកាស​និមន្ត​ជា​ព្រះអធិបតី នៃ បាឋកថា​ពិសេស​របស់​ព្រះសីហនុ​រាជ នា​ព្រឹក​ថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២០ នេះ ។


​ជា​ការពិតហើយ ត្រូវបាន​មើលឃើញ​ជាទូទៅ​ថា ក្តី​ភ័យខ្លាច​យ៉ាង​ជ្រួលច្របល់​នៅក្នុង​សង្គម​ខ្មែរ​រយៈពេល​ប៉ុន្មាន​មកនេះ រហូត​បណ្តាលឱ្យ​ម៉ាស់​ឡើងថ្លៃ​ដ៏​មិនគួរ​ឱ្យ​ជឿ​នេះ គឺ​ដោយសារតែ​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត និង ការចែក​ចាយ​តៗ​គ្នា​យ៉ាង​សុះសាយ​អំពី​វត្តមាន​ជំងឺ​កូ​រ៉ូ​ណា បើទោះបីជា​ក្រសួង​ស្ថាប័ន​ជំនាញ បាន​ផ្សព្វផ្សាយ​យ៉ាងសកម្ម​ថា​មិនមាន​ករណី​ជំងឺ​កូ​រ៉ូ​ណា បែប​នោះ ក្រៅ​តែ ១ ករណី​នៅ​ខេត្ត​ព្រះសីហនុ ក៏ដោយ ហើយ​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ក៏បាន​សំណូមពរ​ឱ្យ​សមត្ថ​កិច្ចចាត់ការ​ផ្លូវច្បាប់​ប្រឆាំង​ជន​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ទាំងនោះ​ទៀតផង ។


​ដោយសារតែ​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត នាំឱ្យមាន​ក្តី​ភ័យខ្លាច​យ៉ាង​រាលដាល​នេះ យ៉ាងហោចណាស់​មនុស្ស ៥ នាក់​ត្រូវបាន​សមត្ថកិច្ច​នាំខ្លួន​ទៅ​អប់រំ និង ធ្វើ​កិច្ចសន្យា​ពីបទ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​អំពី​ករណី​ជំងឺ​កូ​រ៉ូ​ណា នេះ ។


​ទោះយ៉ាងណា នៅក្នុង​សង្គម​ហ្វេ​ស​ប៊ុ​ក​ដដែល អ្នកសារព័ត៌មាន​អាជីព​មួយចំនួន បាន​បង្ហោះ​សារ​សម្តែង​ការមិនសប្បាយចិត្ត នៅពេល​ឃើញថា​បុគ្គល​ដែល​ត្រូវបាន​សង្គម​ស្គាល់មុខ និង ដឹង​ឮថា​ជា​អ្នក​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​យ៉ាងសកម្ម​ក្តី ក៏​មិនឃើញ​មាន​ចំណាត់ការ​សក្តិសម ត្រូវបាន​ធ្វើឡើង​ចំពោះ​បុគ្គល​នោះ ៕ Kh

ព្រះ​ភិក្ខុ​បណ្ឌិត​ធម្ម​ឃោ​សា​ចា​រ្យ ឃី សុវណ្ណ​រតនា ពន្យល់ និង បិណ្ឌ​បាត្រ​ឱ្យ​ឈប់​ផ្សព្វផ្សាយ ចែកចាយ​បន្ត និង ឈប់​ជឿ​ព័ត៌មាន​មិន​ពិត ( រូបៈ មេសា )
​អ្នកចូលរួម​ក្នុង​បាឋកថា​ពិសេស​របស់​ពុទ្ធិ​កសក​ល​វិទ្យាល័យ​ព្រះសីហនុ​រាជ​( រូបៈ មេសា )

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

តុលាការ​ឃុំខ្លួន អ្នកម៉ៅក...

ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ ...

ក្នុង​ខែវិច្ឆិកា ពេល​រដូវ...

ដោយៈ គ្រញូង / បាត់ដំបងៈ ថ...

ព្រឹត្តិការណ៍​សហគមន៍ ២៨ វ...

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ...

ពលរដ្ឋ​ខេត្តតាកែវ សម្រុក​...

ដោយៈ តាកែវ / តាកែវៈ ប្រជា...